លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញសួរសុខទុក្ខ ថ្នាក់ដឹកនាំខេត្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

បន្ទាយមានជ័យ៖ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងសហការី បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏សូមគោរពជូនពរ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្ត ជួបតែសេចក្តីសុខ សុភមង្គល វិបុលសុខ សុខដុមរមនា ជាពិសេសជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជាជនទូរទាំងខេត្តបន្ទាយមានជ័យ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្តសូមថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅបំផុត លោក ឧត្តមសេនីយ៍ទោ ស្នងការ រួមទាំងសហការី និងមន្ត្រីទាំងអស់ទូរទាំងខេត្តបន្ទាយមានជ័យ ដែលខិតខំ ការពារសន្តិសុខ សណ្តាប់សាធារណៈ ជូនប្រជាពលរដ្ឋបានល្អទាំងផ្តល់សេវាសាធារណៈ ការបង្ក្រាបបទល្មើសនានា និងជួយសង្គ្រោះពលរដ្ឋ ក្នុងឱកាសឆ្នាំថ្មីនេះសូមទទួលបានសុខភាពល្អគ្រប់ក្រុមគ្រួសារ និងជួបពុទ្ធពរ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពៈលៈ Read more

ឧត្តមសេនីយ៍ ត្រី សៀ ទីន អញ្ជើញជាអធិបតីភាពពិធីប្រកាសមុខតំណែងមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកក្រឡាញ់

សៀមរាប៖ នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី សៀ​ ទីន​ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសមុខតំណែង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រឡាញ់ ដោយមានការអញ្ជើញចូលរួមពី លោក ឃុត សំអាត ប្រធានក្រុមប្រឹក្សាស្រុក និង លោក សុខ ណារ៉េត អភិបាល នៃគណៈអភិបាលស្រុកក្រឡាញ់ លោក អធិការនគរបាលស្រុក មេបញ្ជាការ ផ្នែកសឹករងស្រុក លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ លោក-លោកស្រីនាយការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក នាយ នាយរងអាវុធហត្ថខេត្ត ព្រមទាំងមន្រ្តីរាជការជុំវិញស្រុក និងភ្ញៀវកិត្តិយស ដែលប្រព្រឹត្តនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រឡាញ់ ។ ដោយតែងតាំង លោកអនុសេនីយ៍ឯក ស្មៀន ពៃ ជំនួស លោកវរសេនីយ៍ត្រី អ៊ួន ម៉ាឌីន មេបញ្ជាការ មូលដ្ឋានស្រុកក្រឡាញ់ ចាស់ ដែលត្រូវបានផ្លាស់ប្តូរកាន់តំណែងថ្មី។ ថ្លែងក្នុងអង្គពិធីនេះផងដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែង នឹងអរគុណចំពោះ លោក លោកស្រី ភ្ញៀវកិត្តិយស សមាជិកអង្គពិធីទាំងមូលដែលបានអញ្ជើញចូលរួមក្នុងពិធីប្រកាសមុខតំណែង Read more

ឯកឧត្ដម​ ឃួង ស្រេង ៖ កងកម្លាំងនិងអាជ្ញាធរខណ្ឌទាំង១៤ត្រូវតែយកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាពឱ្យបានល្អបំផុតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនាពេលខាងមុខ

ភ្នំពេញ៖ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព របៀបរៀបរយឱ្យបានខ្ពស់បំផុត នារសៀលថ្ងៃទី០៨មេសាឆ្នាំ២០២៥នេះ ឯកឧត្ដម​ ឃួង ស្រេង អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំមួយ ជាមួយកងកម្លាំងសមត្ថកិច្ច មន្ទីរពាក់ព័ន្ធនិងអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ។    ក្នុងកិច្ចប្រជុំឯកឧត្ដម​ ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ការរក្សានូវសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋជារឿងសំខាន់ណាស់កងកម្លាំងនិងអាជ្ញាធរខណ្ឌទាំង១៤ត្រូវតែយកចិត្តទុកដាក់ការពារសន្តិសុខឱ្យបានល្អបំផុតក្នុងឱកាសបុណ្យចូឆ្នាំខ្មែរឆ្នាំម្សាញ់២០២៥នេះ។ក្នុងនោះដែរមានការរៀបចំណ្តាប់ធ្នាប់សាធារណៈ អនាម័យ  បរិស្ថានក៏ជារឿងសំខាន់ដែលត្រូវយកចិត្តទុកដាក់ឱ្យបានល្អបំផុត។  បន្ថែមពីនេះឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីបានណែនាំឱ្យ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ ត្រូវចុះពិនិត្យរដ្ឋបាលនៅតំបន់មានហានិភ័យ មើលទាំងទីតាំងអាជីវកម្ម ចុះពិនិត្យដល់គោលដៅសំខាន់ៗមួយចំនួនទៀតហើយអ្វីដែលទើសត្រូវធ្វើឱ្យស្អាត ចំពោះអនាម័យ បរិស្ថាន សំរាម ត្រូវតែស្អាតទាំងអស់ចាប់ពីព្រលានយន្តហោះរហូតដល់កន្លែងស្នាក់នៅ៕

អភិបាលខេត្តកំពត ស្នើដល់សេវាករទាំងអស់អនុវត្តគោលការណ៍៣ចំណុចដើម្បីរក្សាកេរ្តិ៍ឈ្មោះខេត្ត និងទាក់ទាញភ្ញៀវទេសចរ

កំពត៖ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិបត្តិករទេសចរណ៍ សេវាអគ្គិសនី និងប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តកំពត នារសៀលថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានលើកឡើងថា ខេត្តកំពតក្រោមកិច្ចចង្អុលការដោយផ្ទាល់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារយៈពេលកន្លងមកវិស័យទេសចរណ៍ត្រូវបានរៀបចំកែលម្អសោភ័ណភាព ពង្រឹងការផ្តល់សេវាកម្មផ្សេងៗប្រកបដោយគុណភាព ពិសេសសមិទ្ធផលទេសចរណ៍ថ្មីៗត្រូវបានលេចចេញជារូបរាងជាច្រើនទីតាំង។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ទន្ទឹមនឹងខេត្តទទួលបានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ អន្តរជាតិ អ្នកផ្តល់សេវាកម្មផ្នែកទេសចរណ៍ទាំងអស់ត្រូវរួមសហការគ្នាផ្តល់សេវាដោយភាពស្មោះត្រង់ និងរក្សាឱ្យបាននូវកំណើនភ្ញៀវទេសចរ ពិសេសក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។ ដើម្បីរក្សាបាននូវកិត្តិសព្ទ និងកេរ្តិ៍ឈ្មោះខេត្តដែលមានភាពទាក់ទាញភ្ញៀវទេសចរដែលកំពុងមានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិ អន្តរជាតិ អភិបាលខេត្តកំពតបានស្នើដល់សេវករដែលជាអ្នកផ្តល់សេវកម្មផ្នែកទេសចរណ៍ទាំងអស់ ត្រូវរួមគ្នាអនុវត្តគោលការណ៍៣ចំណុចសំខាន់ៗរួមមាន៖ ទី១. ត្រូវចូលរួមគាំទ្រនូវផលិតផលដែលផលិតបានរបស់ប្រជានេសាទ ប្រជាកសិករនៅក្នុងខេត្ត ទី២. រួមគ្នាប្រើប្រាស់ពូជស្រូវ “នាងនូរ” ដែលជាពូជស្រូវមានរស់ជាតិឆ្ងាញ់សម្រាប់ភ្ញៀវទេសចរ និងទី៣. ត្រូវរក្សាភាពថ្លៃថ្នូររបស់ខេត្តកុំឱ្យភ្ញៀវទេសចរមានការមិនពេញចិត្ត ពិសេសរក្សាតម្លៃកុំឱ្យមានការតម្លើងថ្លៃ។ ឯកឧត្តមអភិបាលខេត្តក៏បានស្នើដល់អ្នកទទួលបដិសណ្ឋារកិច្ចនៅគ្រប់ទីកន្លែងត្រូវស្លៀកពាក់សម្លៀលបំពាក់បុរាណខ្មែរដើម្បីថែរក្សាវប្បធម៌ប្រពៃណីជាតិ ក៏ដូចជាបង្ហាញដល់ទេសចរបរទេស។ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានឱ្យដឹងថា តាមការរំពឹងទុក ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ខេត្តនឹងមានភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋមកពីតាមណ្តារាជធានី-ខេត្តនានាមកលេងកម្សាន្តច្រើន ដោយសារតែខេត្តបានរៀបចំព្រឹត្តិការណ៍កំពតសង្ក្រាន្តក្នុងទ្រង់ទ្រាយធំ ព្រមទាំងខេត្តមានគោលដៅទាក់ទាញទេសចរណ៍ចំនួន ៤២កន្លែង រួមនឹងសមិទ្ធផលទេសចរណ៍ឯកជាច្រើនបានលេចចេញជារូបរាង និងទាក់ទាញខ្លាំងរួមមាន៖ Read more

រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងក្របខ័ណ្ឌអភិវឌ្ឍន៍ និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន នៃផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ (២០២៥-២០២៩)

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃពុធ ទី០៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញ ជាអធិបតីភាព ក្នុងកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងក្របខ័ណ្ឌអភិវឌ្ឍន៍ និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន នៃផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ(២០២៥-២០២៩) របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ។  ថ្លែងនាឱកាសនោះ ឯកឧត្ដម អ៊ុំ រាត្រី ក៏បានគូសបញ្ជាក់រំលេចពីគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយថាមពល ស្វាហាប់ ច្បាស់លាស់ ស៊ីជម្រៅ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវកម្មវិធីនយោបាយ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយកំណត់យកអាទិភាពគន្លឹះ ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាជាពិសេសគឺ បច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថល នៃសេដ្ឋកិច្ច និងសង្គម កម្ពុជាព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចដែលជាគ្រឹះ និងមធ្យោបាយដ៏សំខាន់នៃការសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។  ឯកឧត្ដម បន្តថា ដើម្បីឱ្យសេចក្តីព្រាងក្រខ័ណ្ឌអភិវឌ្ឍន៍ខេត្ត និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន Read more

រដ្ឋបាលខេត្តតាកែវ រៀបចំពិធីប្រកាសចូលកាន់មុខតំណែង មន្រ្តីរាជការ នៃរដ្ឋបាលខេត្ត និងសំណេះសំណាលអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

តាកែវ៖ នារសៀលថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម វ៉ី សំណាងអភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាធិបតីភាពក្នុងពិធី ប្រកាសចូលកាន់មុខតំណែងមន្រ្តី រាជការ នៃរដ្ឋបាលខេត្តនិងជួបសំណេះសំណាលជាមួយមន្រ្តីរាជការរដ្ឋបាលខេត្ត អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។  បើតាមលោក កែវ គុជសី នាយករដ្ឋបាលសាលាខេត្តតាកែវ ឡើងអានដីការរបស់ រដ្ឋបាលខេត្តតាកែវ ស្ដីពីការបញ្ចប់ភារកិច្ចផ្លាស់ប្ដូរភារកិច្ច តែងតាំង និងប្រគល់ភារកិច្ច ជូនមន្រ្តីរាជការស៊ីវិល នៃរដ្ឋបាលខេត្ត ចំនួន ២៦រូប ក្នុងនោះ មន្រ្តីរាជការដែលប្រកាស តែងតាំង លោក ភុំ ផល ជា នាយកទីចាត់ការរដ្ឋបាល, លោក ឆេង ចន្ថា ជា នាយកទីចាត់ការផែនការនិងវិនិយោគខេត្ត,  លោក យស ចំណាន ប្រធានអង្គភាពលទ្ធកម្ម និងមន្រ្តីនាយករងទីចាត់ការ អនុប្រធានអង្គភាព ប្រធាន អនុប្រធាន ការិយាល័យនិងមន្រ្តីមួយចំនួនទៀត ។ មានប្រសាសន៍សំណេះសំណាលនាឳកាសនោះដែរ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការផ្តាំផ្ញើ ដល់មន្រ្តីរាជការទើបទទួលបានការ ផ្លាស់ប្តូរតែងតាំងមុខតំណែងថ្មី ត្រូវបង្កើនការសហការ និងមានទំនាក់ទំនងល្អ ក្នុងចំណោមមន្ត្រីទាំងអស់ក្នុងអង្គភាពរបស់ខ្លួន និងត្រូវរួបរួមសាមគ្គីគ្នា ឯកភាពផ្ទៃក្នុង ក្នុងអង្គភាពឱ្យបានល្អ និង ត្រូវបន្តខិតខំយកចិត្តទុកដាក់ អនុវត្តតួនាទីភារកិច្ចស្នួលរបស់ខ្លួនឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងលក្ខខណ្ឌការងារដែលបានកំណត់៕

រដ្ឋបាលខេត្តបាត់ដំបង រៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ និងការអនុវត្តភូមិ ឃុំ សង្កាត់មានសុវត្ថិភាព

បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់លើកទី១០ ខ្លឹមសារសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផែនការអនុវត្តភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី អភិបាលក្រុង-ស្រុកទាំង១៤ កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធផ្សេងទៀត សរុបប្រមាណ ៣៦៦នាក់ ដែលពិធីនេះធ្វើឡើងនៅសាលាប្រជុំសាលាខេត្តបាត់ដំបង នៅថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥។ ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ បានណែនាំដល់គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបន្តខិតខំដឹកនាំ និងផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះឱ្យបានផុសផុលបន្ថែមទៀត ដើម្បីរួមចំណែកទប់ស្កាត់ និងកាត់បន្ថយបទល្មើសគ្រឿងញៀនឱ្យអស់ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។ ឯកឧត្តម សុខ លូ បានជំរុញដល់មន្រ្តីរាជការ អាជ្ញាធរ និងកម្លាំងទាំងអស់ត្រូវចូលរួមប្រើប្រាស់ និងផ្សព្វផ្សាយណែនាំអំពីការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃApp NoDrug ដែលជាកម្មវិធីប្រើប្រាស់សម្រាប់រាយការណ៍រាល់ករណីបទល្មើសគ្រឿងញៀនជូនដល់អាជ្ញាធរមានសមត្ថកិច្ចបានលឿនឆាប់រហ័ស និងសុវត្ថិភាព។ ជាមួយគ្នានោះ ឯកឧត្តម សុខ លូ បានក្រើនរំលឹកដល់អាជ្ញាធរ និងកងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងខិតចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។

លោក បោន ប៊ិន ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់អូរជ្រៅ អញ្ជើញជាអធិបតីភាពពិធីប្រកាសទទួលស្គាល់សមាជិកថ្មីមកពីគណបក្សនានា ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចំនួនជាង៣០០នាក់

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃអាទិត្យ ទី០៦ ខែមេសា ឆ្នាំ២០២៥ លោក បោន ប៊ិន ប្រធានក្រុមការងារ ចុះមូលដ្ឋានសង្កាត់អូរជ្រៅ អញ្ជើញជាអធិបតីភាពពិធីប្រកាសទទួលស្គាល់សមាជិកថ្មីមកពីគណបក្សនានា ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចំនួនជាង៣០០នាក់ ។ ពិធីនេះក៏មានការចូលរួមពីលោក គាត ហ៊ុល ប្រធានគណៈកម្មការគណបក្សប្រជាជនក្រុងប៉ោយប៉ែត ព្រមទាំងមានការអញ្ជើញចូលរួមពីក្រុមការងារខេត្តចុះមូលដ្ឋានក្រុង សមាជិក-សមាជិកា ប្រារព្ធធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត។ ក្នុងឱកាសនោះលោក បោន ប៊ិន ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់អូរជ្រៅក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី ឯកឧត្ដម កែ គឹមយ៉ានសមាជិកគណៈអចិន្ត្រៃយ៏គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្តម ឌិត ទីណា អនុប្រធានទី១ ក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្ត និង ឯកឧត្តម អ៊ុំរាត្រី ប្រធានគណៈកម្មាធិការគណបក្សខេត្ត ដោយក្តីនឹករលឹកផងដែរ។ ក្នុងនោះដែរលោកក៏បានសម្តែងការស្វាគមន៍ចំពោះបងប្អូនដែលបានយល់ច្បាស់អំពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលបានស្ម័គ្រចិត្ត ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងទទួលស្វាគមន៍ ជានិច្ច ចំពោះគណបក្សដ៏ទៃ ដែលស្ម័គ្រចិត្ត ចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដោយគ្មានការរើសអើងពូជសាសន៍ ឬពណ៌សម្បុរឡើយ។ លោកបានបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សចាស់វស្សាដែលបាននាំមកនូវសន្តិភាព និងការអភិវឌ្ឍជូនប្រទេសកម្ពុជា នេះក៏ដោយសារបងប្អូនប្រជាពលរដ្ឋ ជឿជាក់លើការដឹកនាំពីគណបក្សប្រជាជន បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសបានរំដោះប្រទេសជាតិ ការពារមាតុភូមិ ការពារសមិទ្ធផល នៃសង្គមជាតិនិងកសាង Read more

ឯកឧត្តម ឃួង ស្រេង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាសមរតកតេជោ

រសៀលថ្ងៃទី៦មេសា ឆ្នាំ២០២៥ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវ​ ជា​ សុីណា​ ឃួង​ស្រេង​ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី តាមបែបសាសនាដើម្បីសុំម្ចាស់ទឹកម្ចាស់ដីសុំសេចក្តីសុខសេចក្តីចំរើនសំរាប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាសមរតកតេជោ ។ ពិធីក្រុងពាលីជាប្រពៃណីទំនៀមទំលាប់ដែលដូនតាខ្មែរតែងតែរៀបចំធ្វើឡើងនៅមុនពិធីសម្ពោធសមិទ្ធិផលថ្មីៗដែលទើបបានកសាងឡើងបានរួចរាល់ ដែលចង់ប្រាប់និងឧទ្ទិសដល់ម្ចាស់ទឹកម្ចាស់ដីឪ្យិជួយបីបាច់ថែរក្សាអ្នកប្រើប្រាស់ សមិទ្ធិផលថ្មីនេះឲ្យិមានក្តីសុខសប្បាយ។ ស្ពានអាកាសមរតកតេជោប្រសព្វរវាងមហាវិថីព្រៈមុនីវង្ស,មហាវិថីសម្តេចតេជោហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិ(ផ្លូវ២៧១)ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមនដែលជាស្ពានអាកាសកំពស់២ជាន់លើកដំបូងនៅកម្ពុជា។   លោកស្រីដោសម្ផស្សនាយិការងនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឪ្យិដឹងថា៖ស្ពានអាកាសមរតកតេជោ នឹងជួយកាត់បន្ថយការចំណាយពេលវេលាក្នុងការធ្វើដំណើរ,សម្រួលលំហូរចរាចរធ្វើឪ្យិប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើ  ដំណើរទៅមក ពិសេសពេលមានបុណ្យទានធំៗមានបុណ្យភ្ជុំបិណ្ឌ,បុណ្យចូលឆ្នាំ,បុណ្យអុំទូកជាដើម។ពិធីភ្ជាប់ស្ពានមរតកតេជោជំហ៊ានទី២បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៧ធ្នូ ឆ្នាំ២០២៤ក្រោមអធិបតីភាពឯកឧត្តមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ាពុងឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនOCIC។ស្ពានមរតកតេជោនឹងរៀបចំពិធីសម្ពោធដាក់ឲ្យិប្រើប្រាស់ជាផ្លូវការនាថ្ងៃទី៧មេសា ឆ្នាំ២០២៥ស្អែកនេះទៅតាមការគ្រោងទុកក្រោម  អធិបតីភាពសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតពេជ ចន្ទ័មុនី៕

ឯកឧត្តម កែ គឹមយ៉ាន​ និងលោកជំទាវ​ បានអញ្ជេីញជាអធិបតីភាពពិធីសម្ពោធឆ្លងព្រះវិហារថ្មី នៅវត្តរតននិមិត្តសំពៅផល

ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម កែ គឹមយ៉ាន​ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានអញ្ជើញជាអធិបតី នៅក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងព្រះវិហារថ្មី នៅវត្តរតននិមិត្តសំពៅផល ស្ថិតនៅភូមិព្រែកសំរោង ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ឯកឧត្តម កែ គឺមយ៉ាន បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគ្រប់ជាន់ថ្នាក់ អាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ វិស័យសាសនា វិស័យឯកជន កាកបាទក្រហមកម្ពុជា អង្គការជាតិ អន្តរជាតិ សប្បុរសជន និងប្រជាជនខេត្តបន្ទាយមានជ័យទាំងមូល ជាពិសេសអាជ្ញាធរនិងអង្គភាពពាក់ព័ន្ធស្រុកមង្គលបូរី ចំពោះការរួមចំណែកគំាទ្រតាមគ្រប់រូបភាពនិងមធ្យោបាយ ក្នុងស្មារតីទទួលខុសត្រូវនិងសាមគ្គីភាព ដើម្បីពង្រឹងបាននូវខឿនការពារជាតិ ឯករាជ្យ អធិបតេយ្យភាព និងសុខដុមនីយ៍កម្មសាសនា ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែល្អប្រសើរ។ ឯកឧត្តម កែ គឹមយ៉ាន បានបន្ថែមថា ប្រទេសកម្ពុជាក្រោមការដឹកនាំប្រកបដោយថាមពលនិងទស្សនៈវិស័យច្បាស់លាស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា Read more

អភិបាលខេត្តបាត់ដំបង ទទួលស្វាគមន៍ពលករខ្មែរវិលត្រលប់ពីប្រទេសថៃ មកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំថ្មី នៅច្រកទ្វាព្រំដែនអន្តរជាតិដូង

បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានចុះពិនិត្យមើលស្ថានភាព និងស្វាគមន៍បងប្អូនពលករខ្មែរវិលត្រឡប់ពីប្រទេសថៃមកលេងស្រុកកំណើត អំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅច្រកទ្វាព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ខណៈដែលការលើកលែងតម្លៃសេវាការអនុញ្ញាត ចេញ-ចូល ប្រទេសថៃ (Re-entry permit) អំឡុងពេលបុណ្យចូលឆ្នាំថ្មី ចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។ ការចុះពិនិត្យនៅតាមច្រកព្រំដែនអន្តរជាតិដូង នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ក៏មានការចូលរួមពីសំណាក់ មេបញ្ជាការកងរាជអាវុធហត្ថ ស្នងការនគរបាលខេត្ត ប្រធានមន្ទីរ អង្គភាព នានាជុំវិញខេត្ត មន្ត្រីអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិដូង ប្រធានច្រកអន្តរជាតិដូងនៃយោធភូមិភាគទី៥ មន្ត្រីនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការទទួលស្វាគមន៍ពីភាគីថៃ ដែលនៅប្រចាំការនៅច្រកទ្វារអន្តរជាតិផងដែរ។  ជាការកត់សំគាល់ បងប្អូនពលករ មានទឹកមុខរីករាយ សប្បាយចិត្ត ពេញចិត្តនឹងការផ្តល់សេវាល្អ ការរៀបចំមានសណ្តាប់ធ្នាប់ល្អ មានការតម្រង់ជួរត្រឹមត្រូវ មិនមានការកកស្ទះនិងមានការត្រួតពិនិត្យឯកសារពលករបានលឿនរហ័សជូនបងប្អូនពលករខ្មែរបានទាន់ចិត្ត។ ជាពិសេសមិនអស់ថ្លៃសេវាការអនុញ្ញាត ចេញ-ចូល ប្រទេសថៃ (Re-entry permit) និងបានថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការងារដែលខិតខំចរចាជាមួយភាគីថៃរហូតមានការលើកលែងតម្លៃទិដ្ឋការចេញ-ចូលប្រទេសថៃ អំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ សូមរំលឹកថា Read more

រដ្ឋបាលខេត្តកណ្ដាល ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ២០៣៧ប័ណ្ណ ជូនប្រជាពលរដ្ឋនៅភូមិព្រែកតាប្រាំង និងភូមិព្រែកក្រូច ឃុំភូមិធំ ស្រុកល្វាឯម

កណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ជំរុញដល់រដ្ឋបាលស្រុកល្វាឯម ត្រូវខិតខំសម្របសម្រួល បញ្ចប់ទំនាស់ដីធ្លីអោយបានអស់ ដើម្បីក្លាយជាស្រុកគំរូក្នុងចំណោញក្រុង-ស្រុក ទាំងអស់ទូទាំងខេត្តកណ្តាល។ ការជំរុញនេះធ្វើឡើងក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២០៣៧ប័ណ្ណ ជូនប្រជាពលរដ្ឋនៅភូមិព្រែកតាប្រាំង និងភូមិព្រែកក្រូច ឃុំភូមិធំ ស្រុកល្វាឯម ខេត្តកណ្តាល នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម មាន ច័ន្ទវ៉ាន់នី អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅបរិវេណវត្តព្រែកក្រូច។ ឯកឧត្តម អភិបាលខេត្តកណ្ដាល បន្តថា៖ ស្រុកល្វាឯម គឺជាស្រុកមួយ ក្នុងចំណោមក្រុង-ស្រុកដទៃទៀត ដែលទំនាស់ដីធ្លីនៅសល់តិចតួច ដូច្នេះរដ្ឋបាលស្រុកល្វាឯម ត្រូវខិតខំយកចិត្តទុកដាក់ សម្របសម្រួល និងដោះស្រាយទំនាស់ដីធ្លីដែលនៅមានសេសសល់ឱ្យបានចប់ ដើម្បីធ្វើគំរូដល់ក្រុង-ស្រុកដ៏ទៃក្នុងការបញ្ចប់ទំនាស់ដីធ្លី។ ជាមួយគ្នានេះដែរឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការសម្របសម្រួល និងស្រុះស្រួលគ្នាក្នុងករណីមានទំនាស់ដីធ្លីបន្តិចបន្តួច ព្រមទាំងសហការជាមួយមន្ត្រីចុះបញ្ជីដីធ្លី នៃមន្ទីររៀបចំដែនដី នគររូបយីកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល Read more

អភិបាលខេត្តស្ទឹងត្រែង អញ្ជើញចុះពិនិត្យការងារការពារព្រំដែនទឹក (កម្ពុជា-ឡាវ)

ស្ទឹងត្រែង៖នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកនូវអំណោយមានជាថវិកា និងគ្រឿងឧបភោគបរិភោគជូនដល់កងកម្លាំងប្រដាប់អាវុធឈរជើងការពារ តាមបន្ទាត់ព្រំដែនកម្ពុជា-ឡាវ (ព្រំដែនទឹក)។ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង ដឹកនាំដោយឯកឧត្តម សរ សុពុត្រា និងឯកឧត្តម ស៊្រន  សំឫទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត បានចុះពិនិត្យការងារការពារព្រំដែនទឹក (កម្ពុជា-ឡាវ) ក្នុងភូមិ សាស្ត្រស្រុកបូរីអូរស្វាយសែនជ័យ និងសួរសុខទុក្ខបណ្តាកងឯកភាពជួរមុខ នៃស្នងការដ្ឋាននគរបាលខេត្ត និងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ដែលកំពុងឈរជើងការពារព្រំដែនទឹក (គោលដៅក្បាលកោះបន្ទាយ ក្បាលកោះឈើទាលធំ ក្បាលកោះល្ង អន្លង់ផ្សោត (បង្គោលលេខ០៣០) និងបង្គោលលេខ០២៩ (ខ្សែព្រំដែនទឹកជាប់ខេត្តព្រះវិហារ))។ ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា៖ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងបន្តដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត អាណត្តិទី៧នេះ បាននាំប្រទេសជាតិនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។   សម្តេចបានយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋនិងកងកម្លាំងយើង ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ជាពិសេសការចុះជួបសំណេះ       សំណាលពីថ្នាក់ដឹកនាំខេត្តនាពេលនេះ គឺជាការយកចិត្តទុកដាក់ចង់ដឹងសុខទុក្ខកងកម្លាំងផងដែរ។ ការចុះសួរសុខទុក្ខដល់កងកម្លាំងប្រដាប់អាវុធ ដែលឈរជើង ការពារខ្សែបន្ទាត់ព្រំដែនជាការផ្សាភ្ជាប់រវាងសមរភូមិក្រោយ និងសមរភូមិមុខ បង្កើននូវការទំនាក់ទំនងគ្នាឱ្យកាន់តែល្អ ក្នុងការទ្រទ្រង់នូវជីវភាព និងភាពចាំបាច់របស់កងទ័ព និងកងកំលាំងនគរបាល ដែលកំពុងឈរជើងការពារបូរណាភាពទឹកដីនាពេលនេះ។ អភិបាលខេត្ត បានសម្តែងនូវការគោរពកោតសរសើរ ដឹងគុណចំពោះវីរភាព Read more

អភិបាលខេត្តតាកែវ៖ ការបណ្តុះបណ្តាលវប្បធម៌ដល់យុវជន ជាកត្តាសំខាន់ដើម្បីការពារអត្តសញ្ញាណជាតិ

តាកែវ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងថា ការបណ្តុះបណ្តាលវប្បធម៌ដល់យុវជនជំនាន់ក្រោយ គឺជាកត្តាសំខាន់ដើម្បីការពារអត្តសញ្ញាណជាតិខ្មែរពីការបាត់បង់ និងការលួចចម្លងពីប្រទេសដទៃ។  ថ្លែងនៅក្នុងទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដែលប្រារព្ធធ្វើឡើងនៅសាលមហោស្រពខេត្តតាកែវ នាព្រឹកថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវបានបញ្ជាក់ថា ពាក្យស្លោក “វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណារាយ ជាតិថ្កើងថ្កាន” នៅតែដក់ជាប់ក្នុងចិត្តប្រជាជនខ្មែរគ្រប់រូបហើយវប្បធម៌គឺជាកេរដំណែលតែមួយគត់ ដែលរក្សាអត្តសញ្ញាណជាតិបាន។ ឯកឧត្តម អភិបាលខេត្ត បានសម្តែងការព្រួយបារម្ភថា កម្មវិធីសិក្សាមួយចំនួននៅសាលារៀន មិនបានផ្តោតសំខាន់លើការបង្រៀនអំពីវប្បធម៌ខ្មែរ ដែលនាំឱ្យយុវជនជំនាន់ក្រោយមិនសូវស្គាល់ពីវប្បធម៌របស់ខ្លួន។ ឯកឧត្តមបានលើកឡើងថា “ប្រសិនបើយកក្មេងៗមកចូលរួមឱ្យកាន់តែច្រើនឡើងថែមទៀត ជាការល្អ ជួនកាលនៅសាលាអត់បានបង្រៀនឬនិយាយអំពីវប្បធម៌នោះទេ និយាយឬបង្រៀនតែវិទ្យាសាស្រ្ត អក្សរសាស្រ្តធម្មតា តែវប្បធម៌ត្រូវបានបំភ្លេច ដែលនាំអោយជាតិដទៃខិតខំកែកាឡៃកែច្នៃ ចុងក្រោយបែរជាប្រទេសយើងទៅជាប្រទេសដែលចម្លងវប្បធម៌ពីគេទៅវិញ”។ ឯកឧត្តមបានកោតសរសើរចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានខិតខំប្រឹងប្រែងក្នុងការថែរក្សាវប្បធម៌ និងទំនៀមទម្លាប់ខ្មែរ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត។ ឯកឧត្តមបានសង្កត់ធ្ងន់ថាវប្បធម៌ខ្មែរមានភាពសម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន។ ឯកឧត្តមបានលើកឡើងទៀតថា ទោះបីជាប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាមជាច្រើនឆ្នាំក៏ដោយ ក៏វប្បធម៌ និងអរិយធម៌ខ្មែរនៅតែគង់វង្ស និងបន្តមកដល់កូនចៅជំនាន់ក្រោយ។ ឯកឧត្តមបានបញ្ជាក់ថា “វប្បធម៌រំលត់ ជាតិរលាយ វប្បធម៌ពណ្ណារាយ ជាតិថ្កើនថ្កើងពាក្យនេះហើយជាក្តេរិ៍ដំណែលបន្តទុកពាន់ឆ្នាំ ហើយបើទោះបីជាយើងត្រូវធ្លាក់ចូលក្នុងភ្លើងសង្រ្គាមជាង៥០០ឆ្នាំជាប់គ្នាក៏ដោយក៏ប៉ុន្តែប្រទេសកម្ពុជារបស់យើងនៅតែមាន ហើយវប្បធម៌ អរិយធម៌ដ៏ល្អផូរផង់របស់យើងនៅតែគង់វង់ បន្តមកដល់កូនចៅជំនាន់ក្រោយៗរបស់យើង ហើយសួរថា បាត់ប្រទេសកម្ពុជាយើងទេ បាត់ប្រជាជនខ្មែរយើងទេ គឺមិនបាត់ទេ នោះដោយសារតែវប្បធម៌យើងរឹងមាំ”៕

ឯកឧត្តម គីម រិទ្ធី អញ្ជើញជាអធិបតីពិធីប្រកាសចូលកាន់តំណែងអភិបាល ស្រុកឆែប

ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាល នៃគណៈអភិបាលស្រុកឆែប ខេត្តព្រះវិហារ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្ត មេបញ្ជាការកងម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលក្រុង ស្រុក និងថ្នាក់ដឹកនាំ មន្រ្តីរាជការចំណុះសាលាស្រុកឆែប ជាច្រើនរូប​ នៅសាលាស្រុកឆែប ខេត្តព្រះវិហារ។  ការផ្ដល់ទំនុកចិត្ត តែងតាំងមុខតំណែងនេះ គឺមិនត្រឹមតែជាការផ្ដល់ ឱកាសឱ្យបញ្ចេញសមត្ថភាព និងការលើកទឹកចិត្តនោះទេ តែវាក៏ជា ការផ្ដល់នូវអម្រែកមួយបន្ថែមទៀត ហេតុនេះ សូមលោក ឃិត សុធារ៉ា អភិបាលស្រុកឆែបថ្មីនេះ សូមបន្តខិតខំការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំង រៀបចំលក្ខណៈសម្បត្តិនានា ក្នុងនាមជាថ្នាក់ដឹកនាំនិងបន្តខិតខំ សាងសមត្ថភាព និងការអភិវឌ្ឍខ្លួនឱ្យបានពេញ លេញក្នុងនាម ជាថ្នាក់ដឹកនាំស្រុកដើម្បីជួយការងារ រដ្ឋបាលស្រុក ឱ្យកាន់តែមានប្រសិទ្ធភាព រីកចម្រើនបន្ថែមទៀត។  ឯកឧត្ដម​ អភិបាល​ខេត្ត​ បានលេីកឡេីងថា​ ឆ្លៀតនៅក្នុងឱកាសនេះ ខ្ញុំសូមក្រើនរំលឹក និងលើកឡើងអំពីច្បាប់ ស្ដីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ Read more