លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចុះត្រួតពិនិត្យមើលការរៀបចំសណ្តាប់ធ្នាប់ដេីម្បីត្រៀម សម្រាប់សង្ក្រាន្តប៉ៃលិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះ

ប៉ៃលិន៖  នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ  អភិបាល នៃ គណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយមន្ត្រីជំនាញនិងក្រុមការងារបានអញ្ជើញពិនិត្យមើលការរៀបចំសណ្តាប់ធ្នាប់ និងសោភ័ណភាព ត្រៀម សម្រាប់សង្ក្រាន្តប៉ៃលិន  នៅទីតាំងសំខាន់ៗមួយចំនួនក្នុងខេត្ត ដើម្បីបង្កបរិយាកាសសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថានៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុននេះ រដ្ឋបាលខេត្តបានគ្រោងរៀបចំសង្ក្រាន្តប៉ៃលិនអោយបាន អធិកអាធមសម្រាប់បងប្អូនប្រជាពលរដ្ឋបានចូលរួមលេងកម្សាន្តសប្បាយដោយមានកម្មវិធីជាច្រើនរួមមាន៖ កម្មវិធីតាមបែបសាសនាការលេងល្បែងប្រជាប្រិយខ្មែរការប្រគុំតន្ត្រីខ្នាតធំ និងការដាក់តាំងពិព័រណ៍ផលិតផលនៅតាមទីតាំង សំខាន់ៗមួយចំនួនក្នុងខេត្តសំដៅធ្វើយ៉ាងណាទាក់ទាញចំណាប់អារម្មណ៍ពីមហាជនទាំងក្នុងខេត្ត និងក្រៅខេត្ត មកលេងកម្សាន្តនៅខេត្តយើងអោយបានច្រើនកុះករ។ លោកជំទាវបណ្ឌិតអភិបាលខេត្តបានមានប្រសាសន៍បន្តថា៖ ដើម្បីបង្កបរិយាកាសសប្បាយរីករាយដល់ ប្រជាពលរដ្ឋនិងភ្ញៀវទេសចរ មកលេងកម្សាន្ត ដូច្នេះរដ្ឋបាលខេត្តរដ្ឋបាលក្រុង/ស្រុកមន្ទីរអង្គភាពជុំវិញខេត្តនិងកងកម្លាំងទាំង៣ប្រភេទ នឹងសហការគ្នាជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ធ្វើការតុបតែងលម្អភ្លើងពណ៍នៅតាមសួនច្បារ តាមអង្គភាពនិងទីសាធារណៈអោយមានសោភ័ណភាព ហើយនៅគ្រប់វត្តអារាម និងតំបន់ទេសចរណ៍ផ្សេងៗត្រូវរៀបចំកន្លែង និងទីធ្លាអោយបានស្អាត ដូចជា៖ ភ្នំយ៉ាតទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ បរិវេណវិមានឯករាជ្យខេត្តនិងដងស្ទឹងប៉ៃលិន ដែលកំពុងឈូសឆាយរៀបចំ កែលម្អនាពេលនេះ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជាបានធ្វើឱ្យប្រទេសកម្ពុជាមានសន្តិភាពពេញលេញមានស្ថិរភាពរឹងមាំកិច្ចការពារសន្តិសុខនិងសណ្តាប់ ធ្នាប់សាធារណៈល្អទើបយើងមានឱកាសរៀបចំកម្មវិធីបុណ្យទៀននានា ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនបងប្អូន ប្រជាពលរដ្ឋនិងសុខដុមរមនា។ សូមរំលឹកថា៖ សម្រាប់សង្ក្រានប៉ៃលិនរយៈពេល ៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ កន្លងទៅ គឺខេត្តប៉ៃលិនទទួលបាន ភ្ញៀវទេសចរជាតិនិងអន្តរជាតិ សរុបរួម ៨០៨២៨៩នាក់ ក្នុងនោះភ្ញៀវជាតិ ៧៨៨២៦៥នាក់ និងភ្ញៀវអន្តរជាតិ២០០២៤នាក់បានមកលេងកម្សាន្តយ៉ាង ច្រើនកុះករនៅតាមតំបន់រមណីយដ្ឋាន ទេសចរណ៍នានាៗក្នុងខេត្ត និងទីកន្លែងប្រគុំតន្ត្រីរាំកំសាន្ត តំបន់ត្រជាក់ចិត្ត ដែលរៀបចំដោយរដ្ឋបាលខេត្ត៕

ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ​ចំនួន១ភូមិ​​ និងប្រកាសបិទផ្សាយជាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន២ ភូមិ​ ក្នុងស្រុកដងទង់​

ខេត្តកំពត៖ ព្រឹកថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ​ ចំនួន ១ភូមិ​ និងប្រកាសបិទផ្សាយជាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ ចំនួន២ ភូមិ​ ក្នុងបរិវេណវត្តទ្វេរសិក្ខារតនារាម​ ក្នុងភូមិ​ព្រៃឃ្មុំ​ ឃុំខ្ចាយខាងជេីង​ ស្រុកដងទង់​ ខេត្តកំពត​។  យោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពតបានឱ្យដឹងថា​ ក្នុងថ្ងៃនេះ​មានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១ភូមិ ដែលមានក្បាលដី សរុបចំនួន១ ៨៥៤ ក្បាលដី ស្មើនឹង ៩៩៤ គ្រួសារ និងប្រកាសបិទផ្សាយជាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ ចំនួន២ ភូមិ ដែលមានក្បាលដីសរុបចំនួន ៣ ២៥២ ក្បាលដី ស្មើនឹង ១ ៦៤២ គ្រួសារ ក្នុងនោះរួមមាន៖ ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់ មានក្បាលដីសរុបចំនួន ១ ៨៥៤ ក្បាលដី ស្មើនឹង ៩៩៤គ្រួសារ។ Read more

ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អញ្ជើញចុះពិនិត្យវឌ្ឍនភាព និងពន្លឿនការស្ថាបនា កែលម្អសួនច្បារផ្លូវភ្លោះ ព្រះមុន្នីវង្ស

កំពង់ចាម៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ​២០២៥ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាមបានដឹកនាំក្រុមការងារខេត្ត មន្ត្រីបច្ចេកទេស អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ អញ្ជេីញចុះពិនិត្យ​វឌ្ឍនភាព និងពន្លឿន នៃការជួសជុលកែលម្អសួនច្បារផ្លូវភ្លោះ ព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់កំពង់ចាម និងសង្កាត់បឹងកុក ក្រុងកំពង់ចាម ដែលមានប្រវែង ៥៥០ម៉ែត្រ ទទឹង១៤ម៉ែត្រ។ បើតាមការលើកឡើងរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា៖ ការជួសជុលកែលម្អសួនច្បារខាងលើនេះ គឺដោយសារ ការ៉ូឡាចាស់មានសភាពពុកផុយ និងការយកចេញនូវដើមឈើមួយប្រភេទដែលផ្ការបស់វាមានផ្ទុកសារជាតិពុល ដែលនាំឱ្យប៉ះពាល់ដល់សុខភាពអ្នករស់នៅម្តុំនោះ និងអ្នកធ្វើដំណើរឆ្លងកាត់។ ឯកឧត្តមអភិបាលខេត្តបន្តថា ការរៀបចំតុបតែង កែលម្អសួនច្បារខាងលើនេះ គឺជាជ្រុងមួយ ដែលធ្វើឱ្យក្រុងកំពង់ចាម កាន់តែមានសោភ័ណភាពស្រស់បំព្រង និងសុវត្ថិភាពខ្ពស់ សម្រាប់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកលំហែកំសាន្ត និងដើរហាត់ប្រាណជាដើម។  គួរបញ្ជាក់ថា ទីតាំងខាងលើនេះក៏ជាផ្នែកមួយនៃការដាក់តម្កល់ពាងទឹក (តំបន់ត្រជាក់) ក្នុងការរៀបចំ នៃព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ឆ្នាំ២០២៥ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខ។ ក្នុងនោះ សម្ភារៈដែលត្រូវបំពាក់នៅលើសួនច្បារ រួមមាន៖ ការបំពាក់ប្រព័ន្ធអគ្គិសនី ប្រព័ន្ធទឹក ក្រាលការ៉ូឡាធ្វើអំពីថ្មម៉ាប ដាំដើមឈើលម្អ ផ្កា និងក្រាលស្មៅជាដើម។ល។ ដែលគិតមកដល់ពេលនេះ សំណង់ខាងលើសម្រេចបានលទ្ធផល ប្រមាណ៨៥ ភាគរយហើយ៕

ឯកឧត្តម ប៉ែន កុសល្យ អញ្ជើញសម្ពោធឆ្លងឧបដ្ឋានសាលា វត្តពុទ្ធប្បវត្តនារាម ស្ថិតនៅស្រុកមេមត់

តត្បូងឃ្មុំ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី សម្ពោធឆ្លងឧបដ្ឋានសាលា និងពុទ្ធាភិសេក វត្តពុទ្ធប្បវត្តនារាម ហៅវត្តកំបាស់ ស្ថិតនៅភូមិកំបាស់ ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរព្រះគុណ និងអរគុណ ព្រមទាំងសូមកោតសរសើរយ៉ាងជ្រាលជ្រៅ ថ្វាយប្រគេនចៅអធិការវត្តពុទ្ធប្បវត្តនារាម លោកអាចារ្យ គណៈកម្មការ និងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលបានខិតខំនិងចូលរួមកសាងសមិទ្ធផលទាំងនេះឡើង និងសូមឱ្យកុសល ដែលកើតពីសទ្ធានៃការចូលរួមរបស់សប្បុរសជនទាំងឡាយ បាននាំមកនូវសេចក្ដីសុខនិងសេចក្ដីចម្រើនគ្រប់កាលនិងគ្រប់វេលា។ ឯកឧត្តមបន្តថា ការរីកចម្រើននៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក្រោមម្លប់នៃសុខសន្តិភាព គឺជាសក្ខីកម្មដ៏អស្ចារ្យនិងជាមោទកភាព របស់ប្រជាពលរដ្ឋរស់នៅស្រុកមេមត់ ក៏ដូចជាក្នុងខេត្តត្បូងឃ្មុំទាំងមូលផងដែរ។ ឯកឧត្តមអភិបាលខេត្ត បានក្រើនរំឭកដល់ គណៈកម្មការអាចារ្យវត្ត និងគណៈសង្ឃ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទមានជំនឿទុកចិត្ត ទើបមានការចូលរួម អភិវឌ្ឍន៍កសាងសមិទ្ធផលថ្មីៗបន្តទៀត។ ម្យ៉ាងទៀត ការសាងបុណ្យ ក៏ត្រូវមើលលើកត្តាជីវភាពគ្រួសារផងដែរ ពីព្រោះថាការធ្វើបុណ្យដាក់ទានតិចឬច្រើន អាស្រ័យទៅលើជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋប្រចាំថ្ងៃ។ ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមអាជ្ញាធរមានសមត្ថកិច្ច ដើម្បីទប់ស្កាត់រាល់បទល្មើសនានាក្នុងមូលដ្ឋាន ជាពិសេស គឺរួមគ្នាអនុវត្តនូវគោលនយោបាយភូមិ Read more

អាវចំណាំងផ្លាតអន្តរាគមន៍ចំនួន១៩០អាវដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ស ថេត ប្រគល់ជូនកងកម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ : ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានអញ្ជើញជួបសំណេះសំណាលនិងប្រគល់អាវចំណាំងផ្លាតអន្តរាគមន៍ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិដល់កងកម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនិងអធិការដ្ឋាននគរបាលក្រុងស្រុកទាំង៩។ ថ្លែងក្នុងឱកាសនោះលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបានថ្លែងអំណរគុណដល់ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិដែលបានឧបត្ថម្ភអាវចំណាំងផ្លាតអន្តរាគមន៍ចំនួន១៩០អាវដល់កងកម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដេីម្បីប្រេីប្រាស់ក្នុងការងារជំនាញ។ ជាមួយគ្នានោះផងដែរលោកឧត្ដមសេនីយ៍ទោស្នងការក៏បានដាក់បទបញ្ជាដល់កងកម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននិងអធិការដ្ឋាននគរបាលក្រុងស្រុកទាំងអស់ត្រូវយកចិត្តទុកដាក់បំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនអោយបានល្អជាពិសេសចុះអន្តរាគមន៍អោយបានទាន់ពេលវេលាពេលមានបណ្តឹងពីប្រជាពលរដ្ឋនិងហេតុការណ៍កេីតឡេីងក្នុងមូលដ្ឋានផ្សេងៗ៕

ឯកឧត្តម សរ សុពុត្រា ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីត្រួតពិនិត្យការងារ និងដាក់ទិសដៅបន្ត អនុវត្តការងារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង

ស្ទឹងត្រែង ៖  ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីត្រួតពិនិត្យការងារ និងដាក់ទិសដៅបន្តសម្រាប់ខែបន្ទាប់ អនុវត្តការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ នៅ រសៀលថ្ងៃទី១៤ ខែ មីនា ឆ្នាំ២០២៥ នេះ នៅសាលប្រជុំធំសាលាខេត្តស្ទឹងត្រែង ។ថ្លែងនៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម សរ សុពុត្រា លើកឡើងថា ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានថ្លែងអំណរគុណដល់កងកម្លាំងទាំងបី ដែលបានខិតខំក្នុងការការពារសន្តិសុខសណ្តាប់សាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចជាការពារថ្នាក់ដឹកនាំដែលមានបេសកកម្មក្នុងទឹកដីខេត្តស្ទឹងត្រែង ជាពិសេសបានចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាៗ  ទទួលបានលទ្ធផលល្អ និងមានប្រសិទ្ធិភាព ព្រមទាំងការពារមិនឱ្យមានការកាប់ទន្ទ្រានថ្មី ហើយដីដែលមានការកាប់ទន្ទ្រានហើយត្រូវការពារមិនឱ្យមានការដាំដុះជាដាច់ខាត។ លើសពីនេះទៀត ឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត មានប្រសាសន៍បន្តទៀតថា ឆ្នាំនេះខេត្តស្ទឹងត្រែង នឹងមានការរៀបចំ (ស្ទឹងត្រែង សង្ក្រាន ) ឱ្យបានធំជាងឆ្នាំមុនៗ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ងាកមកចាំអារម្មណ៍ ខេត្តស្ទឹងត្រែង និង ចូលរួមទស្សនាកំសាន្ត បង្កើតបានជាបរិយាកាសសប្បាយរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីដែលនឹងឈានមកដល់ក្នុងពេលខាងមុខនេះ។  ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម អភិបាលខេត្ត បានជំរុញ និង ដាក់ចេញ នៅផែនការ សំខាន់ៗដូចជា៖    ១.បន្តណែនាំឱ្យអភិបាលក្រុង ស្រុក កងកម្លាំងទាំងបីបន្តនីតិវិធី និងបន្តការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររបស់ខ្លួន ពិសេសបញ្ហាក្មេងទំនើង បានបង្កអសន្តិសុខដល់សង្គមបណ្តាលឱ្យមានការភ័យខ្លាចដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ។   ២.បន្តបង្ក្រាបបទល្មើស ល្បែងអនឡាញ គ្រប់ភេទ ។    ៣.ជំរុញដល់កងកម្លាំងគ្រប់ប្រភេទ ចុះត្រួតពិនិត្យ ជាក់ស្តែង នៅអាវធុយុទ្ធភ័ណ្ឌ របស់ខ្លួនឡើងវិញ តបតាមបទបញ្ជារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឱ្យអនុវត្តន៍។     Read more

លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយ លោកយាយ លោកតា ចាស់ជរាគ្មានទីពឹងនិងមានជីវភាពខ្វះខាតទូទាំងខេត្តប៉ៃលិន

ប៉ៃលិន៖  រសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានមូលនីធិចាស់ជរានិងជាអភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារមូលនីធិ និងយុវជន សសយក បានអញ្ជើញសំណេះ សំណាលសួរសុខទុក្ខជាមួយលោកយាយ លោកតាចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាតទូទាំងខេត្តប៉ៃលិន ដែលមកទទួលប្រាក់ឧបត្ថម្ភប្រចាំខែពីមូលនិធិ ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានមូលនីធិចាស់ជរា បានមានប្រសាសន៍នាំមកនូវបណ្តាំផ្ញើសាកសួរសុខ ទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកយាយ លោកតាចាស់ជរាទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងនៅទូទាំងប្រទេស ។ លោកជំទាវបណ្ឌិតប្រធានមូលនីធិ បានមានប្រសាសន៍លើកឡើងថា៖ រាជដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៏រីកចម្រើន លើគ្រប់វិស័យជាពិសេសហេដ្ឋារចនាសម្ព័នរូបវ័ន្ន នានា រួមមាន៖ ផ្លូវ ស្ពាន សាលារៀនមន្ទីរពេទ្យ វត្តអារាមប្រព័ន្ធធារាសាស្ត្រ ព្រមទាំងបានយកចិត្តទុកដាក់គិតគូពីសុខ ទុក្ខ របស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនបណ្តោយអោយពលរដ្ឋណាម្នាក់ស្លាប់អត់បាយដោយមិនបានដឹងនិងមិនបានដោះស្រាយនោះឡើយ ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍បញ្ជាក់ថា៖ មូលនិធិចាស់ជរានេះបានបង្កើតឡើងក្នុងគោលបំណង និងទិសដៅជួយដល់លោកយាយ លោកតាចាស់ជរាគ្មានទីពឹង មានជីវភាពខ្សត់ខ្សោយ និងមានអាយុចាប់ពី៧០ឆ្នាំ ឡើងទៅដែលពុំមានលទ្ធភាព អាចចេញទៅប្រកបមុខរបរ ដើម្បីចិញ្ចឹមជីវិតបាន ក៏ដូចជាការជួយលើកកំពស់កម្រិតជីវភាព និងបំប៉នថែរទាំសុខភាពលោកយាយ លោកតាដោយមិនប្រកាន់បក្សពួកនិងនិន្នាការនយោបាយឡើយ ព្រោះមនុស្សចាស់ គឺមានគុណបំណាច់ធំធេងណាស់ ក្នុងការជួយអប់រំប្រៀនប្រដៅដល់កូនចៅជំនាន់ក្រោយៗឱ្យប្រព្រឹត្តតែអំពើល្អ ។