រួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ «គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» នាល្ងាចថ្ងៃសៅរ៍ ទី២២ មីនា ២០២៥ ថា៖ គ្រប់ក្រសួង ស្ថាប័ន អត្ថបទពេញ

អ្នកទេសចរណ៍ចម្រុះជាតិសាសន៍ប្រមាណជាង ២ម៉ឺននាក់ បានចូលទស្សនា ព្រឹត្តិការណ៍សមរាត្រីអង្គរ ( Angkor Equinox )

សៀមរាប៖ អ្នកទេសចរជាតិ និងអន្តរជាតិអន្តរជាតិប្រមាណជាង២ម៉ឺននាក់បានស្កាត់មកពីទីជិតឆ្ងាយ ដើម្បីរង់ចាំទស្សនាទិដ្ឋភាពដ៏អស្ចារ្យ នោះគឺថ្ងៃរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត នាព្រឹកព្រហាមថ្ងៃទី២១ ខែមីនានេះ។ ក្រុមអ្នកទេសចរ បានបង្ហាញនូងអារម្មណ៍សប្បាយរីករាយក្នុងការរង់ចាំទស្សនានូវទិដ្ឋភាពដ៏អស្ចា្យមួយនេះ។ ជាក់ស្ដែង អ្នកស្រី ងឹន ចាន់ត្រា អាយុ៦៤ឆ្នាំ ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ រួមជាមួយក្រុមគ្រួសារដែលមានក្តីស្រមៃចង់មកទស្សនាទិដ្ឋភាព ថ្ងៃរះចំកណ្តាលប្រាសាទអង្គរវត្តជាយូរណាស់មកហើយ អត្ថបទពេញ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបំពាក់ឋានន្តរសក្តិ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ជូនសម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពចូលរួមក្នុងពិធីបំពាក់ឋានន្តរសក្តិ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្តេច ពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន អត្ថបទពេញ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ដាក់ចេញវិធានការគន្លឹះសំខាន់ៗចំនួន៥ ដើម្បីដោះស្រាយបញ្ហាប្រឈម និងធានាប្រសិទ្ធភាព

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានដាក់ចេញ វិធានការគន្លឹះសំខាន់ៗចំនួន៥ ដើម្បីដោះស្រាយបញ្ហាប្រឈមនិងធានាប្រសិទ្ធភាព ឆ្លើយតបឱ្យទាន់ពេលវេលានិងគោលដៅអាទិភាពរួម។ ក្នុងពិធីបិទសន្និបាត បូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ អត្ថបទពេញ

ប្រតិភូព្រឹទ្ធសភា កោតសរសើរ និងលើកទឹកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ

ប្រតិភូព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការទី៤ នៃព្រឹទ្ធសភា បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ។ ក្នុងកិច្ចពិភាក្សានោះ ឯកឧត្តម អត្ថបទពេញ

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បន្តចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី៤ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី

ព្រះវិហារ៖ បន្ទាប់ពីបានសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ រួចមក នៅរសៀលថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបន្តដឹកនាំប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះជួបសំណេះសំណាល អត្ថបទពេញ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បង្ហាញមោទនភាព ចំពោះការបោះជំហានឆ្ពោះទៅមុខនៃវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា លោកពិតជាមានមោទនភាពណាស់ ចំពោះការបោះជំហានឆ្ពោះទៅមុខនៃវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ។ ការថ្លែងយ៉ាងដូច្នេះរបស់ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានធ្វើឡើងក្នុងឱកាសអញ្ជើញបើក «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ» នាព្រឹកថ្ងៃទី១៩ អត្ថបទពេញ

ពីពន្ធនាគារ PJ ស្រ្តីវ័យក្មេងម្នាក់ លាតត្រដាង អំពី«ផលកម្មនៃចំណងស្នេហ៍ក្នុងវិថីគ្រឿងញៀន…»

ពីយុវតីស្រស់សោភានៅខេត្តកំពង់ធំ ក្លាយជាអ្នកទោសពីបទល្មើសគ្រឿងញៀន ស្រ្តីវ័យក្មេង សំបុរស ខ្ពស់ស្ដើងមួយរូប មិនអល់អែកឡើយក្នុងការលាតត្រដាងអំពីរឿងរ៉ាវជីវិតដែលផុងខ្លួនកសាងកំហុសចំពោះគ្រួសារ និងសង្គមជាតិ ដោយសារតែចំណងស្នេហ៍ជាមួយបុរសម្នាក់នៅរាជធានីភ្នំពេញ។ រៀបរាប់ប្រាប់មន្រ្តីព័ត៌មាននៃក្រុមអ្នកនាំពាក្យក្រសួងមហាផៃ្ទកាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ក្នុងកិច្ចសម្ភាសនៅបណ្ណាល័យពន្ធនាគាររាជធានីភ្នំពេញ (PJ) សោភា (ឈ្មោះជំនួស) បានរម្លឹកថា ដំបូងឡើយនាងបានបើកចិត្តទទួលយកក្ដីស្រលាញ់ អត្ថបទពេញ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើកទី១ (២០២៤-២០២៥) ស្តីពី “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ។ អត្ថបទពេញ

ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃបន្តកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនបាន៦០៦ករណី

ក្នុងឆ្នាំ២០២៤កន្លងទៅក្រសួងមហាផ្ទៃបានបន្តកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនជាមួយបណ្តាប្រទេសជាសមាជិកនគរបាលអន្តរជាតិ និងដៃគូសហប្រតិបត្តិការទាំងក្នុង និងក្រៅតំបន់សរុបបានចំនួន៦០៦ករណី។ នេះបើតាមរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឯកឧត្តមបណ្ឌិត ទូច សុឃៈ បានឱ្យដឹងថា កម្ពុជាតែងតែចូលរួមយ៉ាងសកម្ម និងមានឆន្ទៈខ្ពស់ជានិច្ច ក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ និងបទល្មើសនានាទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី និងក្នុងតំបន់ អត្ថបទពេញ