អ្នកទេសចរណ៍ចម្រុះជាតិសាសន៍ប្រមាណជាង ២ម៉ឺននាក់ បានចូលទស្សនា ព្រឹត្តិការណ៍សមរាត្រីអង្គរ ( Angkor Equinox )

សៀមរាប៖ អ្នកទេសចរជាតិ និងអន្តរជាតិអន្តរជាតិប្រមាណជាង២ម៉ឺននាក់បានស្កាត់មកពីទីជិតឆ្ងាយ ដើម្បីរង់ចាំទស្សនាទិដ្ឋភាពដ៏អស្ចារ្យ នោះគឺថ្ងៃរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត នាព្រឹកព្រហាមថ្ងៃទី២១ ខែមីនានេះ។ ក្រុមអ្នកទេសចរ បានបង្ហាញនូងអារម្មណ៍សប្បាយរីករាយក្នុងការរង់ចាំទស្សនានូវទិដ្ឋភាពដ៏អស្ចា្យមួយនេះ។ ជាក់ស្ដែង អ្នកស្រី ងឹន ចាន់ត្រា អាយុ៦៤ឆ្នាំ ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ រួមជាមួយក្រុមគ្រួសារដែលមានក្តីស្រមៃចង់មកទស្សនាទិដ្ឋភាព ថ្ងៃរះចំកណ្តាលប្រាសាទអង្គរវត្តជាយូរណាស់មកហើយ បានមានប្រសាសន៍ថា ត្បិតជាច្រើនលើកច្រើនសាមកហើយ ដែលបានមកទស្សនាប្រាសាទអង្គរវត្ត តែនេះគឺជាលើកទីមួយប៉ុណ្ណោះ ដែលអ្នកស្រីនិងគ្រួសារបានមកទស្សនាទិដ្ឋភាពដ៏អស្ចារ្យនេះ។ អ្នកស្រីក៏បានបង្ហាញអារម្មណ៍ស្ងប់ស្ងែងបុព្វបុរសខ្មែរ ដែលបានកសាងប្រាសាទ ដែលអាចបង្កើតឱ្យមានព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឡើង សម្រាប់មនុស្សជំនាន់ក្រោយបានទស្សនា។ អ្នកស្រី បាននិយាយថា “ហើយតារបស់អ៊ំមានបំណងប្រាថ្នារាប់សិបឆ្នាំហើយ ទើបតែបានមកថ្ងៃនេះ ដោយសារកូនគាត់ត្រូវមកប្រជុំនៅទីនេះ ក៏មកតាមកូនទៅ។ ឡើងជិះផាសអេបមកពីរនាក់តានិងយាយទុកឱ្យកូនគេសម្រាកទៅ។ មានអារម្មណ៍ថារំភើបសប្បាយរីករាយណាស់ មិននឹកស្មានអ៊ំមានអាយុ៦៤ឆ្នាំហើយ បានមកឃើញផ្ទាល់ភ្នែកអ៊ីចឹងទេ។ អង្គរវត្ត ឧស្សាហ៍បានមកតែថ្ងៃរះចំកណ្តាលអ៊ីចឹងអត់ដែលបានមកទេ នេះជាលើកទីមួយ មានអារម្មណ៍រំភើប សប្បាយរីករាយ។ ហើយបួងសួងថ្ងៃនេះ ថ្ងៃសីលផង សូមឱ្យបារមីទឹកដីអច្ឆរិយយើងថែរក្សា ប្រាសាទអង្គរ ថែរក្សាប្រជាជនយើង ឱ្យបានសេចក្តីសុខចម្រើន ឈ្នះអស់ជំងឺ ឈ្នះអស់មារសត្រូវ”។ ចំណែកលោក វិច្ឆិកា ប្រជាពលរដ្ឋរស់នៅរាជធានីភ្នពេញដែរនោះបានឱ្យដឹងថា ថ្ងៃរះចំកណ្តាលប្រាសាទអង្គរវត្ត ពិតជាព្រឹត្តិការណ៍អស្ចារ្យមួយដែលអាចទាក់ទាញទេសចរពីទីជិតឆ្ងាយមកទស្សនាប្រាសាទអង្គរវត្ត ព្រោះថាពេលមកទស្សនាផ្ទាល់ពីជាមិនខកបំណងឡើយ។ ដូច្នេះលោកចង់ឱ្យទេសចរដទៃទៀត គួរចំណាយពេលមកទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ លោកនិយាយថា “ពួកខ្ញុំមកពីភ្នំពេញបង ចេញដំណើរពីយប់មិញម៉ោង៧ Read more

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបំពាក់ឋានន្តរសក្តិ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ជូនសម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពចូលរួមក្នុងពិធីបំពាក់ឋានន្តរសក្តិ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្តេច ពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលរៀបចំឡើងនៅទីស្ដីការគណៈរដ្ឋមន្ត្រី។ កម្មវិធីបំពាក់ឋានន្ដរសក្តិនៅព្រឹកនេះមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងការពារជាតិ ថ្នាក់ដឹកនាំនៃស្ថាប័នក្នុងរាជរដ្ឋាភិបាលមួយចំនួនទៀតផងដែរ។ គួរបញ្ជាក់ជូនដែរថា ពិធីបំពាក់ឋានន្តរសក្តិ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្តេច ពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅព្រឹកនេះមានរបៀបវារៈដូចជា៖ ប្រសាសន៍សំណេះសំណាលរបស់សម្ដេចតេជោ ហ៊ុន សែន, ការអានព្រះរាជក្រឹត្យដោយលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងមុនបិទបញ្ចប់កម្មវិធីសម្ដេចពិជ័យសេនា ទៀ បាញ់ នឹងមានមតិថ្លែងអំណរគុណ៕

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ដាក់ចេញវិធានការគន្លឹះសំខាន់ៗចំនួន៥ ដើម្បីដោះស្រាយបញ្ហាប្រឈម និងធានាប្រសិទ្ធភាព

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានដាក់ចេញ វិធានការគន្លឹះសំខាន់ៗចំនួន៥ ដើម្បីដោះស្រាយបញ្ហាប្រឈមនិងធានាប្រសិទ្ធភាព ឆ្លើយតបឱ្យទាន់ពេលវេលានិងគោលដៅអាទិភាពរួម។ ក្នុងពិធីបិទសន្និបាត បូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលឌឹព្រីមៀរសែនសុខ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បាននឹងកំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា ក្នុងការជំរុញការអភិវឌ្ឍប្រទេសជាតិ និងការកែទម្រង់សំខាន់ៗ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបឱ្យបានទាន់ពេលវេលា និងសេចក្តីត្រូវការរបស់ប្រជាជន និងសង្គមជាតិ។ ជាក់ស្តែងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ត្រូវបានដាក់ឱ្យអនុវត្តន៍ និងប្រើប្រាស់ជាត្រីវិស័យក្នុងការតម្រង់ទិស និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការគន្លឹះសំខាន់ៗចំនួន៥ ទៅតាមវិស័យអាទិភាព និងបង្កើតនូវយន្តការស្ថាប័ន ដើម្បីដឹកនាំសម្របសម្រួល និងជំរុញការអនុវត្តវិធានការគន្លឹះ ដើម្បីដោះស្រាយបញ្ហាប្រឈម និងធានាប្រសិទ្ធភាព ឆ្លើយតបឱ្យទាន់ពេលវេលានិងគោលដៅអាទិភាព រួមមាន៖ ទី១. គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដើម្បីលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាព និងសមតិកម្មនូវក្នុងរដ្ឋបាលសាធារណៈ។ ទី២. គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានគន្លឹះក្នុងវិស័យអប់រំ ដើម្បីលើកម្ពស់គុណភាពអប់រំតាមរយៈការពង្រឹងគុណភាពសាលា Read more

ប្រតិភូព្រឹទ្ធសភា កោតសរសើរ និងលើកទឹកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ

ប្រតិភូព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការទី៤ នៃព្រឹទ្ធសភា បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ។ ក្នុងកិច្ចពិភាក្សានោះ ឯកឧត្តម នាង ផាត ប្រធានគណៈកម្មការទី៤ នៃព្រឹទ្ធសភា បានសម្តែងការកោតសរសើរ និងលើកទឹកចិត្តខ្ពស់ ចំពោះក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ដែលមន្ត្រីរាជការទាំងស៊ីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារ បានខិតខំបំពេញតួនាទី និងភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ទាំងកម្រិតជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយក្នុងរយៈពេលជាងមួយឆ្នាំមកនេះ សម្រេចបានជោគជ័យជាបន្តបន្ទាប់ ក្នុងវិស័យស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ។ ការថ្លែងកោតសរសើរពីប្រធានប្រតិភូព្រឹទ្ធសភា នាពេលនេះ បានធ្វើឡើងបន្ទាប់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីកិច្ចការសំខាន់ៗក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ ពាក់ព័ន្ធការអនុវត្តច្បាប់គ្រប់គ្រងរដ្ឋបាលដែនដី ការងារអត្តសញ្ញាណកម្ម អន្តោប្រវេសន៍ ពន្ធនាគារ ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ព្រមទាំងកិច្ចការសំខាន់ៗមួយចំនួនទៀត ពាក់ព័ន្ធការធានាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ រួមទាំងការប្រយុទ្ធប្រឆាំងនឹងបទល្មើសក្នុងសង្គម ការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក Read more

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បន្តចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី៤ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី

ព្រះវិហារ៖ បន្ទាប់ពីបានសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ រួចមក នៅរសៀលថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបន្តដឹកនាំប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី៤ ស្ថិតនៅឃុំស្រអែម ស្រុមជាំក្សាន្ត ខេត្តព្រះវិហារ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។ ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹក និងជូនពរពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់កងកម្លាំងនគរបាលការពារព្រំដែនគ្រប់ជាន់ថ្នាក់ ដែលកំពុងឈរជើងការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ សូមមានសុខភាពល្អ បំពេញភារកិច្ចសម្រេចដោយជោគជ័យជូនជាតិមាតុភូមិ។ បន្ថែមពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានកត់សម្គាល់នូវសភាពការណ៍ថ្មីៗ ដែលបានកើតឡើង ពិសេសឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលនៅចិញ្ចឹមចិត្តប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមមធ្យោបាយផ្សេងៗ។ ប៉ុន្ដែសកម្មភាពទាំងអស់នោះ ត្រូវរាជរដ្ឋាភិបាលគ្រប់គ្រងបាន Read more

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បង្ហាញមោទនភាព ចំពោះការបោះជំហានឆ្ពោះទៅមុខនៃវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា លោកពិតជាមានមោទនភាពណាស់ ចំពោះការបោះជំហានឆ្ពោះទៅមុខនៃវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ។ ការថ្លែងយ៉ាងដូច្នេះរបស់ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានធ្វើឡើងក្នុងឱកាសអញ្ជើញបើក «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ» នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ តំណាងក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមន្ទីរមុខងារសាធារណៈ រាជធានី-ខេត្ត ព្រមទាំងអ្នកសារព័ត៌មាន សរុបប្រមាណ ៧០០នាក់។ ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំពិតជាមានមោទនភាពណាស់ ចំពោះការបោះជំហានឆ្ពោះទៅមុខ នៃវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលបាននិងកំពុងចូលរួម ចំណែកដល់ការលើកកម្ពស់អភិបាលកិច្ច ក្នុងរដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានចាំបាច់ក្នុងការជំរុញល្បឿន នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា »។ ក្នុងពិធីបើកសន្និបាតនេះ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានលើកឡើងអំពីសមិទ្ធផលជាច្រើនដែលក្រសួងសម្រេចបានកន្លងមកនេះផងដែរ អាស្រ័យដោយកត្តាសំខាន់ចំនួន ០៣យ៉ាងរួមមាន៖ ទី១៖ កត្តាគោលនយោបាយ និងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព Read more

ពីពន្ធនាគារ PJ ស្រ្តីវ័យក្មេងម្នាក់ លាតត្រដាង អំពី«ផលកម្មនៃចំណងស្នេហ៍ក្នុងវិថីគ្រឿងញៀន…»

ពីយុវតីស្រស់សោភានៅខេត្តកំពង់ធំ ក្លាយជាអ្នកទោសពីបទល្មើសគ្រឿងញៀន ស្រ្តីវ័យក្មេង សំបុរស ខ្ពស់ស្ដើងមួយរូប មិនអល់អែកឡើយក្នុងការលាតត្រដាងអំពីរឿងរ៉ាវជីវិតដែលផុងខ្លួនកសាងកំហុសចំពោះគ្រួសារ និងសង្គមជាតិ ដោយសារតែចំណងស្នេហ៍ជាមួយបុរសម្នាក់នៅរាជធានីភ្នំពេញ។ រៀបរាប់ប្រាប់មន្រ្តីព័ត៌មាននៃក្រុមអ្នកនាំពាក្យក្រសួងមហាផៃ្ទកាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ក្នុងកិច្ចសម្ភាសនៅបណ្ណាល័យពន្ធនាគាររាជធានីភ្នំពេញ (PJ) សោភា (ឈ្មោះជំនួស) បានរម្លឹកថា ដំបូងឡើយនាងបានបើកចិត្តទទួលយកក្ដីស្រលាញ់ ជាមួយបុរសម្នាក់ដែលជាកូនអ្នករស់នៅភ្នំពេញរហូតប្រែពីអ្នកស្គាល់គ្នាធម្មតាទៅជាសង្សារដើរលេងជាមួយគ្នាទាំងយប់ទាំងថ្ងៃ។ សោភា អះអាងថា ពីដំបូងនៃចំណងស្នេហ៍នោះ នាងពុំបានដឹងថាបុរសនោះជាអ្នកប្រើប្រាស់ និងលក់គ្រឿងញៀនឡើយ លុះស្រលាញ់គ្នាបានជាងមួយឆ្នាំក្នុងជីវិតដូចប្ដីប្រពន្ធ ទើបនាងដឹងអំពីរឿងនេះ។ បន្ទាប់ពីដឹងរឿងសង្សារជាអ្នកលក់គ្រឿងញៀន ដោយក្ដីស្រលាញ់ រូបនាងក៏ព្យាយាមលួងលោម និងណែនាំឱ្យបញ្ឈប់សកម្មភាពនេះដែរ ប៉ុន្តែការព្យាយាមនោះបានបរាជ័យ និងថែមទាំងផ្ដល់លទ្ធផលផ្ទុយមកវិញ គឺត្រូវបុរសជាសង្សារបញ្ចុះបញ្ចូល រហូតឥទ្ធិពលក្តីស្រលាញ់ធ្វើឱ្យនាង សម្រេចចិត្តដើរលើផ្លូវនេះជាមួយសង្សារ។ ទីបំផុត ផ្លូវអន្តរាយនេះបានមកដល់ទីបញ្ចប់! សមត្ថកិច្ចបានស្រាវជ្រាវ និងឈានទៅចាប់ខ្លួននាង និងសង្សារ ព្រមទាំងបក្ខពួកជាបន្តបន្ទាប់។ «ខ្ញុំលក់សម្រាប់អ្នកដើរលេងយប់ជាប្រចាំរហូតដល់បែកធ្លាយ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពេលនោះនាងខ្ញុំមិនហ៊ានប្រាប់ឪពុកម្តាយឱ្យបានដឹងរឿងនោះទេដោយសារភាពអៀនខ្មាស លុះពេលឃុំខ្លួននៅពន្ធនាគារទើបគាត់បានដឹងនូវព័ត៌មាននេះ»។ នាងបានបន្តទាំងទឹកភ្នែករលីងរលោងថា «នៅពេលដែលខ្ញុំត្រូវឃុំខ្លួននៅក្នុងពន្ធនាគារ ពេលវេលាមួយដែលខ្ញុំនឹកឃើញមុនគេ គឺឪពុកម្តាយ នឹកដំបូន្មានដែលគាត់ធ្លាប់ប្រៀនប្រដៅគ្រប់បែបយ៉ាង ហើយគាត់ធ្លាប់បានហាមប្រាម មិនឱ្យខ្ញុំឡើងមកធ្វើការនៅភ្នំពេញទេ ប៉ុន្តែខ្ញុំមិនព្រមស្តាប់គាត់ និងជឿតាមការលួងពីសង្សារផងទើបជួបលទ្ធផលបែបនេះ»។ ឆ្លងកាត់នូវបទពិសោធនេះ សោភា ក៏បានបង្ហាញនូវភាពសោកស្តាយរាល់កំហុសឆ្គង ព្រោះតែការមិនស្តាប់បង្គាប់ ទើបធ្វើឱ្យខ្លួនមានវិប្បដិសារីរហូតមកដល់សព្វថ្ងៃ។ នារីរូបនេះបានបន្ថែមថាក្រោយឃុំខ្លួននៅក្នុងពន្ធនាគារមួយរយៈ និងទទួលបានការអប់រំណែនាំពីមន្ត្រីពន្ធនាគារនូវដំបូន្មានល្អៗ Read more

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើកទី១ (២០២៤-២០២៥) ស្តីពី “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ។ វេទិការនេះមានសមាសភាពចូលរួមមកពីតំណាងព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សមាជិករាជរដ្ឋាភិបាល ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា សរុបប្រមាណ ១.៤០០នាក់។ ទន្ទឹមនេះ ក៏មានការៀបចំតាមប្រព័ន្ធ អនឡាញ (Zoom) ពីគ្រប់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌផងដែរ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ. អ.ប.) បានថ្លែងថា “វេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពី “កំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” ត្រូវបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី Read more

ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃបន្តកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនបាន៦០៦ករណី

ក្នុងឆ្នាំ២០២៤កន្លងទៅក្រសួងមហាផ្ទៃបានបន្តកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនជាមួយបណ្តាប្រទេសជាសមាជិកនគរបាលអន្តរជាតិ និងដៃគូសហប្រតិបត្តិការទាំងក្នុង និងក្រៅតំបន់សរុបបានចំនួន៦០៦ករណី។ នេះបើតាមរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឯកឧត្តមបណ្ឌិត ទូច សុឃៈ បានឱ្យដឹងថា កម្ពុជាតែងតែចូលរួមយ៉ាងសកម្ម និងមានឆន្ទៈខ្ពស់ជានិច្ច ក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ និងបទល្មើសនានាទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី និងក្នុងតំបន់ ដើម្បីរួមចំណែកដោះស្រាយបញ្ហារួម ទាំងកម្រិតការងារក្នុងដែនអធិបតេយ្យ និងតាមរយៈយន្តការជាអន្តរជាតិ។ ឯកឧត្តមបណ្ឌិត ទូច សុឃៈ ក៏បានឱ្យដឹងដែរថា នាឆ្នាំ២០២៤ កន្លងទៅដែរនោះ ក្រសួងក៏បានបញ្ជូនមន្រ្តីនគរបាលជាតិចំនួន៩៥៦រូប ទៅចូលរួមវេទិកាតំបន់ និងអន្តរជាតិនានាចំនួន២០៨លើក ដើម្បីលើកកម្ពស់សមត្ថភាព ជំនាញ និងការធ្វើការផ្លាស់ប្ដូរបទពិសោធន៍ជាមួយបណ្ដាប្រទេសជាសមាជិកនគរបាលអន្តរជាតិ និងដៃគូសហប្រតិបត្តិការ៕ ប្រភព៖ មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីមហាផ្ទៃ បានមានប្រសាសន៍ណែនាំទៅកាន់ថ្នាក់ដឹកនាំអង្គភាពជំនាញ សិក្សា ដើម្បីឈានទៅអនុវត្តដោយបញ្ជូនមន្រ្តីនគរបាលល្មើសវិន័យ ឱ្យទៅធ្វើការរយៈពេល ៣ ទៅ ៦ខែ នៅបណ្ដាអង្គភាពនគរបាល តាមខ្សែបន្ទាប់ព្រំដែន។ ការណែនាំដ៏ម៉ឺងម៉ាត់នេះ បានធ្វើឡើងនាឱកាសអញ្ជើញជាសហអធិបតីជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជា ក្នុងពិធីបិទវគ្គបំប៉នជំនាញអន្តរាគមន៍រំដោះចំណាប់ខ្មាំង វគ្គបំប៉នជំនាញបង្ការ និងបង្ក្រាបសកម្មភាពចលាចល និងវគ្គបំប៉នជំនាញបច្ចេកទេសស្រាវជ្រាវសួរចម្លើយ នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ស្ថិតក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នេះ។ បើតាមប្រមុខក្រសួងមហាផ្ទៃ អង្គភាពជំនាញ នឹងសម្រេចបញ្ជូនជំនួសឱ្យការបន្ថយស័ក្ដិ… ករណីខ្លះបន្ថយទាំងសក្តិ និងថែមទាំងបញ្ជូនទៅព្រំដែន។ ឯកឧត្តម បានមានប្រសាសន៍ក្នុងន័យដើមថា«បានធ្វើការស្រួលនៅតាមអង្គភាព មិនខិតខំធ្វើឱ្យល្អទេ បែរជាទៅបង្ករឿងល្មើសវិន័យ! ដូច្នេះមានតែឱ្យទៅព្រំដែន ដើម្បីដឹងថាកងកម្លាំង នៅទីនោះ គាត់លំបាកកម្រិតណា មកវិញកែប្រែខ្លួន ហើយខិតខំធ្វើការឱ្យបានល្អ…?»។ ពីវេទិកាអធិបតីនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្តល់ដំបូន្មាននឹងណែនាំដល់សិក្ខាកាម និងសិស្សនគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម គប្បីយកចំណេះដឹងជំនាញដែលខ្លួនមានទៅអនុវត្ត ឱ្យបានល្អ និងយកនូវអ្វីដែលទទួលបានពីការអប់រំទូទៅផ្សំគ្នាជាមួយជំនាញស្នូលបំពេញការងារប្រកបដោយវិជ្ជាជីវៈ ជាអ្នកផ្តល់ភាពកក់ក្តៅ និងជាទីពឹងពំនាក់របស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាសម្រេចឱ្យបាននូវគោលបំណងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ Read more