លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៤ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី

ដោយការគិតគូរយ៉ាងយកចិត្តទុកដាក់ លោកជំទាវបណ្ឌិត បានអញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៤ខ្នង ជូនដល់ក្រុមគ្រួសារនៃវីរយុទ្ធជនពលី ដោយផ្ទះថ្មី ១ខ្នង ត្រូវបានប្រគល់ជូនក្រុមគ្រួសាររស់នៅក្នុងខេត្តត្បូងឃ្មុំ និងផ្ទះថ្មី ៣ខ្នង ប្រគល់ជូនក្រុមគ្រួសារនៅក្នុងខេត្តកំពង់ចាម ។ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អត្ថបទពេញ

គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បន្តបើកប្រតិបត្តិការឃាត់ខ្លួនជនបរទេស៧៥នាក់ សង្ស័យលបលួចប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ក្នុងយុទ្ធនាការបោសសម្អាតបទល្មើសបច្ចេកវិទ្យាទូទាំងប្រទេស គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបន្តបើកប្រតិបត្តិការ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ នេះ ដោយបានឃាត់ខ្លួនជនបរទេសសរុបចំនួន ៧៥នាក់ ដែលសង្ស័យថាមានការពាក់ព័ន្ធនឹងអំពើច្បាប់ហាមឃាត់ ក្នុងនោះសង្ស័យមានការលបលួចធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងស្នាក់នៅដោយខុសច្បាប់។ ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានចុះអនុវត្តវិធានការរដ្ឋបាល ក្នុងភូមិសាស្ត្រខណ្ឌចំនួនពីរ រួមមាន៖ ១. ទីតាំងសណ្ឋាគារ សេវេន ហេវិន អត្ថបទពេញ

អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង ចាប់យកវត្ថុតាងបានជាង ៣០ម៉ឺន គ្រឿង មានតម្លៃជាទឹកប្រាក់ខ្ទង់លានដុល្លារ!

ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី១កន្លែង ដែលក្មេងៗសិស្សសាលាមួយចំនួនប្រសិទ្ធនាមថា ជាផ្ទះអាថ៌កំបាំង ស្ថិតនៅចំណុចផ្ទះលេខ៥២ ផ្លូវលេខ១៧២ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានម្ចាស់ឈ្មោះ តាំង សុខហេង ភេទប្រុស អាយុ ៥៨ឆ្នាំ ត្រូវបានកម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ និងមានការសម្របសម្រួលនីតិវិធីពីលោក ស៊ីន អត្ថបទពេញ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពនៅទីតាំងចំនួនបី ក្នុងខេត្តពោធិ៍សាត់ ដែលត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហាររបស់យោធាថៃ

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងអំពីស្ថានការណ៍បច្ចុប្បន្ននៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីការចូលជាធរមាននូវបទឈប់បាញ់រវាង កម្ពុជានិងថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គិតមកដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះថា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ ក្រុមការងារសម្របសម្រួល នៃព្រះរាជាណាចក្រកម្ពុជា អត្ថបទពេញ

តុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនជនត្រូវចោទពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

លោក ឆែ វិវឌ្ឍនៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទឈ្មោះលី គួង ភេទប្រុស អាយុ ៥០ឆ្នាំ នៅពន្ធនាគាររាជធានីភ្នំពេញ PJ ដើម្បីរង់ចាំការជំនុំជម្រះទោសតាមនីតិវិធីច្បាប់ បន្ទាប់ពីបានរកឃើញមានពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន ជននេះ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទល្មើស រួមមាន៖ អត្ថបទពេញ

ក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា៖  នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ លោកជំទាវ អត្ថបទពេញ

ក្រសួងការពារជាតិ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យជាក់ស្តែងនៅតំបន់ប្រាសាទព្រះវិហារ និងទីតាំងស៊ីវិលដែលរងការខូចខាត ដើម្បីផ្ទៀងផ្ទាត់បទឈប់បាញ់

គិតចាប់តាំងពីការចូលជាធរមាននៃបទឈប់បាញ់រវាងកម្ពុជា និងថៃ កាលពីចុងខែធ្នូ ឆ្នាំ២០២៥ មកទល់នឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដោយមានការសម្របសម្រួលពីភាគីកម្ពុជា បានចុះពិនិត្យ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានការណ៍ជាក់ស្តែងនៅតាមតំបន់ព្រំដែនសំខាន់ៗ រាប់បញ្ចូលទាំងតំបន់ប្រាសាទព្រះវិហារ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដែលរងការខូចខាត។ នេះបើតាមការបញ្ជាក់របស់ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី អត្ថបទពេញ

នគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់ឃុំឃាំង និងជំរិតទារប្រាក់ ២ម៉ឺនដុល្លារ ជួយសង្គ្រោះស្ត្រីជនជាតិវៀតណាម នៅក្រុងព្រះសីហនុ

ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ មានករណីចាប់ឃុំឃាំង បង្ខាំងដោយខុសច្បាប់ និងជំរិតទារប្រាក់ចំនួន ២០,០០០$ ទៅលើជនរងគ្រោះឈ្មោះ Do Thi My Duyen អត្ថបទពេញ

ប្រជានេសាទ៤រូប ដែលថៃចាប់ឃាត់ខ្លួន កន្លងមក បានត្រឡប់មកដល់ផ្ទះវិញដោយសុវត្តិភាពហើយ ក្រោមអន្តរាគមន៍យ៉ាងសកម្មពីថ្នាក់ដឹកនាំ និងរដ្ឋបាលខេត្តកោះកុង

ប្រជានេសាទខ្មែរ ៤នាក់ ដែលត្រូវបានកងទ័ពជើងទឹកថៃ ចាប់ខ្លួន​ កាលពីថ្ងៃទី៦ ខែមករា  កន្លងទៅ បានវិលត្រឡប់មកមាតុភូមិវិញហើយ។ នេះបើតាមការបញ្ជាក់របស់ លោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន ក្នុងស្រុកនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦។ លោកជំទាវអភិបាល ថ្លែងថា «សូម​ស្វាគមន៍បងប្អូនប្រជានេសាទទាំង៤រូបបានត្រឡប់មកផ្ទះយើងវិញហើយ។ អត្ថបទពេញ

ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្នុងឆ្នាំ២០២៥ កម្ពុជាបណ្តេញជនបរទេសជាង១៣,០០០នាក់

ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ វាសនា បានថ្លែងថា ក្នុងឆ្នាំ២០២៥ ទើបតែកន្លងផុតទៅនេះ កម្ពុជាបានបណ្ដេញជនបរទេសជាង ១៣,០០០នាក់ ចេញពីប្រទេសបន្ទាប់ពីរកឃើញប្រព្រឹត្តអំពើល្មើសច្បាប់ផ្សេងៗ។ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្ដរបស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍បានលើកឡើងថា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា អត្ថបទពេញ