សមត្ថកិច្ច ដកពិន្ទុបណ្ណបើកបរ ជាង៦ម៉ឺនពិន្ទុ នៅឆ្នាំ២០២៤!
នៅក្នុងឆ្នាំ២០២៤កន្លងទៅ សមត្ថកិច្ចបានដកពិន្ទុបណ្ណបើកបរជាង៦ម៉ឺនពិន្ទុ លើអ្នកបើកបរយានយន្តជាង១សែនគ្រឿង និងពិន័យដោយឧបករណ៍បច្ចេកទេសសរុបចំនួន១២៤.៧៣៤នាក់ ទទួលបានទឹកប្រាក់បានជាង២៦ពាន់លានរៀល។ នេះបើតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ តើការកាត់ពន្ទុបណ្ណបើកបរ អនុវត្តយ៉ាងដូច្ដេច? យោងតាមប្រការ៤នៃប្រកាសអន្តរក្រសួងស្ដីពី នីតិវិធីនៃការដក និងបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ គ្រប់បណ្ណបើកបរត្រូវមានពិន្ទុសរុបចំនួន១២ ពិន្ទុ ហើយចំនួនពិន្ទុនេះត្រូវកាត់បន្ថយនៅពេលអ្នកបើកបរបានប្រព្រឹត្តបទល្មើសចរាចរណ៍ផ្លូវគោកជាអាទិ៍ ។ ករណីកាត់១ពិន្ទុ ទៅលើអ្នកមិនពាក់ខ្សែក្រវាត់ ឬមួកសុវត្ថិភាព ប្រើភ្លើងហ្វានៅពេលជួបនឹងយានមកពីទិសផ្ទុយ អត្ថបទពេញ










