ចូលរួមសោកស្តាយ ជាមួយ​ម្ចាស់​ដើមការ ខណៈ​ភ្លៀងលាយខ្យល់កន្រ្តាក់បោកបក់កម្ទេច​រោង​ខ្ទេចខ្ទីរ​នៅខេត្តប៉ៃលិន

ប៉ៃលិន ៖ ឪពុកម្តាយទាំងខាងកូនក្រមុំ និងកូនកម្លោះ នាំគ្នាយំលែងចេញ ដោយ​សារតែកាលពីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ នេះ នៅចំណុចសំបូរ ក្នុងភូមិភ្នំកុយ ស្រុកសាលា​ក្រៅ ខេត្តប៉ៃលិន ខណៈពេលដែលលោកអាចារ្យចៅមហា កំពុងតែសូត្រមន្តប្រទានពរជ័យដល់គូស្វាមីភរិយាថ្មី នាថ្ងៃចូលរោងការដំបូង ត្រូវបានភ្លៀងលាយដោយខ្យល់កន្ត្រាក់បោកបក់មកពីទិសខាងលិចបណ្តាលឱ្យប៉ើងរោងនិងសម្ភារៈការអស់គ្មានសល់ ។ ​ចំណែកឯព្រះសង្ឃ និងលោកអាចារ្យចៅមហា ព្រមទាំងភ្ញៀវប្រុសស្រីបាននាំគ្នារត់ចែកជើងរកកន្លែងជ្រកដើម្បីមិនឱ្យមានគ្រោះថ្នាក់ តែមិនបណ្តាលឱ្យមានមនុស្សណាម្នាក់រងរបួសនោះទេ គ្រាន់តែប៉ើងស្បៃរោង និងកម្រាលតុរប៉ាត់រប៉ាយ និងកៅអីរៀបចំម្ហូបអាហារដួលរប៉ាត់រប៉ាយគ្មានសល់ ដែលគួរឱ្យអាណិតម្ចាស់ដើមការស្ទើរខ្លោចចិត្ត ។ ប្រភពព័ត៌មាន​បានឱ្យដឹងថា ម្ចាស់ដើមការជាមេបាខាងកូនស្រី ឈ្មោះ ម៉ី ទិត ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅក្នុងភូមិខាង​លើ ។ បើតាមប្រភពព័ត៌មានពីលោក នាក់ ឃន មេភូមិភ្នំកុយ បានរៀបរាប់ឱ្យដឹងថា ៖ កាលពីល្ងាចថ្ងៃទី១៦ ខែមីនា ចាប់តាំងពីថ្ងៃរសៀលរហូតដល់ល្ងាចបន្តិច ស្រាប់តែមេឃប្រែទៅជាខ្មៅងងឹតស្លុប មានសភាពអាប់អួរព្រមទាំងខ្យល់បក់បោក មកពីទិសខាងលិច លុះមួយស្របក់ក្រោយមក គេឃើញមានភ្លៀងលាយឡំទៅដោយខ្យល់កន្ត្រាក់យ៉ាងខ្លាំង បណ្តាលប៉ើងដំបូលផ្ទះប្រជាពលរដ្ឋរងការខូចខាតអស់មួយចំនួន ។ ​លោកបន្តទៀតថា រហូតមកដល់ពេលនេះ ខាងលោកកំពុងដើរចុះស្រង់ទិន្នន័យ តែនៅមិនទាន់បូកសរុបធ្ងន់ធ្ងរប៉ុណ្ណា ឬស្រាលប៉ុន្មានខ្នងផ្ទះនោះទេ។ លោកមេភូមិបានបញ្ជាក់ទៀតថា ចំណែកនៅក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍មួយកន្លែង ក្នុងភូមិរបស់លោក Read more

របួសធ្ងន់ស្រាល២០នាក់ ក្នុងហេតុការណ៍រថយន្តមួយគ្រឿង ដាច់ហ្វ្រាំងក្រឡាប់ធ្លាក់ជ្រោះ នៅខ្នងភ្នំគិរីរម្យ

កំពង់ស្ពឺ៖ យ៉ាងហោចណាស់ មនុស្សប្រុសស្រីចំនួន២០នាក់បានរងរបួសធ្ងន់ស្រាល គ្រាដែលរថយន្តក្រុង៤៥កៅអីដឹកអ្នកដំណើរមួយគ្រឿង បានក្រឡាប់ធ្លាក់ជ្រោះ។ ហេតុការណ៍នេះកើតឡើងនៅចំនុចផ្លូវចំណោត ក្បែររមណីយដ្ឋានវិរៈប៊ុនថាំ(ខ្នងភ្នំគិរីរម្យ)ស្ថិតក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥។ លោក អ៊ុំ ដេត អភិបាលរងស្រុកភ្នំស្រួច បានឱ្យដឹងថា ករណីក្រឡាប់រថយន្តក្រុងដឹកអ្នកដំណើរនេះគឺបណ្តាលឱ្យមនុស្សយ៉ាងតិច១០នាក់បានរងរបួសធ្ងន់និង១០នាក់ទៀតរងរបួសស្រាល។ ក្រោយកើតហេតុរថយន្តរបស់ក្រុមហ៊ុនវិរៈប៊ុនថាំបានដឹកអ្នករបួសធ្ងន់ចំនួន១០នាក់ យកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកត្រែងត្រយឹង និងខ្លះបន្តទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ ដោយឡែកអ្នករងរបួសស្រាល ត្រូវបានដឹកបញ្ជូនតាមរយៈរថយន្តសង្គ្រោះ២គ្រឿង របស់មន្ទីរពេទ្យបង្អែកស្រុក។ លោក អ៊ុំ ដេត បានបញ្ជាក់បន្ថែមថា ចំពោះជនរងគ្រោះគឺជាភ្ញៀវទេសចរមកពីរាជធានីភ្នំពេញបានជួលរថយន្តក្រុងប្រភេទ៤៥កៅអីខាងលើ មកលេងជាក្រុមនៅលើខ្នងភ្នំគិរីរម្យ ហើយបន្ទាប់មកក៏បន្តដំណើរទៅលេងទីតាំងកម្សាន្តវិរៈប៊ុនថាំដែលទើបស្ថាបនារួចរាល់ថ្មី ក្រោយមកក៏ជួបឧបទ្ទវហេតុគ្រោះថ្នាក់ពេលវិលត្រឡប់មកវិញ។ ជុំវិញហេតុការណ៍គ្រោះថ្នាក់នេះ សមត្ថកិច្ចនៅកន្លែងកើតហេតុបានបញ្ជាក់ឱ្យដឹងថា ករណីក្រឡាប់ធ្លាក់រថយន្តចូលជ្រោះនេះគឺផ្តើមចេញពីការដាច់ហ្រ្វាំងពេលរថយន្តចុះចំណោតខ្លាំង។ ទន្ទឹមនេះសមត្ថកិច្ច ក៏បានអំពាវនាវដល់អ្នកបើកបរទាំងឡាយដែលមានបំណងចង់មកលេងនៅលើខ្នងភ្នំគិរីរម្យ សូមឱ្យពិនិត្យបច្ចេកទេសយានយន្តឱ្យបានល្អ និងមានសុវត្ថិភាពចៀសវាងជួបឧបទ្ទវហេតុគ្រោះថ្នាក់ដូចករណីរថយន្តខាងលើ៕

មនុស្ស ៧ នាក់រងរបួសធ្ងន់ស្រាល និងផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងបានបាក់រលំ ដោយសារគ្រោះខ្យល់កន្ត្រាក់ នៅខេត្តសៀមរាប

សៀមរាប៖ មនុស្សប្រុសស្រី ៧ នាក់បានរងរបួសធ្ងន់ស្រាល និងលំនៅឋានពលរដ្ឋជាច្រើនខ្នងបានទទួលរងការខូចខាតដោយសារគ្រោះខ្យល់កន្ត្រាក់នៅក្នុងខេត្តសៀមរាប។ យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា នៅវេលាម៉ោង ១៦:៣០ នាទីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ មានឧបទ្ទវហេតុ ដោយគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ បណ្តាលឱ្យប៉ះពាល់ដល់លំនៅឋានរបស់ប្រជាពលរដ្ឋ និង មានបាក់ រលំដើមឈើ បណ្តាលឱ្យមានមនុស្សរងរបួសធ្ងន់ ស្រាលព្រមទាំងខូចខាតសម្ភារទៀតផង។ របាយការណ៍ដដែលនោះ ឱ្យដឹងទៀតថា នៅក្នុងគ្រោះធម្មជាតិនេះ បានប៉ះពាល់ដល់បណ្តាក្រុង ស្រុកមួយចំនួនដូចជា នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប មានភ្លៀងធ្លាក់ខ្លាំងលាយឡំ និង ខ្យល់កន្ត្រាក់ បណ្តាលឱ្យបាក់រលំដើមឈើ សង្កត់មនុស្ស និង ម៉ូតូ នៅចំណុចផ្លូវកៅស៊ូចូលទៅប្រាសាទបាគង និង ដួលរលំដើមឈើ តាមបណ្តោយផ្លូវជាតិលេខ ៦ ស្ថិតក្នុងភូមិឪឡោក ឃុំ បាគង ស្រុកប្រាសាទបាគង បានធ្វើឱ្យមនុស្ស ២ នាក់ដែលជាប្តីប្រពន្ធនឹងគ្នា ត្រូវដើមឈើបាក់សង្កត់ពីលើ បណ្តាលឱ្យរងរបួសធ្ងន់ ។ ចំណែកនៅក្រុងសៀមរាប ក៏មានការបាក់រលំដើមឈើ នៅចំណុចខាងត្បូងសណ្ឋាគារសូហ្វីតែល និង តាមដងស្ទឹងសៀមរាប ព្រមទាំងធ្វើឱ្យ ខូចខាតប៉ើងរោងលក់ដូរនៅផ្សាររាត្រីអង្គរឃ្យុងយូ (ផ្លូវ ៦០ ម៉ែត្រ) Read more

ចោរឆក់កាបូបគូដណ្ដឹងរបស់លោក Christ ដែលជា Vlogger ល្បីជួយផ្សាយពីសក្ដានុពលកម្ពុជា ត្រូវកម្លាំងនគរបាលស្រាវជ្រាវបង្ក្រាបបានហើយ ក្រោយកើតហេតុប៉ុន្មានម៉ោង

ភ្នំពេញ៖ ជនដៃដល់ឆក់កាបូបគូដណ្ដឹងលោក Christ ជនជាតិអាមេរិក ដែលជា Vlogger ល្បីឈ្មោះប្រើប្រាស់បណ្ដាញសង្គមជួយផ្សព្វផ្សាយរឿងល្អពីកម្ពុជានោះ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវបង្ក្រាបបានហើយនៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ ក្រោយកើតហេតុប៉ុន្មានម៉ោង។ បើតាម លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជនដៃដល់ដែលឆក់កាបូបស្ដ្រីគូដណ្ដឹងលោក Christ កាលពីព្រឹកមិញ ត្រូវកម្លាំងជំនាញស្រាវជ្រាវតាមបង្ក្រាបបានហើយ នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ជនដៃដល់ធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ ហើយជាមុខសញ្ញាចាស់។ ស្ដ្រីជនរងគ្រោះឈ្មោះ Seara Colmenares មានសញ្ជាតិពីរ វេណេស៊ុយអេឡា និងអេស្ប៉ាញ។ នៅពេលឃាត់ខ្លួនជនសង្ស័យនគរបាលដកហូតបានឯកសារសំខាន់ៗ កាតធនាគារ លិខិតឆ្លងដែនអេស្ប៉ាញរបស់ស្ដ្រីរងគ្រោះ ប៉ុន្ដែបាត់លិខិតឆ្លងដែនវេណេស៊ុយអេឡា។ ក្រោយចាប់ខ្លួនជនសង្ស័យត្រូវបញ្ជូនទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីធ្វើការសួរនាំបន្ដតាមនីតិវិធី។ លោក Christ ដែលមាន TikTok និង Facebook ឈ្មោះ «travelwithcris» និងមិត្តស្រី គឺជា Vlogger ដ៏ល្បីដូចគ្នា ត្រូវបានចោរឆក់កាបូប នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥។ ឯកសារ កាតធនាគារ ប៉ាស្ព័រ Read more