ក្រុងកំពង់សោម មិនទាន់មានរចនាសម្ព័ន្ធពេញលេញ ប៉ុន្តែ មន្ត្រីខិតខំធានាបម្រើសេវាជូនពលរដ្ឋយ៉ាងកក់ក្តៅ!
ថ្វីដ្បិតតែរដ្ឋបាលក្រុងកំពង់សោម មកទល់ពេលឥលូវ មិនទាន់មានហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងរចនាសម្ព័ន្ធមន្រ្តីចូលធ្វើការពេញលេញនៅឡើយ ប៉ុន្តែលោកអភិបាលក្រុងបានអះអាងថា ថ្នាក់ដឹកនាំដែលជាក្បាលម៉ាស៊ីន តែងជួបប្រជុំគ្នាពិនិត្យការងារសំខាន់ៗមួយចំនួនជាចាំបាច់ ដើម្បីធានាប្រក្រតីភាពនៃការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អនៅក្នុងអន្តរកាលនេះ។ លោក នួន ប៊ុនថុល អភិបាល នៃគណៈអភិបាលក្រុងកំពង់សោម មានប្រសាសន៍ថា រដ្ឋបាលក្រុងក៏កំពុងពិនិត្យសិក្សាការលើផែនការអភិវឌ្ឍក្រុងរបស់ខ្លួន និងយកចិត្តទុកដាក់ជុំរុញណែនាំ កងកម្លាំងចំណុះ និងអាជ្ញាធរសង្កាត់ បន្តយកចិត្តទុកដាក់ធានាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដូចដែលធ្លាប់បានអនុវត្តនាពេលមុនមានការបង្កើតក្រុង អត្ថបទពេញ










