សំណុំរឿង​ព្រំដែន​កម្ពុជា​-ថៃ បារាំង​អាច​ផ្ដល់​ឯកសារ​ផ្សេង​ៗ​ដល់​កម្ពុជា​សម្រាប់​ដំណើរការ នៅ​តុលាការ ICJ

ចំពោះ​សំណុំរឿង​ព្រំដែន​នៅ​តំបន់​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​បី​ ត្រូវ​បាន​រវាង​កម្ពុជា​-​ថៃ​ ឯកឧត្តម Emmanuel Macron ប្រធានាធិបតី នៃ​សាធារណរដ្ឋ​បារាំង​សន្យា​នឹង​ជួយ​សម្របសម្រួល​ផ្ដល់​ឯកសារ​ផ្សេង​ៗ​ដល់​កម្ពុជា​-​ថៃ​ សម្រាប់​ដំណើរការ​ទៅ​កាន់​តុលាការ​យុ​តិ្ត​ធម៌​អន្តរជាតិ ICJ​ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ ឯកឧត្តម តាន់ ហ្ស​ង់​ហ្វ្រ​ង់​ស័​រ​ អត្ថបទពេញ

លោករដ្ឋមន្ត្រី កែវ រតនៈ៖ មកដល់ម៉ោងនេះ កម្ពុជា មិនបានយកអគ្គិសនីពីប្រទេសថៃ ចូលមកបណ្តាញជាតិនោះទេ ដោយសារកម្ពុជា មានអគ្គិសនីគ្រប់គ្រាន់ហើយ

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអះអាងថា មកដល់ម៉ោងនេះ កម្ពុជា មិនបានយកអគ្គិសនីពីប្រទេសថៃ ចូលមកកម្ពុជា តាមរយៈបណ្តាញជាតិនោះទេ ពោលគឺសូន្យ ដោយសារប្រទេសកម្ពុជា មានអគ្គិសនីគ្រប់គ្រាន់ ដែលអាចផ្គត់ផ្គង់ទៅគ្រប់ទីកន្លែងទូទាំងប្រទេស។ការគូសបញ្ជាក់របស់លោក កែវ រតនៈ អត្ថបទពេញ

ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជួបសំណេះសំណាល និងនាំយកថវិកា ស្បៀងអាហារ និងសម្ភារប្រើប្រាស់ ចែកជូនដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន

គណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា និងដៃគូសហការ ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានចុះជួបសំណេះសំណាល និងនាំយកថវិកា ស្បៀងអាហារ និងសម្ភារប្រើប្រាស់មួយចំនួន ទៅចែកជូនដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន។ ពិធីនេះបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលតេជោអភិវឌ្ឍ ស្ថិតក្នុងភូមិសាស្រ្ត ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ អត្ថបទពេញ

ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងប្រគល់អំណោយជូនកងកម្លាំងនគរបាលជាតិ ឈរជើងតំបន់ការពារព្រំដែនកម្ពុជា-ថៃ

នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញចុះជួបសំណេះសំណាល អត្ថបទពេញ

ប្រធានាធិបតីបារាំង និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះការខិតខំ ដើម្បីឈានដល់ការលើកកម្រិតនៃទំនាក់ទំនងប្រទេសទាំងពីរ ជា “ដៃគូយុទ្ធសាស្ត្រ”

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញ នូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកម្ពុជា និងបារាំង ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរវាងប្រទេសទាំងពីរ ក្នុងការរៀបចំឯកសារផែនទីបង្ហាញផ្លូវ (Roadmap) មួយ ដើម្បីឈានដល់ការលើកកម្រិតនៃទំនាក់ទំនងកម្ពុជា-បារាំង ជា “ដៃគូយុទ្ធសាស្ត្រ”។ ការបង្ហាញការពេញចិត្តនេះ ក្នុងឱកាសដែលសម្តេចមហាបវរធិបតី អត្ថបទពេញ

រាជរដ្ឋាភិបាលចេញសេចក្តីសម្រេច ស្តីពី ការបង្កើតគណៈកម្មការរៀបចំឯកសារដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី

រាជរដ្ឋាភិបាលបង្កើតគណៈកម្មការ រៀបចំឯកសារប្តឹងទៅតុលាការ​យុត្តិ​ធម៌​អន្តរជាតិនាទីក្រុងឡាអេ ( ICJ ) ក្នុងវិវាទព្រំដែនជាមួយថៃ នៅតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របី។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដល់ការណែនាំជាចំហ និងរង់ចាំមើលការអនុវត្តច្បាប់ចរាចរណ៍ ក្នុងចំណោមសិស្ស រថយន្តដឹងកម្មករ និងល្មើសល្បឿន

សិស្សធ្វើដំណើរទៅសាលារៀនដោយពុំពាក់មួកសុវត្ថិភាព រថយន្តដឹកកម្មករ លើសចំនួនកំណត់ រថយន្តបើកបរលើសល្បឿនកំណត់ រថយន្តបើកវ៉ាជែង និងដឹកជញ្ជូនទំនិញលើសកំណត់ គឺជារបៀបវារៈដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសង្កត់ធ្ងន់ក្នុងឱកាសអញ្ជើញជាអធិបតី នៃទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រារព្ធនៅខេត្តព្រៃវែង នាព្រឹកថ្ងៃទី៩ ខែមិថុនា អត្ថបទពេញ

រដ្ឋមន្រ្តីការពារជាតិកម្ពុជា បដិសេធ រដ្ឋមន្រ្តីការពារជាតិថៃ ស្នើឱ្យកម្ពុជាដកទ័ព , ភាគីទាំងពីរឯកភាពកាត់បន្ថយភាពតានតឹង ដោយរក្សាការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក យោគយល់ និងរក្សាការសន្ទនាដោយសន្តិវិធី

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ បានជួបពិភាក្សាជាមួយ លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ អំពីភាពតានតឹងតាមព្រំដែន ដែលបានប្រព្រឹត្តទៅស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ប្រទេសថៃ។ អត្ថបទពេញ

ព្រះមហាក្សត្រ លើកទឹកចិត្តគ្រប់ភាគីពាក់ព័ន្ធបន្តផ្តល់កិច្ចគាំទ្រគ្រប់រូបភាពជាមួយក្រសួងបរិស្ថាន ក្នុងបេសកកម្មរួមគ្នា គឺពិភពលោកមានភាពស្អាត ភាពបៃតង និងចីរភាព ស្របតាមទិសស្លោក «កម្ពុជាស្អាត ខ្មែរធ្វើបាន»

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់មានព្រះបន្ទូលលើកទឹកចិត្តដល់គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន គ្រឹះស្ថានបណ្តុះបណ្តាលនានា ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិទាំងអស់ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ សូមបន្តផ្តល់នូវកិច្ចសហការគាំទ្រគ្រប់រូបភាពជាមួយក្រសួងបរិស្ថាន ក្នុងគោលបំណងសម្រេចបាននូវបេសកកម្មរួមគ្នា គឺពិភពលោកមានភាពស្អាត ភាពបៃតង អត្ថបទពេញ

វស្សាឆ្នាំនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដល់អាវភ្លៀងជាង២ពាន់ ទៀតជូននគរបាលរាជធានី ខេត្ត

នៅពេលដែលរដូវវស្សាបានឈានចូលមកដល់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បាននឹកឃើញភ្លាមដល់សុខទុក្ខកងកម្លាំងនគរបាលជាតិតាមរាជធានី-ខេត្ត ដែលត្រូវបំពេញតួនាទីភារកិច្ចក្រោមដំណក់ទឹកភ្លៀងទាំងយប់ទាំងថ្ងៃ។  ក្នុងឱកាសដឹកនាំកិច្ចប្រជុំជាមួយអគ្គស្នងការ និងស្នងការដ្ឋាននគរបាលរាជធានីខេត្ត កាលពីសប្ដាហ៍ មុន ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី បានសម្រេចផ្តល់អាវភ្លៀងជូនស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត សរុបចំនួន២.៦០០អាវ ក្នុងនោះស្នងការរាជធានីទទួលបាន ២០០អាវ និងខេត្តនីមួយៗទទួលបាន ១០០អាវ។  លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ ឱ្យដឹងថាមកដល់ពេលនេះ អាវភ្លៀងដែលឯកឧត្តមអភិសន្តិបណ្ឌិតសម្រេចផ្ដល់ជូននោះ បានប្រគល់ដល់ស្នងការដ្ឋាននគរបាលរាជធានី និងខេត្តទាំងអស់រួចរាល់ហើយ។ លោកបណ្ឌិតបានបន្ថែមថាមុខសញ្ញាមន្ត្រីត្រូវទទួលអាវភ្លៀង គឺមន្ត្រីអនុវត្តតួនាទីភារកិច្ចនៅខាងក្រៅក្នុងអំឡុងរដូវភ្លៀងនេះ។  កាលពីដើមរដូវវស្សាឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ធ្លាប់ផ្តល់អាវភ្លៀងជូនស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងមន្ត្រីក្រសួងមហាផ្ទៃ សរុបចំនួន១៦.៣៥០ អាវរួចមកហើយ។ នេះជាការយកចិត្តទុកដាក់របស់ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ចំពោះការខិតខំបំពេញតួនាទីរបស់មន្ត្រីនគរបាលជាតិ៕