ធនាគារជាតិនៃកម្ពុជា អំពាវនាវឱ្យប្រុងប្រយ័ត្ន អំពីការក្លែងបន្លំលក់ «មាសសន្លឹក» ដែលមានការប្រើ Logo ធនាគារជាតិ
ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ដោយអំពាវនាវឱ្យសាធារណជនប្រុងប្រយ័ត្ន ចំពោះការផ្សព្វផ្សាយលក់ «មាសសន្លឹក» តាមបណ្តាញសង្គម ដែលអះអាងថាជាមាសដែលចេញដោយធនាគារជាតិ។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា នៅពេលថ្មីៗនេះ មានគេបានប្រើនិមិត្តសញ្ញា (Logo) របស់ធនាគារជាតិ ដើម្បីផ្សព្វផ្សាយលក់ផលិតផលមាសសន្លឹក ហើយភ្ជាប់ការពន្យល់ថាវាជាមាសពី «ធនាគារខ្មែរពិតៗ» ដែលធ្វើឱ្យប្រជាពលរដ្ឋខ្លះមានការជឿទុកចិត្តការឃោសនា។ អត្ថបទពេញ










