ជាង១ឆ្នាំ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្លាយជាវិស្វករបច្ចេកវិទ្យាដ៏សកម្មនៃក្រសួងមហាផ្ទៃ

រយៈពេលជាង១ឆ្នាំ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានផ្ដល់ការគាំទ្រការងារអភិវឌ្ឍន៍ស៊ុសវែរថ្នាល ជូនអគ្គនាយកដ្ឋានក្រោមចំណុះក្រសួងមហាផ្ទៃ ប្រើប្រាស់ចំនួន១២ប្រព័ន្ធ និងកំពុងអភិវឌ្ឍន៍បន្ថែមចំនួន១០ ប្រព័ន្ធបន្ថែមទៀត។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ។ ឯកឧត្តម អគ្គនាយក បានលើកឡើងថា ដើម្បីគាំទ្រការដ្ឋានការងារឌីជីថលដ៏ជឿនលឿននេះ អគ្គនាយកដ្ឋាន បានរៀបចំ និងសហការរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញឌីជីថលដល់មន្រ្តីពាក់ព័ន្ធចំនួន១ ៧២០រូប ក្នុងវគ្គបណ្ដុះបណ្ដាលចំនួន២២វគ្គ។  ឈរលើមូលដ្ឋាននៃការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងបរិបទបច្ចេកវិទ្យា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដឹកនាំប្រកបដោយប្រតិភាណរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៤ ខែមេសានេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ដោយទទួលបានគោលការណ៍អនុញ្ញាតពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានរៀបចំសិក្ខាសាលាស្ដីពី «បរិវត្តកម្មប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្រសួងមហាផ្ទៃ» ក្នុងគោលបំណង ដើម្បីបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងវិស័យឌីជីថល ដល់មន្រ្តីរាជការចំណុះក្រសួងមហាផ្ទៃ។  នៅក្នុងឱកាសនៃពិធីបើកសិក្ខាសាលានោះហើយដែល ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត បានលម្អិតឱ្យដឹងអំពីការគាំទ្រលើការងារអភិវឌ្ឍន៍ស៊ុលវែរជូនអគ្គនាយកដ្ឋានក្រោមចំណុះ ទាំង១២ប្រព័ន្ធនោះ មានជាអាទិ៍រួមមាន៖ ប្រព័ន្ធផ្សព្វផ្សាយ ប្រព័ន្ធតាមដាន ប្រមូល វិភាគព័ត៌មាន និងឆ្លើយតប Read more

កម្ពុជាសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន និងផែរាម ខេត្តព្រះសីហនុ

ព្រះសីហនុ៖ ក្រោយជម្នះឧបសគ្គ ការរារាំង និងការចោទប្រកាន់នានាពីបណ្តាប្រទេសមួយចំនួន ជាពិសេសសហរដ្ឋអាមេរិកនោះ នៅពេលសមិទ្ធផលជាច្រើននៃការធ្វើទំនើបកម្មមូលដ្ឋានទ័ពសមុទ្ររាម, មជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន និងផែរាម ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ និងរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ ពិធីសម្ពោធត្រូវបានរៀបចំធ្វើឡើងយ៉ាងមហោឡារិកនាព្រឹកថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ មូលដ្ឋានសមុទ្ររាម ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៤ បន្ទាប់ពីកម្ពុជា ទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង ដោយមានឈ្មោះដើមថា «មូលដ្ឋានសមុទ្រកងទ័ពជើងទឹក»។ លុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចប្តូរឈ្មោះទៅជា «មូលដ្ឋានសមុទ្ររាមកងជើងទឹក»។ មូលដ្ឋានសមុទ្ររាម គឺជាមូលដ្ឋានមួយនៃកងទ័ពជើងទឹក ប្រើប្រាស់សម្រាប់កិច្ចការគ្រប់គ្រងសន្តិសុខលើលំហសមុទ្ររបស់កម្ពុជា។ បើទោះបីមូលដ្ឋានសមុទ្ររាម ត្រូវបានប្រើប្រាស់គ្រប់សម័យកាលនៃការដឹកនាំរដ្ឋបាលរបស់កម្ពុជាជាបន្តបន្ទាប់យ៉ាងណាក្តី តែសមត្ថភាពនៃការប្រើប្រាស់មូលដ្ឋានសមុទ្ររាម គឺស្ថិតក្នុងលក្ខខណ្ឌមួយមិនល្អប្រសើរនោះឡើយ។ ដើម្បីលើកកម្ពស់សមត្ថភាពមូលដ្ឋានសមុទ្ររាមឱ្យកាន់តែខ្ពស់ក្នុងប្រតិបត្តិការលើកិច្ចការរក្សាសន្តិសុខ និងកិច្ចការការពារបូរណភាពទឹកដីនោះ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានចុះកិច្ចព្រមព្រៀង ស្ដីពីកិច្ចសហប្រតិបត្តិការលើការកសាង និងប្រើប្រាស់នូវមជ្ឈមណ្ឌល ភស្តុភារ និងហ្វឹកហ្វឺនរួមគ្នានៅផែរាម។ ក្រុមការងារបច្ចេកទេសប្រទេសទាំងពីរ បានសហការយកចិត្តទុកដាក់ Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បញ្ជាក់ជាថ្មីអំពីឆន្ទៈរួមចំណែកផ្ដល់ភាពកក់ក្ដៅជូនវិនិយោគទុនជប៉ុន

ក្នុងនាមជាតួអង្គមួយក្នុងចំណោមបណ្ដាតួអង្គផ្សេងទៀតនៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយប្រតិភាណរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តអះអាងជាថ្មីទៀត អំពីការត្រៀមខ្លួនជានិច្ចក្នុងការផ្តល់កិច្ចសហការសម្របសម្រួល ជំរុញ និងលើកកម្ពស់បរិយាកាស នៃការវិនិយោគ ដើម្បីធានាជួយទាក់ទាញវិនិយោគិនជប៉ុន និងវិនិយោគិនមកពីប្រទេសផ្សេងៗផងដែរ។  ក្នុងជំនួបជាមួយ ឯកឧត្តម TAKAHASHI FUMIAKI អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និង ជាប្រធានសមាគមជប៉ុន-កម្ពុជា (JCA) នាទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជានិច្ចកាល តែងយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រដល់បុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅកម្ពុជាឱ្យកាន់តែមានការរីកចម្រើនជាបន្តបន្ទាប់។  ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និង ឯកឧត្តម TAKAHASHI FUMIAKI បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការកន្លងមក រវាងភាគី ទាំងពីរ រួមមានជាអាទិ៍ វិស័យសេដ្ឋកិច្ច នយោបាយ និងសន្តិសុខ។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ក្រសួងមហាផ្ទៃ បាននឹងកំពុងអនុវត្តតួនាទី និងភារកិច្ចថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម Read more

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើលិខិតផ្លូវការទៅលោក Donald J. Trump ប្រធានាធិបតីអាមេរិក ពាក់ព័ន្ធនឹងការស្នើចរចាលើការអនុវត្តពន្ធលើការនាំចេញរបស់កម្ពុជាទៅកាន់អាមេរិក

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ បានផ្ញើលិខិតទៅលោក Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការស្នើចរចាលើការអនុវត្តពន្ធលើការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក ដែលឆ្លើយតបនឹងសេចក្តីជូនដំណឹងរបស់អាមេរិកនៅថ្ងៃទី២ ខែមេសា។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃលិខិតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ជាការឆ្លើយតបទៅនឹងការប្រកាសរបស់ឯកឧត្តម កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ក្នុងការដាក់អនុវត្តនូវអត្រាពន្ធនាំចូល ៤៩% លើទំនិញរបស់កម្ពុជា ចាប់ពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ, កម្ពុជាសូមស្នើបើកការចរចាជាមួយរដ្ឋាភិបាលរបស់ឯកឧត្តម ក្នុងពេលដ៏ឆាប់បំផុត តាមដែលអាចធ្វើទៅបាន និងសូមស្នើរដ្ឋាភិបាលរបស់ឯកឧត្តម ពន្យារការអនុវត្តអត្រាពន្ធនាំចូលថ្មីនេះ ដោយក្តីអនុគ្រោះ។ ខ្ញុំសូមជម្រាបជូនឯកឧត្តមផងដែរថា អត្រាពន្ធនាំចូលខ្ពស់បំផុតដែលកម្ពុជាកំពុងអនុវត្តជាទូទៅមានត្រឹមតែ ៣៥% ប៉ុណ្ណោះ។ ក្នុងគោលបំណងបង្ហាញនូវសុឆន្ទៈ និងក្នុងស្មារតីនៃការពង្រឹង ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរបស់យើង, កម្ពុជាប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញការនាំចូលទំនិញពីសហរដ្ឋអាមេរិក ជាមួយនឹងការបន្ថយភ្លាមៗនូវអត្រាពន្ធនាំចូលទំនិញ ១៩ ប្រភេទ ពីអត្រាអតិបរមា ៣៥% មកត្រឹមអត្រា ៥%។ ក្នុងស្មារតីនេះ, ខ្ញុំបានប្រគល់ភារកិច្ចជូនរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរបស់ខ្ញុំ ធ្វើការទាក់ទង ជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិករបស់ឯកឧត្តម ដើម្បីអនុវត្តកិច្ចការនេះ។ កម្ពុជាប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តកិច្ចសន្ទនា ក្នុងន័យស្ថាបនា និង ប្រកបដោយលទ្ធផលផ្លែផ្កា Read more

លេងគប់ទឹក ប៉ាតម្សៅតាមផ្លូវ ប្រយ័ត្នជ្រុលដៃក្លាយជាក្មេងទំនើង!

នៅពេលតាមបណ្ដាមូលដ្ឋានមួយចំនួនជាពិសេសទីប្រជុំជន ក្នុងនោះក៏មាននៅរាជធានីភ្នំពេញ យុវជនជាបន្តបន្ទាប់បានចាប់ផ្ដើមលេងគប់ទឹក ប៉ាតម្សៅដែលជាសកម្មភាពពុំគួរគប្បី ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខិតជិតចូលមកនោះ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានក្រើនរម្លឹកដល់ក្រុមយុវវ័យទាំងនោះ ឱ្យប្រយ័ត្ន៣ គឺ ក្នុងពេល និងក្រោយពេលចូលឆ្នាំ កុំធ្វើសកម្មភាពជ្រុលហេតុនាំឱ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃ និងសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសសូមប្រយ័ត្នសកម្មភាពមួយចំនួនដែលអាចក្លាយខ្លួនជាក្មេងទំនើង ក្មេងទំនើងដែលនឹងត្រូវបានចាប់បញ្ជូនខ្លួនទៅតុលាការផ្តន្ទាទោស និងប្រឈមនឹងការជាប់ពន្ធនាគារ។ លោក ទូច សុឃៈ បានផ្ញើសារក្រើនរម្លឹកទៅដល់ក្រុមយុវវ័យទាំងនោះឱ្យប្រយ័ត្ន៣យ៉ាង រួមមាន  ប្រយ័ត្នទី១ ប្រយ័ត្នមិនបានចូលឆ្នាំ ប្រយ័ត្នទី២ ប្រយ័ត្នចូលឆ្នាំមិនចប់ និងប្រយ័ត្នទី៣ ប្រយ័ត្នចូលឆ្នាំហើយចូលការិយាល័យនគរបាលព្រហ្មទណ្ឌ (CID)។ លោកបន្តថា ប្រយ័ត្នទី១ ប្រយ័ត្នមិនបានចូលឆ្នាំ យុវជន ឬយុវវ័យសូមកុំប្រព្រឹត្តអំពើល្មើស ឬបទល្មើស ឬបង្ករឿងដែលចូលទៅក្នុងរឿងព្រហ្មទណ្ឌ ដូចជាករណី បង្កហិង្សា កាប់បំផ្លាញទ្រព្យសម្បត្តិ ការលួច ឆក់ ប្លន់ សេពគ្រឿងញៀន ជួញដូរគ្រឿងញៀន ការដាក់អាវុធ ឬឧបករណ៍ដែលនាំឱ្យគ្រោះថ្នាក់ សកម្មភាពទាំងនេះហើយដែលនគរបាលព្រហ្មទណ្ឌនឹងចាត់វិធានការតាមផ្លូវច្បាប់។ លោកបន្ថែមថា ជាទូទៅពិធីបុណ្យចូលឆ្នាំមានរយៈពេល៣ថ្ងៃ ក៏ប៉ុន្តែនៅតាមតំបន់និគម ដទៃទៀតអាចអូសបន្លាយរហូតទៅដល់៥ថ្ងៃ។ ដូចនេះប្រយ័ត្នទី២នេះគឺ ប្រយ័ត្នចូលឆ្នាំមិនចប់ មានន័យថាពេលចូលឆ្នាំបងប្អូន យុវវ័យ យុវជនទាំងអស់កុំប្រព្រឹត្តបទល្មើស កុំបើកបរប្រណាំងប្រជែង បង្កើតជាបក្ខជាពួក Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ណែនាំឱ្យសិក្សាដាក់សេវាលិខិតឆ្លងដែននៅខេត្ត៤ ខណៈភ្នំពេញត្រៀមសម្ពោធស្នាក់ការថ្មីមួយទៀត

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នឹងអញ្ជើញសម្ពោធដាក់ឱ្យដំណើរការស្នាក់ការផ្តល់សេវាលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណថ្មីមួយទៀត នៅផ្សារទំនើបអ៊ីអនម៉លមានជ័យ រាជធានីភ្នំពេញ។ បើតាមលោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ពិធីសម្ពោធស្នាក់ការថ្មីនេះ នឹងធ្វើឡើងនៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គឺនាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥នេះ។  គួរកត់សំគាល់ថា ក្រសួងមហាផ្ទៃក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងរៀបចំទីតាំងផ្តល់សេវាលិខិតឆ្លងដែនសរុបចំនួន៦ទីតាំង រួមមាន នៅនាយកដ្ឋានលិខិតឆ្លងដែន ភូមិតាង៉ូវ សង្កាត់និរោធខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សាខាលិខិតឆ្លងដែនផ្សារទំនើបអ៊ីនអន២សែនសុខ សាខាលិខិតឆ្លងដែនខេត្តបាត់ដំបង ខេត្តកោះកុង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងនៅក្នុងមជ្ឈមណ្ឌល Heritage Walk ក្រុងសៀមរាប។  ដោយឡែកចំពោះទីតាំងផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានផ្តល់នៅ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ នៅផ្សារទំនើបអ៊ីអន២ ព្រមទាំងមាននៅតាមប៉ុស្ដិ៍នគរបាលរដ្ឋបាល អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ខណៈការងារនេះពលរដ្ឋអាចទៅស្នើសុំបាននៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ផងដែរ។  លោក រ៉េន រតនៈ បានឱ្យដឹងទៀតថា ឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងឱកាសអញ្ជើញសម្ពោធឱ្យប្រើប្រាស់សមិទ្ធផល នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម Read more

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ចុះពិនិត្យ និងសំណេះសំណាលកម្លាំងនគរបាលដែលហ្វឹកហាត់សម ដើម្បីត្រៀមអបអរសាទរខួបលើកទី៨០ ថ្ងៃកំណើតនគរបាលជាតិ

ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ និងសំណេះសំណាលជាមួយកងកម្លាំងនគរបាល ដែលកំពុងហ្វឹកហាត់សមដើម្បីត្រៀមអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៨០ នៃថ្ងៃកំណើតនគរបាលជាតិ នៅកោះនរា រាជធានីភ្នំពេញ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានអះអាងថា ខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិ ឆ្នាំ២០២៥នេះ នឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលជាការប្រារព្ជខួបធំជាងបណ្ដាឆ្នាំកន្លងទៅ។ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា កម្លាំងហ្វឹកហាត់សមនេះ ត្រូវបានបែងចែកជាក្រុម ក្នុងនោះមានផែនឈរ និងផែនព្យុះហយាត្រា ដូច្នេះដើម្បីឲ្យកម្មវិធីប្រព្រឹត្តទៅដោយរលូនកម្លាំងទាំងអស់ ត្រូវពង្រឹងស្មារតីក្នុងការហ្វឹកហាត់សម ព្រោះនៅថ្ងៃកម្មវិធីជាក់ស្ដែងនឹងត្រូវប្រើប្រាស់ពេលវេលាយូរម៉ោង។ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសកម្មភាពនៃការហ្វឹកហាត់សមនាពេលកន្លងទៅ ដោយមើលឃើញថា កម្លាំងទាំងអស់បានខិតខំប្រឹងប្រែងក្រោមកម្ដៅថ្ងៃដោយមិនរុញរាឡើយ។ សូមជម្រាបថា ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ គឺជាទិវាដ៏មហានក្ខត្តឫក្សនៃពិធីរំឭកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។ ការប្រារព្ធទិវាជាប្រវត្តិសាស្ត្រនេះ Read more

ប្រមុខក្រសួងមហាផ្ទៃ ឆន្ទៈដ៏ធំរបស់រាជរដ្ឋាភិបាល គឺមិនឱ្យទឹកដីបាត់បង់សូម្បីតែ ១សង់ទីម៉ែត្រ!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ឆន្ទៈរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺមិនឱ្យទឹកដីបាត់បង់សូម្បីតែ ១សង់ទីម៉ែត្រ ហើយក៏មិនមានចិត្តទៅដណ្ដើមទឹកដីរបស់អ្នកណាឡើយ។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារ ១ខ្នង កម្ពស់២ជាន់ ទំហំ ២៤ម៉ែត្រx១០ម៉ែត្រ ស្មើ ១៤បន្ទប់ សមិទ្ធផលនានា និងសំណេះសំណាលជាមួយកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅស្នងការដ្ឋានខេត្តកំពង់ចាម។ ក្នុងន័យដដែលប្រមុខក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ជាច្រើនអាណត្តិមកហើយ មិនមានថ្នាក់ដឹកនាំណាម្នាក់បណ្តែតបណ្តោយ ឬចង់ឱ្យបាត់បង់ទឹកដីរបស់ខ្លួនឯងនោះទេ ទន្ទឹមនេះដើម្បីថែរក្សាទឹកដី និងព្រំដែនឱ្យបានគត់មុត និងគង់វង្ស ប្រជាពលរដ្ឋគ្រប់រូប គឺមានភាគហ៊ុនដូចគ្នា ក្នុងការចូលរួមថែរក្សាបូរណៈភាពទឹកដី សូម្បីតែមួយមីលីម៉ែត្រ ដោយមិនមែនជាកតាព្វកិច្ចរបស់ថ្នាក់ដឹកនាំណាម្នាក់ឡើយ ពោលគឺជាកិច្ចការរួម។ ប្រមុខក្រសួងមហាផ្ទៃក៏បានលើកឡើងអំពីការបំផុសធ្វើបដិវត្តន៍ពណ៌បំបែកបំបាក់ ជាច្រើនលើកច្រើនសារ ជាក់ស្តែងនាព្រឹត្តិការណ៍១៨ សីហា២០២៤ នាពេលចុងក្រោយនេះ គឺត្រូវបានបរាជ័យទាំងស្រុង ដោយសារប្រជាពលរដ្ឋមានការយល់ដឹងច្រើន និងឆ្លងកាត់បទពិសោធដ៏ជូរចត់រួចមកហើយ ផ្ទុយទៅវិញការដឹកនាំប្រកបដោយប្រតិភាណនៅនិតិកាលថ្មីនេះ កំពុងតែនាំកម្ពុជាឱ្យមានសុខសន្តិភាព និងក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ថ្លែងនៅក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានលើកឡើងអំពីតួនាទី និងភារកិច្ចរបស់មន្ត្រីកងកម្លាំង នៅពេលដែលគ្រងឯកសណ្ឋានហើយ គឺមិនមែនជាម្ចាស់របស់ប្រជាពលរដ្ឋនោះទេ ហើយក៏មិនមែនជាអ្នកបញ្ជា ពោលគឺជាអ្នកបំរើប្រជាពលរដ្ឋ ថែរក្សាសេចក្តីសុខ Read more

សពអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ត្រូវរៀបចំបញ្ចុះ​នៅវត្តច័ន្ទ​បុរីវង្ស ក្រោមក្តីវិប្បយោគស្រណោះអាឡ័យយ៉ាងក្រៃលែង

ភ្នំពេញ៖ បន្ទាប់ពីតម្កល់រៀបចំពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរ​ដើម្បីឧទ្ទិសកុសលផលបុណ្យរយៈ​ពេល៥ថ្ងៃ នៅព្រឹកថ្ងៃពុធ ៥កើត ខែ​ចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥​៦៨ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥នេះ សពអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួង​សាធារ​ណ​ការ និងដឹកជញ្ជូន ត្រូវបានរៀប​ចំដង្ហែចេញពីគេហដ្ឋានយកទៅបញ្ចុះ​នៅ​វ​ត្ត​ច័ន្ទបុរីវង្ស នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ពិធីដង្ហែមានការអញ្ជើញចូលរួមពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខ​រដ្ឋស្ដីទី រួមជាមួយសាច់ញាតិក្រុមគ្រួសារ, ថ្នាក់ដឹកនាំស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការជាច្រើនរូប។ ពិធីដង្ហែ និងបញ្ចុះសពអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នាព្រឹកថ្ងៃ​នេះ គឺជាការលាគ្នាជាច្រុង លាគ្មានថ្ងៃវិលត្រឡប់វិញឡើយ។ បើទោះបីដឹង​ថា សភាវធម៌កើត ចាស់ ឈឺស្លាប់ គឺជាច្បាប់ធម្មជាតិ ដែលគ្មានបុគ្គលណា​ម្នាក់អាចទាមទារបានក៏ដោយ តែការឃ្លាតឆ្ងាយគ្មានថ្ងៃត្រឡប់របស់​អ្នក​ឧក​ញ៉ា​​ឧត្តម​មេត្រីវិសិដ្ឋ ហ៊ុន សាន បាននាំមកនូវក្តីវិប្បយោគក្រៀមក្រំ ស្រណោះ​​​អា​ល័យយ៉ាងជ្រាលជ្រៅចំពោះអនុស្សាវរីយ៍ និងសេចក្តីល្អទាំង​ឡាយដែលបងប្រុសធំ ឪពុក អ៊ុំ និងជីតា បានធ្វើចំពោះប្អូនៗ កូនៗ ក្មួយៗ និងចៅៗ បានធ្វើកាលនៅមានជន្មាយុ។ សូមបញ្ជាក់ថា អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន​ Read more

បន្ទាយមានជ័យ ជាខេត្តទី១៨ ទទួលជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)

បន្ទាយមានជ័យ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពីធីប្រកាសទទួលស្គាល់ខេត្តបន្ទាយមានជ័យជាខេត្តទី១៨ ដែលទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។ ពិធីនេះ ត្រូវបានរៀបចំឡើងនៅក្នុងបរិវេណនៃសួនតេជោ ឈ្នះ ឈ្នះ ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ, លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត, លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ, សមាជិកព្រឹទ្ធិសភា, ក្រុមប្រឹក្សាខេត្ត, អភិបាលរង នៃគណៈអភិបាលខេត្ត, ក្រុមការងារ PWG, តំណាងដៃគូអភិវឌ្ឍន៍ ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សរុបប្រមាណ ១,៤៥០នាក់។ តាមរយៈរបាយការណ៍ស្វាគមន៍របស់ លោក អ៊ុំ រាត្រី បានបង្ហាញអំពីស្ថានភាពទឹកស្អាត និងអនាម័យក្នុងខេត្តបន្ទាយមានជ័យ ដោយខេត្តបែងចែកចេញជា ២ក្រុង និង ៧ស្រុក មានចំនួន ៥៥ឃុំ និង១២សង្កាត់ មានភូមិចំនួន ៦៦៤ភូមិ មានប្រជាជនចំនួន ២០១,៣៨១គ្រួសារ ក្នុងនោះខ្នងផ្ទះប្រើប្រាស់បង្គន់សរុប ១៧០,២៩៩ខ្នងផ្ទះ ស្មើនឹង១០០% ខ្នងផ្ទះប្រើប្រាស់បង្គន់ផ្ទាល់ខ្លួនចំនួន Read more

ឯកឧត្ដម នេត្រ ភក្ត្រា មានប្រសាសន៍ថា យុវជនងាយនឹងទទួលឥទ្ធពលពីព័ត៌មានក្លែងក្លាយខ្លាំងបំផុត

យុវជន ងាយប្រឈមនឹងទទួលបានព័ត៌មានក្លែងក្លាយបំផុត ដែលព័ត៌មានក្លែង ក្លាយទាំងនោះមានដូចជា ការញុះញុង ធ្វើអោយអសណ្ដាប់ធ្នាប់ក្នុងសង្គមជាដើម ។ នេះជាប្រសាសន៍របស់ឯកឧត្ដម​ នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី ការអនុវត្តយុទ្ធនាការ​ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ដែលបានរៀបចំឡើងនារសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៥ នៅទីស្ដីការក្រសួងព័ត៌មាន ។ ឯកឧត្ដម រដ្ឋមន្ត្រី បានមានប្រសាសន៍ថា ព័ត៌មានក្លែងក្លាយ បានក្លាយជាបញ្ហាប្រឈមមួយនៅលើបណ្ដាញសង្គម ដែលវាបង្ហាញពីសកម្មភាព ញុះញង់ លាបពណ៌មិនល្អដល់សង្គម ក្នុងចេតនាទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន ដូចជាផ្នែកអាជីវកម្ម និង នយោបាយ ជាដើម ។ ហើយស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយទំនើប (ឌីជីថល) កាន់តែរីកចម្រើន ទៀតនោះ យុជនគឺជាក្រុមមនុស្ស ដែលងាយនឹងទទួលឥទ្ធិពលពីព័ត៌មានក្លែងក្លាយទាំងនោះបំផុត ។ ឯកឧត្ដម នេត្រ ភក្ត្រា បានបន្តថា ដូច្នេះហើយ ក្រសួងព័ត៌មាន នឹងអនុវត្តយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ដែលចាប់ផ្ដើមបើកជាផ្លូវការណ៍នៅថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៥ ក្នុងគោលបំណងផ្លាស់ប្តូរឥរិយាបទ​របស់ប្រជាជន ដែលជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម Read more

សមាគមអាយភីអេ សហការជាមួយក្រសួងព័ត៌មាន ប្រកាសគោលជំហររួម ពង្រឹងការងារចូលរួមរក្សាសន្តិសុខព័ត៌មានក្នុងសង្គម ផ្សព្វផ្សាយព័ត៌មានពិត និងប្រឆាំងព័ត៌មានក្លែងក្លាយ ជំរុញការផ្សព្វផ្សាយធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មាន

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងព័ត៌មាន ឯកឧត្តម សុខ ចាន់ភក្ដី រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានថ្លែងថា : ក្រសួងព័ត៌មានបង្កើតនឹងដាក់ចេញនូវ “យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ” ដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មានពិត និងបង្កើនការយល់ដឹង ដល់ពលរដ្ឋទាក់ទងនឹងផលប៉ះពាល់ នៃព័ត៌មានក្លែងក្លាយ។ ការថ្លែងនេះរបស់ឯកឧត្តម សុខ ចាន់ភក្ដី រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ដ្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ IPA នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥។ ក្នុងឱកាសនេះ ឯកឧត្តម សុខ ចាន់ភក្ដី បានលើកឡើងថា ក្រសួងព័ត៌មានស្នើដល់សមាគម និងសមាជិករបស់សមាគម IPA ចូលរួមផ្សព្វផ្សាយព័ត៌មានពិត ប្រឆាំងព័ត៌មានក្លែងក្លាយផងដែរ។ ឯកឧត្តម មានប្រសាសន៍ថាយុទ្ធនាការនេះក៏ជាការឃោសនា និងផ្សព្វផ្សាយជាសាធារណៈពីវិធានការទប់ស្កាត់ការសាយភាយព័ត៌មានក្លែងក្លាយការប្រើប្រាស់បណ្ដាញសង្គម ប្រកបដោយប្រសិទ្ធភាព និងការចែករំលែកព័ត៌មានជាដើម។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងព័ត៌មាន ក៏បានគាំទ្រដល់សមាគមដែលបានចូលរួមផ្សព្វផ្សាយអំពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលធម្មនុញ្ញនេះមានសារៈសំខាន់សម្រាប់ការពារអ្នកសារព័ត៌មាន ដោយឈរលើក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន។ បើយោងតាម លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសារព័ត៌មានឯករាជ្យ IPA បានឱ្យដឹងថា មកដល់ពេលនេះ Read more

«៤ខែហើយម៉ាក់! សូមម៉ាក់មកមើលកូនផង…»៖ ប្រើថ្នាំរហូតជ្រុលខ្លួនវាយម្ដាយ យុវជនជាប់ឃុំម្នាក់ លាតត្រដាងជីវិតកប់ក្នុងវប្បដិសារី!

ធ្លាប់តែកូនស្ដាប់បង្គាប់ឪពុកម្ដាយ យុវជនវ័យ១៧ឆ្នាំម្នាក់រស់នៅសង្កាត់ឬស្សីកែវ បានចែករំលែកបទពិសោធដ៏អាក្រក់មួយរបស់ខ្លួន ដែលប្រើប្រាស់គ្រឿងញៀន និងបង្កអំពើហិង្សាលើម្ដាយខ្លួនឯង។រៀបរាប់ ប្រាប់មន្រ្តីព័ត៌មាន នៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ក្នុងកិច្ចសម្ភាសនៅបណ្ណាល័យពន្ធនាគាររាជធានីភ្នំពេញ (PJ) យុវជនសម្បុរខ្មៅ ភ្នែកលឿងបន្តិច បានរម្លឹកថា ខ្លួនបានដើរលេងជាមួយពីមិត្តរួមការងារ ហើយក៏នាំគ្នាប្រើប្រាស់គ្រឿងញៀន ដោយសារចង់សាក ចង់ដឹង និងនិយមតាមបនភឿនដែលអះអាងថាវានាំឱ្យមានអារម្មណ៍សប្បាយ។ ចូលអន្ទាក់គ្រឿងញៀនបាន៣ខែ យុវជនរូបនេះ អះអាងថាខ្លួន ហាក់ភ្ញាក់រលឹក ក៏បានលាលែងពីកន្លែងការងារ ដើម្បីគេចពីបនភឿន មករស់នៅជាមួយម្ដាយ ប៉ុន្តែការចាកឆ្ងាយពីគ្រឿងញៀន បានធ្វើឱ្យខ្លួននៅមិនសុខ ចេះតែខឹង មួរម៉ៅ និងបានអះអាងទៀតថា «នរណាមើលមុខ នរណានិយាយច្រើន ដាក់ខ្ញុំក៏បានដែរ»។ ពាក់អាវពណ៌ទឹកក្រូច អង្គុយនិយាយទាំងមានមន្រ្តីពន្ធនាគារឈរតាមដានសកម្មភាពក្នុងបទសម្ភាស យុវជនរូបនេះ បានអះអាងថា ដើមហេតុនាំឱ្យមានការប្រើប្រាស់អំពើហិង្សាលើម្ដាយ គឺដោយសារតែម្ដាយនិយាយរអ៊ូរទាំ ប្រើប្រាស់ពាក្យសម្ដីជេរប្រមាទមកលើខ្លួន និងហាមឃាត់កុំដើរលេងដាច់យប់ជាមួយមិត្តភក្តិដោយខ្លាចនាំឱ្យប្រើប្រាស់គ្រឿងញៀនទៀត។ «វាពិតជាអាក្រកណាស់» យុវជនលាត់មាត់ស្ដីបន្ទោសខ្លួនឯង ដោយបន្តទៀតថា «នៅពេលឮបែបនោះ គឺខ្ញុំដឹងតែពីខឹង……ក៏ឈានទៅវាយតប់ និងច្រានគាត់ឱ្យដួល….»។ គឺសកម្មភាពក្រោមអំណាចគ្រឿងញៀននេះហើយដែលយុវជនរូបនេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការ មុននឹងមកស្ថិតក្រោមការឃុំឃាំងនៅពន្ធនាគារPJ។ រៀបរាប់ទាំងអស់សង្ឃឹម លាយឡំនឹងទឹកភ្នែក យុវជនដដែល បានបន្ថែមទៀតថា ពេលបញ្ជូនមកដល់ពន្ធនាគារ ដំបូងខ្លួនមានអារម្មណ៍ថាភ័យខ្លាចជាខ្លាំង និងកាន់តែមានវិប្បដិសារីជាខ្លាំងលើសកម្មភាពរបស់ខ្លួន ហើយប៉ុន្មានខែមកនេះ ខ្លួនគ្មានសាច់ញាតិណាម្នាក់មកសួរសុខទុក្ខនោះទេ។ នៅពេលសួរថាចង់ឱ្យម្ដាយមកមើលទេ? Read more

បងប្រុសទី១សម្ដេចតេជោ ហ៊ុន សែន ទទួលមរណភាពហើយ នៅព្រឹកថ្ងៃទី២៨មីនានេះ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឱ្យដឹងថា បងប្រុសទី១របស់សម្ដេចបានទទួលមរណភាពហើយ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ។ មរណភាពរបស់បងប្រុសទី១សម្ដេចតេជោ កើតឡើងបន្ទាប់ពីសម្ដេចចេញមុខមកប្រកាសជាសាធារណៈនៅលើផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចបាន២ថ្ងៃ។ ដោយនៅពេលនោះសម្ដេចតេជោបញ្ជាក់ថា បងប្រុសទី១កំពុងឈឺធ្ងន់ដោយមិនអាចចៀសផុសពីក្ដីមរណានាពេលដ៏ខ្លីខាងមុខ។ សម្ដេចតេជោ ហ៊ុន សែន បានពោលទាំងក្រៀមក្រំអំពីមរណភាពរបស់បងប្រុសទី១យ៉ាងដូច្នេះថា សង្ខារមិនទៀងតែការស្លាប់គឺទៀង បងប្រុសខ្ញុំបានលាចាកលោកនេះទៅហើយបើទោះមិនចង់ទទួលក៏ត្រូវតែទទួលយកការពិតនេះដែរ។សម្ដេចតេជោពោលទាំងក្ដុកក្ដួលទៀតថា បើទោះបីខ្ញុំជាប្អូនតែខ្ញុំជាមេគ្រួសារមួយនេះ ខ្ញុំនិងភរិយារួមជាមួយកូនៗ និងបងប្អូនបានខិតខំអស់លទ្ធភាពដើម្បីព្យាបាលបងទីមួយ។ ពេលបងទី២ទទួលមរណភាព ពេលនោះយើងមិនហ៊ានផ្តល់ដំណឹងជូនបងទី១ទេព្រោះគាត់កំពុងទទួលការព្យាបាលដោយការវះកាត់នៅមន្ទីរពេទ្យនាទីក្រុងបាងកក។ សម្ដេចឱ្យដឹងទៀតថា យើងព្យាយាមលាក់បាំងជាមួយគាត់រហូតគាត់ដឹងដោយខ្លួនឯង ដែលគាត់យំផងនិយាយផងថា (ប្អូនអញស្លាប់ទាំងមូលមិនឲ្យអញដឹង)។ ១២ឆ្នាំមុន(២០១៣) ភរិយារបស់គាត់បានទទួលមរណភាពក្នុងពេលដែលឪពុកបង្កើតរបស់ខ្ញុំក៏មិនបានដឹង រហូតដល់គាត់ទទួលមរណភាពព្រោះពេលនោះឪពុករបស់ខ្ញុំក៏កំពុងឈឺធ្ងន់ផងដែរ។ សម្ដេចតេជោ ហ៊ុន សែន បន្តឱ្យដឹងទាំងសោកសង្រេងទៀតថា លើកនេះពេលបងទី១ទទួលមរណភាព ភរិយារបស់ខ្ញុំដែលជាប្អូនថ្លៃបានដឹងតែមិនអាចមកទាន់ដង្ហើមចុងក្រោយបងទី១បានដែរ។ សម្ដេចតេជោលើកឡើងថា បងប្រុសម្នាក់នេះបានលះបង់ច្រើនណាស់សម្រាប់ប្អូនៗ គឺសុខចិត្តបោះបង់ចោលការសិក្សានៅអនុវិទ្យាល័យនាសម័យនោះ មកជួយពុកម៉ែធ្វើស្រែចម្ការដើម្បីផ្តល់ឱកាសឲ្យប្អូនៗ ពិសេសរូបខ្ញុំទទួលបានការសិក្សានៅភ្នំពេញ។ឃ្លាក្ដុកក្ដួលចុងក្រោយនៃសំណេររបស់សម្ដេចតេជោ បញ្ជាក់ថា បំណងធំរបស់បងទី១ គឺធ្វើថីផែនទីដែលពេលនេះហៅថា(មន្ត្រីសុរិយោដី)។ កើត ចាស់ ឈឺ ស្លាប់ គឺជាក្រឹត្យក្រមធម្មជាតិ ដែលមិនអាចចៀសវាងបាន។ បន្ទាប់ពីបានទទួលដឹងដំណឹងដ៏ក្រៀមក្រំនេះ បងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើនបានខំម្មិនក្នុងបណ្ដាញសង្គមរបស់សម្ដេចដោយចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់សម្ដេចចំពោះការបាត់បង់បងប្រុសជាទីស្រឡាញ់នៅពេលនេះ។ សូមរម្លឹកជូនដែរថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ សម្ដេចតេជោ Read more

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បេីកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពី​ ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ នៅខេត្តព្រះវិហារ

ព្រះវិហារ៖ សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពី​ ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍(ICERD)​ ត្រូវបានរៀបចំធ្វើឡើងដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ក្រោមកិច្ចសហការពីរដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។ សិក្ខាសាលានេះធ្វេីឡេីងក្រោមអធិបតីភាព​ លោក កែវ រ៉េមី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងមានការចូលរួមពីសំណាក់​ លោក​ មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ​ ថ្នាក់ដឹកនាំខេត្ត ស្រុក មន្ទីរជុំវិញខេត្ត រដ្ឋបាលសាលាខេត្ត ចៅក្រម តំណាងអយ្យការ កងរាជអាវុធហត្ថ នគរបាលពន្ធនាគារ ជាពិសេសអ្នកនាំពាក្យតាមអង្គភាពនីមួយៗ នៃរដ្ឋបាលខេត្តព្រះវិហារ និងអង្គការសង្គមស៊ីវិល​ ផងដែរ។ លោក កែវ រ៉េមី បានលើកឡើងថា សិក្ខាសាលានេះដេីម្បីផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីពី​ ការអនុវត្តអនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិ រួមនឹងការបង្ហាញពីយន្តការ វិធានការ ព្រមទាំងសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលក្នុងការការពារ​ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសក្នុងក្របខណ្ឌនៃការលុបបំបាត់នូវរាល់ទម្រង់នៃការរើសអើងពូជសាសន៍នៅកម្ពុជា។ ម្យ៉ាងវិញទៀត​ បង្ហាញឱ្យឃើញពីការអនុវត្តជាទៀងទាត់នូវកាតព្វកិច្ចអន្តរជាតិរបស់រាជរដ្ឋាភិបាលក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ។ ការផ្សព្វផ្សាយនេះ នឹងធ្វើឱ្យអង្គភាព ថ្នាក់ក្រោមជាតិបានយល់កាន់តែច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលលើផ្នែកសិទ្ធិមនុស្ស ដើម្បីជាមូលដ្ឋានក្នុងការឆ្លើយតបទៅកាន់មជ្ឈដ្ឋានមួយចំនួន ដែលបានលើកឡើងប្រាសចាកពីការពិត ពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ធ្វើឱ្យសាធារណៈមតិមានការយល់ច្រឡំចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល ជំរុញការចូលរួមរបស់អង្គភាពថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តសេចក្តីសង្កេតសន្និដ្ឋាន នៃរបាយការណ៍ជាតិស្តីពីអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍។ លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី ក៏បានបន្ថែមទៀតថា Read more