ភ្លៀងបន្តធ្លាក់លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី២៥% ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមេសា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថាសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ ឈូងសមុទ្រថៃ និងលើ ព្រះរាជាណាចក្រកម្ពុជា។ ក្រសួងបានបញ្ជាក់ថាស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥នៅតំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ អត្ថបទពេញ

ឃាត់ពលករខ្មែរ ៤១នាក់ ស្រី១៨នាក់ ក្មេង០៦នាក់ ស្រី០២នាក់ បម្រុងលួចឆ្លងដែនតាមមេខ្យល់ទៅថៃ ដោយខុសច្បាប់

បន្ទាយមានជ័យ៖ កម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលអូរស្រឡៅ និងប្រជាការពារ បានល្បាតតាមភូមិសាស្រ្តបានប្រទះឃើញ ពលរដ្ឋចំនួន៤១នាក់ ស្រី១៨នាក់ ក្មេង ០៦នាក់ ស្រី០២នាក់ ដែលមេខ្យល់យកមកលាក់ទុកនៅក្នុងចំការឬស្សីមួយកន្លែង ។ បើតាមលោកវរសេនីយឯក សយ សំណាង មេប៉ុស្តិ៍ស្តីទី អូរស្រឡៅ បានអោយដឹកថា៖ កម្លាំងប៉ុស្តិ៍ និងប្រជាការពារ អត្ថបទពេញ

កងរាជអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនករណីក្មេងទំនើង កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ក្រោយទទួលបានបណ្ដឹងពីប្រជាពលរដ្ឋតាមរយៈទូរស័ព្ទ 1296

សៀមរាប៖ កងរាជអាវុធហត្ថខេត្តសៀមរាប ដោយទទួលបានបណ្ដឹងពីប្រជាពលរដ្ឋ តាមរយៈទូរស័ព្ទ 1296 ករណីក្មេងទំនើងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ។ នៅវេលាម៉ោង ២៣និង៤៨នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ មានករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត (អាវុធប្រហាផ្សេងទៀត) ដោយមានក្មេងទំនើងជិះម៉ូតូមួយគ្រឿងមានគ្នា ០៣នាក់ ដោយមានកាន់កាំបិទផ្គាក់នៅចំណុចស្ពានរោករ៉ាកស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាបខេត្តសៀមរាប ។ អត្ថបទពេញ

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញការបង្ហោះព័ត៌មានមិនពិតរបស់គណនីហ្វេសប៊ុកឈ្មោះ “Vy Rika” ពាក់ព័ន្ធករណីកម្ចីអនឡាញ

ក្រុមការងារតាមដានព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដល់សាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាបថាៈ គណនីហ្វេសប៊ុកឈ្មោះ “Vy Rika” បានយករូបថតរបស់ប្រជាពលរដ្ឋយកទៅបង្ហោះ (post) បរិហារកេរ្តិ៍ដូចជា៖ ពួកអារួមគំនិត ជនបោកប្រាស់ ជនពាក់ព័ន្ធ… ។ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានធ្វើការស្រាវជ្រាវ បានបញ្ជាក់ឱ្យ ដឹងថាគណនីហ្វេសប៊ុកឈ្មោះ “Vy អត្ថបទពេញ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដាក់បទបញ្ជាដល់កម្លាំងនគរបាលទូទាំងខេត្ត ពង្រឹងការបង្ក្រាប បទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង

បន្ទាយមានជ័យ៖ អនុវត្តតាមណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥នេះ កម្លាំងនគរបាលជំនាញ កម្លាំងអធិការដ្ឋាននគរបាលក្រុងស្រុក និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បានបន្តចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ផលប៉ះពាលនៃគ្រឿងញៀន ផលប៉ះពាល់នៃគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ច្បាប់ចរាចរណ៍ផ្លូវគោក អត្ថបទពេញ

ក្រុមអ្នកចាញ់បោកការវិនិយោគ នាំគ្នាឡោមព័ទ្ធចាប់ខ្លួនស្ថាបនិកក្រុមហ៊ុនវិនិយោគដីធ្លីមួយ ដែលបោកប្រាស់លុយជិត ១៦លានដុល្លារ ពីពលរដ្ឋជាង ២០០០នាក់ រួចព្យាយាមគេចខ្លួន

ភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណ ៤០នាក់ ដែលបានអះអាងថា រងគ្រោះដោយសារការវិនិយោគអចលនទ្រព្យដោយទិញដីបានការប្រាក់ និងដាក់លុយបានការប្រាក់ បាននាំគ្នាឡោមព័ទ្ធស្នាក់ការក្រុមហ៊ុនឌីបេសហ្គ្រីនឡងឡាយហ៍(ខេមបូឌា)ឯ.ក និងបានចាប់ខ្លួនស្ថាបនិកក្រុមហ៊ុននេះ បន្ទាប់ពីពួកគេគុបគិតគ្នាបោកប្រាស់លុយប្រជាពលរដ្ឋប្រមាណ ២ពាន់នាក់ ក្នុងទឹកប្រាក់ជិត ១៦លានដុល្លារ រួចបានព្យាយាមគេចខ្លួន។ ករណីនេះ បានកើតឡើងនៅល្ងាចថ្ងៃទី២០ ខែមេសា ឆ្មាំ២០២៥ នៅទីស្នាក់ការក្រុមហ៊ុន ស្ថិតនៅបុរីភ្នំពេញថ្មី ភូមិព្រៃមូល អត្ថបទពេញ

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនក្មេងទំនើងប្រុសស្រី ០៨នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា!

កាលពីវេលាម៉ោង ០៤និង៥០នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ មានករណីហិង្សា បង្កឡើងដោយក្មេងទំនើងចំនួន ០២ក្រុម ប្រដាប់ដោយ ដុំថ្ម ដុំឥដ្ឋ សម្បកកង់ម៉ូតូ និង ដំបង បានធ្វើសកម្មភាព គប់គ្នាទៅវិញទៅមក បណ្តាលឲ្យជនរងគ្រោះចំនួន ០១នាក់ ត្រូវនឹងដុំថ្មចំក្បាលរងរបួសសន្លប់បាត់បង់ស្មារតី នៅចំណុច អត្ថបទពេញ

នាវាកងស្វ័យការពារជើងទឹកជប៉ុន ០២គ្រឿង ចូលចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាម, ក្លាយជានាវាបរទេសទី១ ដែលត្រូវបានអនុញ្ញាតឱ្យចូលសំចតនៅកំពង់ផែនេះ ក្រោយពីបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ព្រះសីហនុ៖ រសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ លោកវរនាវីឯក មាន សាវឿន មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម និងនាយនាវីជាច្រើនរូប អញ្ជើញទៅ ទទួលស្វាគមន៍នាវាកងស្វ័យការពារជើងទឹកជប៉ុន ចំនួន០២គ្រឿង ឈ្មោះ JS BUNGO (MST-464) និងនាវាJS ETAJIMA (MSO-306) ដឹកនាំដោយលោកវរនាវីឯក អត្ថបទពេញ

សមត្ថកិច្ច​ កំពុងស្វែងរកស្ត្រីម្នាក់​ ដែលសំណូមពរឱ្យសម្តេចតេជោជួយអន្តរាគមន៍យកគាត់ចេញពីប្រទេសចិន

ភ្នំពេញ៖​ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា​ ជុំវិញករណីស្ត្រីម្នាក់ឈ្មោះ ញ៉ែម ស្រីល័ក្ខ ស្រុកកំណើត នៅភូមិឬស្សីស្រស់ សង្កាត់ និរោធ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានធ្វើការឡាយវីដេអូក្នុងបណ្តាញសង្គម ដោយបានសំណូមពរឱ្យសម្តេចតេជោជួយអន្តរាគមន៍យកគាត់ចេញពីប្រទេសចិន មកស្រុកកំណើតវិញ។ ក្នុងករណីនេះ​ លោកឧត្តមសេនីយ៍ឯក ជួន អត្ថបទពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមរំលែកទុក្ខ និងចូលបច្ច័យចំនួន ១ម៉ឺនដុល្លារ ដល់គ្រួសារសពលោក ផល្លា រតនា ដែលបានទទួលមរណភាពដោយសារគ្រោះរញ្ជួយដីក្នុងប្រទេសថៃ

លោក សេង សក្តា រដ្ឋលេខាធិការ តំណាងលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការងារ, តំណាងក្រុមការងារ ESEA, និងតំណាងសមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា (ACRA) នាល្ងាចថ្ងៃទី១៨ ខែមេសា អត្ថបទពេញ