សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍ឱ្យធ្វើវិសោធនកម្មលក្ខន្តិកៈសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីអាចឱ្យនិវត្តជនទូទៅអាចចូលក្នុងក្របខណ្ឌសមាគមអតីតយុទ្ធជន

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្ដល់អនុសាសន៍ឱ្យសមាគមធ្វើវិសោធនកម្មលក្ខន្តិកៈសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីបញ្ចូលនិវត្តជនទូទៅដែលជាមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ចូលក្នុងក្របខណ្ឌសមាគមអតីតយុទ្ធជន។ ជាមួយគ្នានេះ សម្ដេចតេជោក៏បានណែនាំឱ្យពិចារណាពិនិត្យក្នុងការផ្លាស់ប្ដូរឈ្មោះបន្ថែមទៀត ដើម្បីមានវិសាលភាពគ្របដណ្ដប់ទៅលើការគ្រប់គ្រងនិវត្តជន ទាំងមន្ត្រីរាជការស៊ីវិល និងកម្លាំងប្រដាប់អាវុធ។ អនុសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ អត្ថបទពេញ

អ្នកនាំពាក្យ ចាត់ទុកវត្តមានក្រុមហ៊ុន ជាង ២០០ទៀត នៅព្រះសីហនុ ជាមនុញ្ញផល នៃសន្តិភាព និងភាពកក់ក្ដៅ នៃសន្តិសុខសណ្ដាប់ធ្នាប់!

ការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាសារបញ្ជាក់យ៉ាងច្បាស់ អំពីភាពល្អប្រសើរនៃដំណើរការសង្គម និងសេដ្ឋកិច្ច នៅក្នុងខេត្តភាគនិរតីមួយនេះ ជាពិសេសគឺបង្ហាញឱ្យឃើញពីមនុញ្ញផលនៃសុខសន្តិភាព និងការផ្ដល់ទំនុកចិត្តរបស់ក្រុមវិនិយោគទុនជាតិ និងអន្តរជាតិ ចំពោះការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ ការលើកឡើងពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានធ្វើឡើងក្នុងឱកាសនាថ្ងៃទី២២ ខែឧសភា អត្ថបទពេញ

អង្គការសហប្រជាជាតិ ស្ត្រី និងក្មេងស្រីជាង ២៨.០០០នាក់ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សា ចាប់តាំងពីខែតុលា ឆ្នាំ២០២៣

យោងតាមអង្គការសហប្រជាជាតិ បានឱ្យដឹងថា ស្ត្រី និងក្មេងស្រីជាង ២៨.០០០នាក់ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សាចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅហ្គាហ្សាក្នុងខែតុលា ឆ្នាំ២០២៣។ អង្គការ UN បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា តួលេខនេះមានន័យថា ស្ត្រីម្នាក់ និងក្មេងស្រីម្នាក់ជាមធ្យមត្រូវបានសម្លាប់រៀងរាល់ម៉ោងនៅក្នុងការវាយប្រហារដោយកងកម្លាំងអ៊ីស្រាអែល។ ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី បាននិយាយថា ក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់នោះ រាប់ពាន់នាក់គឺជាម្តាយដែលបន្សល់ទុកកុមារតូចៗ អត្ថបទពេញ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានលក្ខណៈពិសេស ជាងតំបន់ផ្សេងៗនៅកម្ពុជា

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លេងថា “ជាប្រវត្តិសាស្ត្រ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានលក្ខណៈពិសេស ជាងតំបន់ផ្សេងៗនៅកម្ពុជា ដោយតំបន់នេះ ត្រូវបានទទួលស្គាល់ គាំទ្រ និង មានការចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនង និងការអភិវឌ្ឍជាបន្តបន្ទាប់ ចាប់ពីថ្នាក់ក្រោមដល់ថ្នាក់លើ រវាងរដ្ឋាភិបាលកម្ពុជា-ចិន ដែលបានបើកការដ្ឋានសាងសង់ដំបូងនៅឆ្នាំ អត្ថបទពេញ

ពលរដ្ឋប្រទះឃេីញសាកសពបុរសម្នាក់ ត្រូវរថយន្តទំនើបម៉ាក Lexus ស្លាកលេខកម្ពុជា ST-1001 យកមកប្លុងចោល

បន្ទាយមានជ័យ ៖ ពលរដ្ឋបានប្រទះឃើញ និងរាយការជូនសមត្ថកិច្ច ករណីប្រទះឃេីញ សាកសពបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ត្រូវបានគេដឹកតាមរថយន្ត ទំនើបម៉ាក Lexus ពាក់ស្លាកលេខ កម្ពុជា ST-1001 យកមកប្លុងចោល ត្រង់ចំណុចភូមិបឹងស្នោរ ឃុំស្លក្រាម ស្រុកស្វាយចេក អត្ថបទពេញ

ក្រសួងព្រះបរមរាជវាំង បដិសេធរាល់គណនី Facebook ប្រើដោយជនអនាមិក ហើយបង្ហោះចែកចាយដោយប្រើប្រាស់ព្រះនាមរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ

ភ្នំពេញ៖ ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ បានចេញសេចក្ដីថ្លែងការណ៍ប្រកាសបដិសេធចំពោះគណនី Facebook (គ្រប់គ្រងដោយជនអនាមិក) ដែលបានបង្ហោះចែកចាយក្នុងបណ្តាញទំនាក់ទំនង សង្គម និងប្រើប្រាស់ព្រះនាមរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ក្រសួងព្រះបរមរាជវាំង មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា មានតែវេបសាយ អត្ថបទពេញ

សម្តេចនាយករដ្ឋមន្ត្រី បង្ហើបថា បានចុះហត្ថលេខា លើអនុក្រឹត្យមួយ ដែលគិតគូរពីកង្វះមន្ត្រី លើវិស័យសំខាន់២ និងបានណែនាំឱ្យរើសមន្ត្រី សូមកុំចោលមន្ត្រីគុណភាព

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍ កាលពីថ្ងៃម្សិលមិញ សម្តេចបានចុះហត្ថលេខា លើអនុក្រឹត្យមួយ ដែលគិតគូរពីកង្វះមន្ត្រី លើវិស័យសំខាន់២ គឺវិស័យអប់រំ និងសុខាភិបាល នៅមូលដ្ឋាន។ អត្ថបទពេញ

ព្រោះស្រលាញ់ ប្រពន្ធគាំទ្រ និងថ្នាក់ដឹកនាំផ្ដល់ឱកាស លោក ជុំ នី ឈប់រត់ម៉ូតូឌុប ចូលធ្វើប្រជាការពារ!

នៅពេលស្ថានភាពចរាចរណ៍ ក្នុងរាជធានីភ្នំពេញ បន្តមានកំណើនកកស្ទះដោយសារភាពសម្បូរបែបនៃមធ្យោបាយធ្វើដំណើរដ៏មមាញឹក ការរ៉ាប់រងការងាររបស់កម្លាំងនគរបាលចរាចរណ៍ ក៏កាន់តែជាបន្ទុកធ្ងន់ពីមួយថ្ងៃទៅមួយថ្ងៃ។ ដើម្បីរួមចំណែកសម្រាលការងារនេះ ក្រុមប្រជាការពារតាមមូលដ្ឋាន បានក្លាយជាកម្លាំងគាំទ្រមួយយ៉ាងសកម្ម ក្នុងការងារសម្រួលចរាចរណ៍តាមគោលដៅកកស្ទះខ្លាំងជាមួយកម្លាំងនគរបាល។ លោក ជុំ នី អាយុ៤១ឆ្នាំ មានភរិយាជាកម្មការនីរោងចក្រ បច្ចុប្បន្នរស់នៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ អត្ថបទពេញ

ទិវាជាតិនៃការចងចាំ ២០ ឧសភា ! ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អំពាវនាវដល់ពលរដ្ឋខ្មែរ បន្តរួបរួមគ្នាការពារសុខសន្តិភាព ឱ្យបានគង់វង្ស

ក្នុងទិវាជាតិនៃការចងចាំ ២០ ឧសភា ២០២៥ ! ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ បន្តរួបរួមគ្នាការពារសុខសន្តិភាព ឱ្យបានគង់វង្ស និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា។ តាមរយៈសំណេរលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការ នៅថ្ងៃទី២០ ខែឧសភា អត្ថបទពេញ

ឯកឧត្ដម អ៊ុំ រាត្រី ៖ សច្ចៈធម៌ជាប្រវត្តិសាស្រ្ត បានដក់ជាប់ស្ថិតស្ថេរក្នុងចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា ជារៀងរហូតមក ពិសេសដោយមានថ្ងៃជ័យជំនះ ៧ មករា

បន្ទាយមានជ័យ៖ ថ្លែងក្នុងពិធីទិវាជាតិ នៃការចងចាំ ២០ ឧសភា ២០២៥ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានលេីកឡេីងថា សច្ចៈធម៌ជាប្រវត្តិសាស្រ្ត បានដក់ជាប់ស្ថិតស្ថេរក្នុងចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា ជារៀងរហូតមក ពិសេសដោយមានថ្ងៃជ័យជំនះ ៧ អត្ថបទពេញ