ប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំលើបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឈានដល់ឃាត់ និងឃុំខ្លួនជនសង្ស័យក្នុងអំពើឃាតកម្មការជួញដូរមនុស្ស និងការជួយសង្រ្គោះជនរងគ្រោះជាច្រើននាក់

ក្រោមការចង្អុលបង្ហាញពីគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប. ឆ.ប.​ (ONLINE SCAMS) គណៈបញ្ជាការឯកភាពខេត្តកំពត ក្នុងដើមខែសីហា ឆ្នាំ២០២៥ បានដឹកនាំកម្លាំងចម្រុះរបស់ស្នងការនគរបាល បញ្ជាការដ្ឋានកងរាជអាវុធហត្ថ មន្ត្រីជំនាញ និងដោយមានការចូលរួមពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត និងអាជ្ញាធរពាក់ព័ន្ធ បានបើកប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំនិងអនុវត្តន៍នីតិវិធីច្បាប់លើបណ្តាញឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទាក់ទងនឹងករណីផ្សេងៗគ្នា នៅក្នុងភូមិសាស្ត្រខេត្តកំពត ដោយបានឈានទៅឃាត់ខ្លួនជនសង្ស័យ និងចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនសង្ស័យជាមេខ្លោង សរុបចំនួន១៤នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ អត្ថបទពេញ

អភិបាលស្រុកអូជ្រៅ ការឈ្លានពានរបស់ទាហានថៃ បណ្តេញពលរដ្ឋខ្មែរចេញពីផ្ទះ រាយបន្ថាលួសចូលដីកម្ពុជាក្នុងស្រុកអូរជ្រៅមានចំនួនពីរភូមិ

លោក កែវ តារារស្មី អភិបាលស្រុកអូជ្រៅ បានថ្លៃងថា៖ ការឈ្លានពានរបស់ទាហានថៃ ដោយបណ្តេញពលរដ្ឋខ្មែរចេញពីផ្ទះ រាយបន្ថាលួសចូលដីកម្ពុជាក្នុងស្រុកអូរជ្រៅមានចំនួនពីរភូមិ៖ ១-ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ទាហានថៃបានឈ្លានពាន បណ្តេញពលរដ្ឋខ្មែរចេញពីផ្ទះរាយបន្ថាលួសចូលដីកម្ពុជា ប្រហែល២០០ម៉ែត្រ ប៉ះពាល់ ៦គ្រួសារ ៦ខ្នងផ្ទះ ពលរដ្ឋ៣៧នាក់ កាលពីថ្ងៃទី១៣ ខែសីហា អត្ថបទពេញ

ករណី​បាញ់ប្រហារ​ដោយ​អតីត​ឧកញ៉ា ស្រី ស៊ី​ណា ទីបំផុត​​ ជន​រង​គ្រោះ​ទទួល​បាន​យុត្តិធម៌​ហើយ​!

យុវជន ហុង រិ​ទ្ធី​រក្ស ដែល​ជា​ជន​រង​គ្រោះ​ម្នាក់​ក្នុង​ចំណោម​ជន​រង​គ្រោះ​៤​នាក់ នៅ​ក្នុង​ហេ​​តុ​ការណ៍​បាញ់ប្រហារ​ដោយ​អតីត​ឧកញ៉ា ស្រី ស៊ី​ណា ក្នុង​ជម្លោះ​ស្នួ​រហាល​ខោអាវ​នោះ បាន​ប្រកាស​ថា ពួក​ខ្លួន​ទទួល​បាន​យុត្តិធម៌​ហើយ​។ យុវជន ហុង រិ​ទ្ធី​រក្ស រៀបរាប់​តាម​គណនី​ហ្វេ​ស​បុក​របស់​ខ្លួន ដែល​មានឈ្មោះ​ថា Hong Rithea Reak យ៉ាង​ដូច្នេះ​ថា «​ពេល​ព្រឹក​ថ្ងៃ​ទី អត្ថបទពេញ

កម្ពុជាអះអាងថា តំបន់ដែលទាហានថៃជាន់មីនផ្ទុះ គឺស្ថិតក្នុងទឹកដីកម្ពុជា ជាតំបន់អតីតសមរភូមិពីជំនាន់សង្គ្រាមផ្ទៃក្នុងកម្ពុជា

កម្ពុជាអះអាងថា តំបន់ដែលទាហានថៃជាន់មីនផ្ទុះ គឺស្ថិតក្នុងទឹកដីកម្ពុជា ជាតំបន់អតីតសមរភូមិពីជំនាន់សង្គ្រាមផ្ទៃក្នុងកម្ពុជា ដែលមានមីននិង យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅសេសសល់ ។  ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរកម្ពុជា គ្រប់ គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានថ្លែងយ៉ាងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីជំហរកម្ពុជាក្នុងការប្រយុទ្ធប្រឆាំង អត្ថបទពេញ

ថៃក្លែងបន្លំគ្រាប់មីន PMN-2 នៅមុខមន្ត្រីទូតបរទេស និងអង្គការអន្តរជាតិ

តាមរយៈទំព័រហ្វេសប៊ុក នៅថ្ងៃទី១៦ ខែសីហា លោក ហេង រតនា បានសរសេរ នេះគឺសកម្មភាពបន្លំភ្នែក មន្ត្រីការទូតបរទេស និងក្រុមអង្គការអន្តរជាតិ ព្រោះគ្រាប់មីនទាំងអស់មិនទាន់ដកគន្លឹះសុវត្ថិភាពនៅឡើយ ដូច្នវគ្រាប់នោះមិនអាចបង្កការផ្ទុះឡើយ។ លោក ហេង រតនា ពន្យល់ដូច្នេះថា៖ ៖«គ្រាប់មីនPMN-2 ដែលសៀមដាក់បង្ហាញនៅលើតុ ដែលពន្យល់ថារកឃើញពីក្នុងដី និងចោទថាកងទ័ពកម្ពុជាដាក់ក្នុងដីសៀមនោះ អត្ថបទពេញ

លោក ALFARO MICHAEL BARRY អ្នកកាសែត​អា​មេ​រិ​ក​ប្រចាំ​សេត​វិមាន ដង្ហោយហៅ​លោក ដូ​ណា​ល់ ត្រាំ ឲ្យ​ជួយ​កម្ពុជា ក្រោយ​ឃើញ​ទាហាន​ថៃ ​រាយ​បន្លា​លួស​ហ៊ុម​ព័ទ្ធ​ផ្ទះ​ពលរដ្ឋ​ខ្មែរ

លោក ALFARO MICHAEL BARRY អ្នកឆ្លើយឆ្លង​ព័ត៌មាន​អា​មេ​រិ​ក​ប្រចាំ​សេត​វិមាន នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែសីហា​នេះ បាន​អញ្ជើញ​ទៅ​ដល់ទី​តាំង​ព្រំដែន​កម្ពុជា​-​ថៃ ដែល​យោធា​ឈ្លានពាន​ថៃ បាន​រាយ​បន្លា​លួស​ហ៊ុម​ព័ទ្ធ​ផ្ទះ​ពលរដ្ឋ​ខ្មែរ ក្នុង​ទឹកដី​កម្ពុជា នៅ​ឃុំ​អូរ​បី​ជាន់ ខេត្តបន្ទាយមានជ័យ ដើម្បី​ស្វែង​យល់​ពី​ការ​ពិត​ជាក់ស្តែង យក​ទៅ​ផ្សព្វផ្សាយ​ទៅ​កាន់​ពិភពលោក​។​ ក្នុង​ការ​ផ្សាយ​បន្ត​ផ្ទាល់​របស់​អ្នកឆ្លើយឆ្លង​ព័ត៌មាន​អា​មេ​រិ​ក​ប្រចាំ​សេត​វិមាន នៅ​ម៉ោង​៧​និង​៣២​នាទី​យប់​ថ្ងៃ​សុក្រ​នេះ នៅ​ឯ​ព្រំដែន​កម្ពុជា​-​ថៃ លោក​បាន​និយាយ​ថា កម្ពុជា​ពិតជា​ត្រូវការ​សន្តិភាព អត្ថបទពេញ

សិទ្ធិមនុស្សកម្ពុជា ដាក់ញ្ញត្តិបន្ទាន់ជូនអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិលំនៅដ្ឋានមានទីតាំងប្រចាំនៅទីក្រុងហ្សឺណែវ បន្ទាប់ពីចុះអង្កេតដោយផ្ទាល់នៅខេត្តបន្ទាយមានជ័យ

ឯកឧត្តម ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់ញ្ញត្តិបន្ទាន់ជូនអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិលំនៅដ្ឋាន មានទីតាំងប្រចាំនៅហ្សឺណែវ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា ដោយមានការសម្របសម្រួលពីគណៈបញ្ជាការឯកភាពខេត្តដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី បានចុះអង្កេតមើលដោយផ្ទាល់ចំនួច២ទីតាំង ដែលយោធាថៃ យកបន្លាលួសព័ទ្ធយកដី អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញការព្រួយបារម្ភពីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យស្លាប់មនុស្សពីមួយឆ្នាំទៅមួយឆ្នាំ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នៅតែបន្តបង្ហាញក្តីព្រួយបារម្ភ ពីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យស្លាប់មនុស្សពីមួយឆ្នាំទៅមួយឆ្នាំ បើទោះបីជាករណីគ្រោះថ្នាក់ចរាចរណ៍ថយចុះក៏ដោយ។ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆមាសទី១និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត នៅតែមានការព្រួយបារម្ភ អត្ថបទពេញ

ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញ ដើម្បីចុះសង្កេតការណ៍ស្ថានភាពនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូន ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយ លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា ដែលមានតំណាងមកពីប្រទេសចំនួន ៦ ចូលរួម (ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា អត្ថបទពេញ

អ្នកនាំពាក្យក្រសួងការពារជាតិ៖ កងទ័ពថៃ បានចូលរាយបន្លាលួស នៅតំបន់អូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ថ្ងៃទី១២-១៣ខែសីហា ឆ្នាំ២០២៥នេះ

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២៥នេះ កងកម្លាំងប៉ារ៉ាថៃ និងតម្រួតព្រំដែនថៃ ប្រដាប់ដោយអាវុធគ្រប់ដៃ បានធ្វើសកម្មភាពមកត្រួតពិនិត្យនៅទល់មុខច្រកជោគជ័យ និងបានរាយបន្លាលួសក្នុងដែនអធិបតេយ្យកម្ពុជា ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ តាមរយៈសន្និសីទសារព័ត៌មាន នៅល្ងាចថ្ងៃទី១៣ ខែសីហា អត្ថបទពេញ