មន្ទីរប្រឆាំងគ្រឿងញៀន ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនក្នុងក្លឹបមួយកន្លែងនៅកោះពេជ្រ ដកហូតបានថ្នាំញៀនមួយចំនួនធំ និងឃាត់ខ្លួនជនសង្ស័យ ២៥៧នាក់ យកមកសួរនាំ !

អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ អត្ថបទពេញ

អាវុធហត្ថបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ជនជាតិថៃ ៧នាក់ ទៅសាលាដំបូងខេត្ត ឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណី លួចឆ្លងដែនដោយខុសច្បាប់

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត សហការជាមួយក្រុមល្បាតយោធា បានឃាត់ខ្លួនជនជាតិថៃចំនួន ៧នាក់ (ស្រី៣នាក់ ប្រុស៤នាក់) ពេលកំពុងលួចឆ្លងដែនចូលមកប្រទេសកម្ពុជា ដោយខុសច្បាប់ នៅតំបន់ព្រំដែនភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ការឃាត់ខ្លួននេះបានប្រព្រឹត្តឡើងនៅម៉ោង ៧:០០ ព្រឹក ថ្ងៃទី១៥ តុលា អត្ថបទពេញ

កងកម្លាំងចម្រុះថៃ នៅតែបន្តសកម្មភាពឈូសឆាយឈ្លានពានទឹកដីកម្ពុជាទាំងខុសច្បាប់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ កងកម្លាំងចម្រុះថៃ កងកម្លាំងចម្រុះថៃ បានបន្តសកម្មភាពឈូសឆាយឈ្លានពានទឹកដីកម្ពុជាទាំងខុសច្បាប់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោយពីពួកគេចូលមកព័ទ្ធបន្លាលួស កាលពីថ្ងៃទី១៣ ខែសីហា ដែលនេះគឺជាការរំលោភលើបទឈប់បាញ់ និងកិច្ចព្រមព្រៀងនានារវាងភាគីទាំងពីរ។ សកម្មភាពនៃការរំលោភបំពានរបស់យោធាថៃមកលើអធិបតេយ្យកម្ពុជានៅតំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យ តាមរយៈការរាយបន្លាលួស អត្ថបទពេញ

បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងអគារ MORGAN កោះពេជ្រ ឃាត់ខ្លួនជនបរទេស៨០នាក់ និងដកហូតសម្ភារមួយចំនួនធំ

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១៦:០០នាទី បានបើកប្រតិបត្តិការចុះត្រួតពិនិត្យទីតាំង១កន្លែង ស្ថិតនៅចំណុចអគារMORGAN ជាន់ទី៣៤ ផ្លូវកោះពេជ្រ សង្កាត់ទន្លបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោយមានការស្រាវជ្រាវសង្ស័យថាមាន ការលួចលាក់ប្រព្រឹត្តការឆបោកអនឡាញ ដែលជាអំពើល្មើសច្បាប់។ ពេលបានចុះដល់ទៅតាំងខាងលើ សមត្ថកិច្ចបានពិនិត្យឃើញមានមនុស្ស អត្ថបទពេញ

ខណៈកងកម្លាំងចម្រុះរបស់ថៃជាច្រើនរយនាក់ កំពុងឈូសឆាយនិងទន្ទ្រានឈ្លានពានទឹកដីកម្ពុជាទាំងខុសច្បាប់ នៅភូមិព្រៃចាន់ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ក៏បានចុះទៅដល់ទីតាំងជាក់ស្តែងតែម្តង

នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) បានចុះពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់និងរាយការណ៍ ស្របពេលដែលកងកម្លាំងចម្រុះរបស់ថៃ ប្រដាប់ដោយឧបករណ៍រាវមីន និងប្រើគ្រឿងចក្រដើម្បីចូលមកឈូសឆាយដីរបស់ពលរដ្ឋកម្ពុជាដែលកំពុងកាន់កាប់។ បន្ទាប់ពីអ្នកសង្កេតការណ៍អន្តរកាល(IOT) ចុះដល់ទីតាំងផ្ទាល់ កងកម្លាំងចម្រុះរបស់ថៃ បានផ្អាកសកម្មភាពឈូសឆាយនិងធ្វើសកម្មភាពរំលោភបំពានលើទឹកដីកម្ពុជា។ សូមរំលឹកផងដែរថា កាលពីពេលថ្មីៗនេះ អត្ថបទពេញ

កងកម្លាំងចម្រុះរបស់ថៃជាច្រើនរយនាក់ បានបន្តឈ្លានពានទឹកដីកម្ពុជាទាំងខុសច្បាប់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

ដូចការគម្រាមទុករបស់ភាគីថៃ ដែលធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅថា ខ្លួននឹងប្រើប្រាស់កងកម្លាំងបណ្តេញប្រជាពលរដ្ឋខ្មែរចេញពីផ្ទះសម្បែង នៅតំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យ ដោយនៅរសៀល នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ កងកម្លាំងចម្រុះរបស់ថៃជាច្រើនរយនាក់ ប្រដាប់ដោយឧបករណ៍រាវមីន និងប្រើគ្រឿងចក្រដើម្បីចូលមកឈូសឆាយដី និងបន្តធ្វើសកម្មភាពទន្ទ្រាន និងឈ្លានពានទឹកដីកម្ពុជាទាំងខុសច្បាប់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ អត្ថបទពេញ

យោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ ជួបប្រជុំពិភាក្សាលើកិច្ចការសំខាន់ៗចំនួន៣

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា តបតាមការអញ្ជើញរបស់ប្រធានក្រុមលេខាធិការ យោធភូមិភាគទី៤ កម្ពុជា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ ក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ អត្ថបទពេញ

ឃាត់ខ្លួនមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ ៦នាក់ ពាក់ព័ន្ធបទល្មើសនាំជនជាតិថៃឆ្លងដែនខុសច្បាប់

នៅយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ កងពលលេខ៥១ និងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ បានធ្វើប្រតិបត្តិការឃាត់ខ្លួនមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យចំនួន៦នាក់ ពាក់ព័ន្ធនឹងបទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់នៅតាមចំណុចប៉ុស្តិ៍ការពារព្រំដែនគោកអូរល្ហុង។ មន្ត្រីដែលត្រូវបានឃាត់ខ្លួនរួមមាន៖១. វរសេនីយ៍ត្រី សុខ សំអុល ហៅ អត្ថបទពេញ

បង្ក្រាបក្រុមផ្តល់ប្រាក់កម្ចីខុសច្បាប់៥ក្រុមផ្សេងៗគ្នា នៅខេត្តព្រៃវែង កណ្តាល ស្វាយរៀង និងរាជធានីភ្នំពេញ

មានការបញ្ជាផ្ទាល់ និងត្រួតពិនិត្យជាប់ពី នាយឧត្តមសេនីយ៍ អគ្គស្នងការ ស ថេត ពីអភិបាលខេត្ត សួន សុម៉ាលីន និងមានការដឹកនាំដំណើរការនីតិវិធីយ៉ាងយកចិត្តទុកដាក់ពី ព្រះរាជអាជ្ញា គុជ គឹមឡុង កម្លាំងនគរបាលខេត្តព្រៃវែង បូករួមកម្លាំងនាយកដ្ឋានប្រឆាំងភេរវកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានស្រាវជ្រាវឈានទៅបង្ក្រាបក្រុមផ្តល់ប្រាក់កម្ចីខុសច្បាប់ អត្ថបទពេញ

កម្លាំងសមត្ថកិច្ច ឃាត់ជនបរទេសចំនួន ២៩០នាក់ ពាក់ព័ន្ធស្នាក់នៅ និងធ្វើការខុសច្បាប់នៅខេត្តព្រះសីហនុ

កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនជាតិប៉ាគីស្ថាន បង់ក្លាដេស និងនេប៉ាល់ប្រមាណ ២៩០នាក់ទៀត ពាក់ព័ន្ធករណីស្នាក់នៅ និងធ្វើការនៅប្រទេសកម្ពុជាដោយខុសច្បាប់។ ការចាប់ខ្លួននេះ ផ្ដើមចេញពីករណីក្រុមជនជាតិប៉ាគីស្ថាន និងបង់ក្លាដេសទាំងនេះ ប្រមូលផ្ដុំគ្នាតវ៉ាប្រឆាំងនឹងជនជាតិចិន ដែលប្រមាថជាតិសាសន៍ខ្លួន។​ ក្នុងប្រតិបត្តិការនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ អត្ថបទពេញ