សមត្ថកិច្ចចម្រុះចុះបង្ក្រាបទីតាំងស្តុកទំនិញខុសច្បាប់នាំពីថៃមួយកន្លែង ជារបស់មន្ត្រីនគរបាលវីរៈ៨៩១
តាមរយៈការផ្សព្វផ្សាយ ពីបណ្ដាញព័ត៌មានក្នុងស្រុក សមត្ថកិច្ចប៉េអឹមសហការជាមួយកងពល៥១ សម្របសម្រួលដោយព្រះរាជអាជ្ញារង ចូលឆែកឆេរទីតាំងស្តុកទំនិញខុសច្បាប់នាំចូលពីប្រទេសថៃមួយកន្លែងនៅក្រុងប៉ោយប៉ែត ។ កាលពីវេលាម៉ោង ១៧ និង ៣០នាទី ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចំនួន ១៥នាក់ ជាមួយរថយន្ត ៣គ្រឿង ដឹកនាំដោយវរសេនីយ៍ត្រី គង់ រិទ្ធា មន្ត្រីនគរបាលយុត្តិធម៌ក្រុងប៉ោយប៉ែត បានសហការជាមួយកម្លាំងកងពលតូចថ្មើរជើងលេខ ៥១ សម្របសម្រួលដោយលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចុះបង្ក្រាបបទល្មើសនាំទំនិញឆ្លងដែនដោយខុសច្បាប់ពីប្រទេសថៃ នៅភូមិគ្រឹះ១កន្លែង ស្ថិតក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ការបង្ក្រាបនេះ ធ្វើឡើងក្រោយពីទទួលបានព័ត៌មានសម្ងាត់ មានការនាំទំនិញពីប្រទេសថៃចូលមកកម្ពុជា ខណៈព្រំដែនកម្ពុជា–ថៃ មានវិធានការបិទ។ បើតាមរបាយការណ៍ ករណីនេះពាក់ព័ន្ធទៅនឹងលោកវរសេនីយ៍ទោ ពៅ វុទ្ធី ហៅ ធីស្នា មានតួនាទីជាមេបញ្ជាការរងវរៈសេនាតូច ៨៩១ ដែលត្រូវសង្ស័យជាអ្នករៀបចំនាំទំនិញឆ្លងដែនខុសច្បាប់ពីប្រទេសថៃ។ កម្លាំងចម្រុះបង្រ្កាបដកហូតបានវត្ថុតាង រួមមាន៖ -គ្រឿងក្រអូបចម្រុះ ចំនួន ៥៥កេស-ទូកស្មាច់ ចំនួន ១-រថយន្ត ចំនួន ២គ្រឿង លោកពៅ វុទ្ធី Read more










