សម្តេចតេជោ ហ៊ុន សែន ផ្តល់យោបល់​ដល់រាជរដ្ឋាភិបាល​ ឱ្យរៀបចំការប្រឡងប្រណាំងជ្រើសរើសមន្ត្រីកសិកម្មឃុំឆ្នើម ដើម្បីជំរុញឱ្យមានសកម្មភាពផុសផុលជាមួយកសិករ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា និងជាប្រធានព្រឹទ្ធសភា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានផ្តល់អនុសាសន៍ណែនាំដល់រាជរដ្ឋាភិបាល ជាពិសេសក្រសួងកសិកម្ម ដែលគ្រប់គ្រងលើមន្ត្រីកសិកម្មឃុំ គួរតែមានការប្រឡងប្រណាំង ជ្រើសរើសយកមន្ត្រីឆ្នើម ដើម្បីជាការលើកទឹកចិត្ត ឱ្យមានចលនាប្រឡងប្រណាំង អត្ថបទពេញ

សមាជរដ្ឋសភា និងព្រឹទ្ធសភា ចេញសេចក្តីថ្លែងការណ៍គាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា លើបញ្ហាព្រំដែនជាមួយថៃ

ភ្នំពេញ៖ សមាជរដ្ឋសភា និងព្រឹទ្ធសភា នៅយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញសេចក្តីថ្លែងការណ៍ គាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា លើបញ្ហាព្រំដែន ជាមួយព្រះរាជាណាចក្រថៃ ក្រោយហេតុការណ៍វាយប្រហារប្រដាប់អាវុធ នៅតំបន់មុំបី ក្នុងទឹកដីកម្ពុជា។ អង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងមោះមុតរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារឱ្យបានដាច់ខាតនូវឯករាជ្យ អត្ថបទពេញ

សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ ជាគោល

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសពីគម្រោងបបួលថៃ នាំយកបញ្ហានៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ តាមរយៈបណ្តាញសង្គមនៅយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត អត្ថបទពេញ

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី

ពីវេទិកាធិបតីនៃពិធីសម្ពោធស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)  ស្រុកឯកភ្នំខេត្តបាត់ដំបង នារសៀលថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យបានអះអាងថា ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស រួមទាំងយុវជន មានការជឿជាក់លើការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ និងការដាក់ចេញយុទ្ធសាស្រ្តដោះស្រាយប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី  ហ៊ុន  ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជុំវិញបញ្ហាព្រំដែនតំបន់មុំ៣ បង្កឡើងដោយកងទ័ពថៃ។  បើតាមឯកឧត្តម ស សុខា ស្របតាមលំអាននៃគំរូវីរភាពដឹកនាំដ៏អង់អាច របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា គឺសម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត បានបន្តយកចិត្តទុកដាក់ខ្ពស់បំផុត លើកិច្ចការពារបូរណភាពទឹកដី ដើរទន្ទឹមគ្នានឹងការបន្តថែរក្សាទំនាក់ទំនងជាមិត្តភាពលើវិស័យជាច្រើនទៀត រវាងកម្ពុជា-ថៃ ដើម្បីធានាប្រក្រតីភាពនៃឧត្តមប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសទាំងសងខាង ពោលគឺ ទន្ទឹមនឹងការពារទឹកដីដូនតាមិនឱ្យបាត់បង់សូម្បីមួយមីលីម៉ែត្រនោះ គឺសម្ដេច ក៏មានឆន្ទះដោះស្រាយបញ្ហាព្រំដែនប្រដោយសន្តិវិធី ដើម្បីធានាបានព្រំដែនមិត្តភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍។  ពីវេទិកានោះដែរ ឯកឧត្តម ស សុខា ក្នុងនាមអនុប្រធាន ស.ស.យ.ក. ក្រោមការដឹកនាំរបស់ឯកឧត្តមប្រធាន ហ៊ុន ម៉ានី ក៏បានថ្លែងជាថ្មីទៀត ចូលរួមរំលែកមរណទុក្ខចំពោះការពលីរបស់កងកម្លាំងយោធពលខេមរភូមិន្ទក្នុងព្រឹត្តិការណ៍ប៉ះទង្គិចប្រដាប់អាវុធបង្កឡើងដោយកងទ័ពថៃមកលើកងទ័ពកម្ពុជា នៅតំបន់មុំបី ខេត្តស្ទឹងត្រែង។ ជាមួយគ្នានេះ ឯកឧត្តមក៏បានអំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេសបន្តមានស្មារតីវិញជាធ្លុងមួយ ក៏ប៉ុន្តែក៏មិនត្រូវធ្វើសកម្មភាពណាដែលនាំឱ្យប៉ះពាល់ដល់ដំណោះស្រាយប្រកបដោយសន្តិវិធីរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរនោះដែរ។  សូមបញ្ជាក់ដែរថា ទីស្នាក់ការ ស. ស.យ.ក. ស្រុកឯកភ្នំ បានចាប់ផ្ដើមសាងសង់នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ រួចជាស្ថាពរនាថ្ងៃទី៤ខែមិថុនា ឆ្នាំ២០២៤។ អគារនេះ មានទំហំ ១៧៤.១៣ម៉ែត្រការ៉េ មានបន្ទប់ចំនួន៤ ក្នុងនោះមានសាលប្រជុំធំចំនួន១ បន្ទប់រដ្ឋបាលចំនួន១ បន្ទប់កុំព្យូទ័រចំនួន១ បន្ទប់ដាក់សម្ភារៈចំនួន១ និងបន្ទប់ទឹកចំនួន៣ ដែលចំណាយទឹកប្រាក់សាងសង់សរុប៤៥.៤៤០,៧៥ដុល្លារអាម៉េរិក៕

សម្ដេចតេជោ ការកើតរឿងឡើងនៅមុំបី គឺរឿងច្រំដែលនៃល្បិចកលដែលចង់យកដីពីកម្ពុជា ដោយមេបញ្ជាការថ្នាក់ក្រោម មានការគាំទ្រពីក្រុមនិយមជ្រុលរបស់ថៃ

សម្តេចតេជោ ហ៊ុន សែន៖ នៅក្នុង Facebook របស់ខ្ញុំ ត្រូវបានពួកជ្រុលនិយមថៃចូលមកជេរប្រមាថ ដែលជាចេតនាចង់បំផ្លាញទំទាក់ទំនងល្អរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ថៃ និងចង់ដុតកំដៅឲ្យមានការប្រយុទ្ធគ្នារវាងកងទ័ពប្រទេសទាំងពីរ។ ក៏មានជនជាតិថៃមួយចំនួន ចង់ឲ្យកម្ពុជាដកកងទ័ពចេញពីតំបន់ដែលកងទ័ពកម្ពុជាកំពុងឈរជើង។ ដើម្បី​ជៀសវាងការវង្វេងប្រវត្តិសាស្ត្រ ខ្ញុំសូមបញ្ជាក់លើ៣ចំណុចដូចខាងក្រោម៖ ១. តំបន់មុំបីនេះ អត្ថបទពេញ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាពចូលរួមសិក្ខាសាលា ពិនិត្យឡើងវិញ និងវិភាគមុខងាររចនាសម្ព័ន្ធនៃក្រសួងព័ត៌មាន

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពចូលរួមសិក្ខាសាលាពិនិត្យឡើងវិញ និងវិភាគមុខងាររចនាសម្ព័ន្ធនៃក្រសួងព័ត៌មាន។ ពិធីនេះមានការចូលរួមពីសំណាកលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អត្ថបទពេញ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសារពិសេសក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសារពិសេស ក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ អត្ថបទពេញ

កងទ័ពកម្ពុជា-ថៃ​​ប៉ះទង្គិចគ្នា​មួយ​ប្រ៉ាវ​នៅ​ព្រំដែន​ខេត្ដព្រះវិហារ​ នៅតំបន់ចុងបូកជិតមុំបីដែលជាទីតាំងប្រសព្វនៃព្រំដែនខ្មែរ ថៃ និងឡាវ

ភ្នំពេញ៖ កងទ័ព​កម្ពុជា និង​ថៃ ត្រូវបាន​រាយការណ៍​ថាបាន​ប៉ះទង្គិច​គ្នា​រយៈ​ពេល​១០​នាទី​ នៅពេល​វេលា​ម៉ោង ៥:៤៥ ព្រឹក​ព្រលឹម​ថ្ងៃទី​២៨ ខែ​ឧសភានេះ​ នៅ​ស្រុក​ជាំក្សាន្ត​ ខេត្ដ​ព្រះវិហារ​របស់​កម្ពុជា នៅតំបន់ចុងបូកជិតមុំបីដែលជាទីតាំងប្រសព្វនៃព្រំដែនខ្មែរ ថៃ និងឡាវ។ យោងតាមសម្ដី ឯកឧត្ដម ឧត្ដមសេនីយ៍​ទោ ម៉ៅ ផល្លា អត្ថបទពេញ

ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី៖ រាជរដ្ឋាភិបាលកម្ពុជា ខិតខំលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសសិទ្ធិស្រ្តី ខុសពីប្រទេសមួយចំនួន ស្ត្រីត្រូវបានបំបិទសិទ្ធិ មិនឱ្យរៀនសូត្រខ្ពង់ខ្ពស់ និងមិនមានសិទ្ធិជ្រើសរើសគូអនាគត

ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ ខេត្តកំពង់ចាម នាព្រឹកថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងអគ្គរដ្ឋអាជ្ញារុស្សី វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ រួមទាំងវិស័យមហាផ្ទៃ!

ឯកឧត្ដ​ម​អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្ដម អ៊ីហ្គ័រ ក្រាស្នូវ (Igor Krasnov) អគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្ស៊ី បានអញ្ជើញនិងទទួលជួបពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ អត្ថបទពេញ