មនុស្សជាង១ម៉ឺននាក់ក្នុងខេត្តតាកែវចូលរួមធម្មយាត្រាសន្តិភាពនិងទាមទាឲ្យសៀមដោះលែងទាហានកម្ពុជា ១៨ នាក់ដោយគ្មានល័ក្ខខ័ណ្ឌ
ក្រុមមន្រ្តីរាជការ ព្រះសង្ឃសិស្សានុសិស្សនិងប្រជាពលរដ្ឋជាង ១ម៉ឺននាក់នៅក្នុងខេត្តតាកែវ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានជួបជុំគ្នានៅក្នុងក្រុងដូនកែវ ដើម្បីធ្វើការដង្ហែធម្មយាត្រាសន្តិភាព និងទាមទារឱ្យដោះលែងកងទ័ព១៨នាក់ ដែលសៀមបានចាប់ខ្លួន យកទៅដោយខុសច្បាប់ក្រោយពីមានបទឈប់បាញ់។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវដែលបានដឹកនាំក្បួនដង្ហែធម្មយាត្រាបានថ្លែងឲ្យដឹងថា ការជួបជុំគ្នាធ្វើធម្មយាត្រានៅថ្ងៃនេះបានបង្ហាញឲ្យឃើញនូវស្មារតីស្នេហាជាតិ សាមគ្គី ឯកភាពជាតិរបស់ប្រជាពលរដ្ឋមហាគ្រួសារអ្នកខេត្តតាកែវទាំងអស់ជាពិសេស គឺបង្ហាញឱ្យឃើញពីស្មារតីជាតិនិយមពីសមរភូមិក្រោយ ក្នុងន័យផ្តល់កម្លាំងចិត្តនិងជំនឿជឿជាក់ឥតងាករេ អត្ថបទពេញ










