អ្នកឧកញ៉ា កុក អាន អះអាងថា ករណីថៃចោទ គឺមិនពិត និងបបួលថៃប្តឹងទៅតុលាការអន្តរជាតិ

អ្នកឧកញ៉ា កុក អាន បានបបួលថៃ ប្ដឹងទៅតុលាការអន្តរជាតិ ករណីប្រឌិតចោទលោកថា បានប្រព្រឹត្តឧក្រិដ្ឋកម្មឆ្លងដែន និងបង្កើតមជ្ឈមណ្ឌលឆបោកតាមអនឡាញ (online) នេះបើតាមការស្រង់សម្ដីរបស់សារព័ត៌មានក្នុងស្រុកមួយ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ ។ បើតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយបានលើកឡើងយ៉ាងដូច្នេះថា អ្នកឧកញ៉ា កុក អត្ថបទពេញ

ឣា​វុ​ធ​ហត្ថ​បន្ទាយមានជ័យចាប់ខ្លួន​ជនជាតិ​ថៃ​០៣​នាក់ បញ្ជូន​ទៅ​តុលាការ ក្រោយ​បង្ក​ហិ​ង្សា​នៅក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត

នៅ​វេលា​ម៉ោង​០៤​និង​០០​នាទី ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០២៥ មាន​ករណី​ហិ​.​ង្សា​មួយ បាន​កើតឡើង​នៅ​ចំណុច​ផ្សារ​ទឹក​ពុះ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ បង្ក​ឱ្យ​ជន​រង​គ្រោះ​ដួល​សន្លប់​បាត់បង់​ស្មារតី ក្នុង​ពេល​នោះ​ក៏​មាន​ក្រុម​១​ផ្សេង​ទៀត មិន​ស្គាល់​អត្តសញ្ញាណ​បាន​មក​ជួយ​ក្រុម​ជនសង្ស័យ ដោយ​វាយ​មក​លើ​ក្រុម​ជន​រង​គ្រោះ រួច​រត់គេច​ខ្លួន​បាត់​នៅ​សល់​ជនសង្ស័យ​ចំនួន​០៣​នាក់ ត្រូវ​បាន​សន្តិសុខ​ប្រចាំ​នៅ​ទីនោះ ឃាត់​បាន​សុទ្ធ​សឹង​ជា​ជនជាតិ​ថៃ អត្ថបទពេញ

នគរបាលខេត្តសៀមរាប! បង្ក្រាបករណីក្លែងបន្លំរូបភាព AI ដើម្បីឆបោកការបរិច្ចាគប្រាក់សប្បុរសធម៌

ដោយបានការយកចិត្តទុកដាក់ និងដឹកនាំបញ្ជាដោយផ្ទាល់ដោយ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ។ នៅល្ងាចថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ អត្ថបទពេញ

ឯកឧត្តម អ៊ុំ រាត្រី ‎ដាក់បទបញ្ជាដល់កងកម្លាំងតាមព្រំដែន ទប់ស្កាត់បទល្មេីសតាមបន្ទាត់ព្រំដែន បេីមានត្រូវតែធ្វើការបង្ក្រាបឱ្យបាន

ឯកឧត្តម អ៊ុំ រាត្រី បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់គ្រប់កងកម្លាំងដែលឈរជើងនៅតាមបណ្តោយព្រំដែន អាជ្ញាធរក្រុង-ស្រុក ជាប់ព្រំដែន បន្តរួមគ្នាទប់ស្កាត់នូវបទល្មេីសផ្សេងៗ មិនអនុញ្ញាតឱ្យមានការយកទំនិញពីថៃចូលកម្ពុជាឡេីយ បេីមានត្រូវតែពួតដៃក្នុងការធ្វើការបង្ក្រាបឱ្យបាន បេីទោះបីស្ថានភាពនៅព្រំដែនមិនទាន់ស្រាលក៏ដោយ។ ជាពិសេសសមត្ថកិច្ច និងអាជ្ញាធរតាមច្រកព្រំដែននីមួយៗ ត្រូវបន្តប្រចាំការរង់ចាំទទួលបានបងប្អូនពលករដែលត្រលប់មកពីប្រទេសថៃ ចូលមកកម្ពុជា។ ការដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់នេះធ្វេីឡេីងនៅក្នុងដែលឯកឧត្តម អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំ អត្ថបទពេញ

សម្តេចតេជោ ហ៊ុន សែន៖ «ថៃលើកដុំថ្មទម្លាក់លើជើងខ្លួនឯង, តើតុលាការថៃហ៊ានបើកការស៊ើបអង្កេតលើ ថាក់ស៊ីន ដែលជាមនុស្សសិ្នទ្ធបំផុតជាមួយខ្ញុំឬទេ?»

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា ថៃបើកការបង្រ្កាប និងស៊ើបអង្កេតលើលោក កុក អាន ដោយសារជាមនុស្ស ជិតសិទ្ធជាមួយសម្តេច ដូច្នេះតុលាការគួរបើកការស៊ើបអង្កេតលើ ថាក់ស៊ីន ដែរ ព្រោះអ្នកណាៗក៏ដឹងដែរថា ថាក់ស៊ីន គឺជាមនុស្សសិទ្ធបំផុតជាមួយខ្ញុំ អត្ថបទពេញ

អ្នកនាំពាក្យព្រឹទ្ធសភា ចាត់ទុកការវាយប្រហាររបស់ថៃ មកលេីកម្ពុជា និងសម្តេចតេជោ ជុំវិញបញ្ហាឧក្រិដ្ឋកម្មអនឡាញ ខុសច្បាប់ ជាល្បិចដើរបៀមឈាមព្រួសដាក់គេ

អ្នកនាំពាក្យព្រឹទ្ធសភានៃកម្ពុជា លោក ជា ធីរិទ្ធ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញសារឆ្លេីយយតបចំពោះការវាយប្រហាររបស់ភាគីថៃមកកាន់កម្ពុជា និងមកលើសម្ដេចតេជោ ជុំវិញករណីប្រឌិត បំភ្លើស និងបំភ្លៃ ពីបញ្ហាឧក្រិដ្ឋកម្មឆបោកតាមអនឡាញ នៅកម្ពុជាពីសំណាក់ភាគីថៃ។ លោក ជា ធីរិទ្ធ អត្ថបទពេញ

ឯកឧត្តម ឈន សាណាត និងឯកឧត្តម ឯម វិចិត្រ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយវរសេនាតូចនគរបាលការពារ វរព្រំដែនគោកលេខ ៨២៧ និងវរព្រំដែនទឹកលេខ ២៦៩

នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ និងលោកជំទាវ រួមនិង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន អត្ថបទពេញ

អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឆ្មក់ស្ទាក់ ចាប់សាច់បង្កកជាង៨តោនលួចនាំចូលពីប្រទេសវៀតណាម

កម្លាំងជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឆ្មក់ស្ទាក់ចាប់សាច់បង្កកលួចនាំចូលពីប្រទេសវៀតណាមខុសច្បាប់ តាមច្រករបៀងស្រុកកោះធំ ខេត្តកណ្ដាល ជាង៨តោន ចូលមករាជធានីភ្នំពេញ ដើម្បីចែកចាយបន្ត ។ ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង០៣រសៀល ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវ៣០ម៉ែត្រ ក្នុងភូមិសាស្ត្រសង្កាត់ព្រៃស ខណ្ឌដង្កោ អត្ថបទពេញ

ប៉ូលីសបច្ចេកវិទ្យា ឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុនទូរសព្ទពីរនាក់ដែលបានក្លែងអត្តសញ្ញាណលើស៊ីមកាតទូរសព្ទជាច្រើនលេខ

យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួន អត្ថបទពេញ

នគរបាលខេត្ដកំពង់ស្ពឺ​ ឃាត់មុខ​សញ្ញា​ជនសង្ស័យ​ចំនួន០៦​នាក់ រួមជាមួ​យ​វត្ថុតាង​គ្រឿង​ញៀន

ដោយអនុវត្ដតាមបទប​ញ្ជា​គោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពីលោក​ឧត្ដមសេនីយ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការ​ នគរបាលខេត្ដកំពង់ស្ពឺ​ និងបានការសម្របសម្រួលនីតិវិធី​ ឯកឧត្តម​ អ​យ្យការ​ អមសា​លា​ដំបូងខេត្ដកំពង់ស្ពឺ​ សមត្ថកិច្ច​នគ​រ​បាល​ អធិការ​ដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​ ដឹកនាំ​ដោយលោក​វរសេ​នី​យ៍ទោ​ ជុន​ ចន្ទដេត​ អធិកា​រ​ នគរបា​ល​ស្រុក​ ​ថ្ងៃទី០៣​ អត្ថបទពេញ