ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចសព្វព្រះរាជឫទ័យយាងជាព្រះរាជាធិបតី ក្នុងពិធី “រុក្ខទិវា ៩កក្កដា” នៅស្រុកចំការលើ ខេត្តកំពង់ចាម

ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជឫទ័យយាងជាព្រះរាជាធិបតី ក្នុងពិធី “រុក្ខទិវា ៩កក្កដា” នៅក្នុងកសិដ្ឋានផលិតផលពូជដំណាំតំបន់ដីខ្ពស់ចម្ការ លើ ស្ថិតនៅភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាមនាថ្ងៃទី៩ ខែកក្កដា អត្ថបទពេញ

នគរបាលខេត្តសៀមរាប! បង្ក្រាបករណីក្លែងបន្លំរូបភាព AI ដើម្បីឆបោកការបរិច្ចាគប្រាក់សប្បុរសធម៌

ដោយបានការយកចិត្តទុកដាក់ និងដឹកនាំបញ្ជាដោយផ្ទាល់ដោយ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ។ នៅល្ងាចថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រសោបបានទាំងយន្តការសហប្រតិបត្តិការ ឆន្ទៈប្ដេជ្ញាចិត្តគាំទ្រ និងបទពិសោធសំខាន់ៗ ពីទស្សនកិច្ចនៅសិង្ហបុរី

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ចប់ដំណើរទស្សនកិច្ចនៅសាធារណរដ្ឋសិង្ហបុរីដោយជោគជ័យ និងបានដឹកនាំគណៈប្រតិភូ មាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ។ ក្នុងរយៈពេល៣ថ្ងៃ នៃដំណើរទស្សនកិច្ចដ៏មានសារសំខាន់នោះ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក្រសោបបានលទ្ធផលគួរឱ្យកត់សម្គាល់ថ្មីៗបន្ថែមទៀត ក្នុងក្របខណ្ឌសហប្រតិបត្តិការទ្វេភាគី ដើម្បីពង្រឹងបន្ថែម អត្ថបទពេញ

ឯកឧត្តម អ៊ុំ រាត្រី ‎ដាក់បទបញ្ជាដល់កងកម្លាំងតាមព្រំដែន ទប់ស្កាត់បទល្មេីសតាមបន្ទាត់ព្រំដែន បេីមានត្រូវតែធ្វើការបង្ក្រាបឱ្យបាន

ឯកឧត្តម អ៊ុំ រាត្រី បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់គ្រប់កងកម្លាំងដែលឈរជើងនៅតាមបណ្តោយព្រំដែន អាជ្ញាធរក្រុង-ស្រុក ជាប់ព្រំដែន បន្តរួមគ្នាទប់ស្កាត់នូវបទល្មេីសផ្សេងៗ មិនអនុញ្ញាតឱ្យមានការយកទំនិញពីថៃចូលកម្ពុជាឡេីយ បេីមានត្រូវតែពួតដៃក្នុងការធ្វើការបង្ក្រាបឱ្យបាន បេីទោះបីស្ថានភាពនៅព្រំដែនមិនទាន់ស្រាលក៏ដោយ។ ជាពិសេសសមត្ថកិច្ច និងអាជ្ញាធរតាមច្រកព្រំដែននីមួយៗ ត្រូវបន្តប្រចាំការរង់ចាំទទួលបានបងប្អូនពលករដែលត្រលប់មកពីប្រទេសថៃ ចូលមកកម្ពុជា។ ការដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់នេះធ្វេីឡេីងនៅក្នុងដែលឯកឧត្តម អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំ អត្ថបទពេញ

សម្តេចតេជោ ហ៊ុន សែន៖ «ថៃលើកដុំថ្មទម្លាក់លើជើងខ្លួនឯង, តើតុលាការថៃហ៊ានបើកការស៊ើបអង្កេតលើ ថាក់ស៊ីន ដែលជាមនុស្សសិ្នទ្ធបំផុតជាមួយខ្ញុំឬទេ?»

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា ថៃបើកការបង្រ្កាប និងស៊ើបអង្កេតលើលោក កុក អាន ដោយសារជាមនុស្ស ជិតសិទ្ធជាមួយសម្តេច ដូច្នេះតុលាការគួរបើកការស៊ើបអង្កេតលើ ថាក់ស៊ីន ដែរ ព្រោះអ្នកណាៗក៏ដឹងដែរថា ថាក់ស៊ីន គឺជាមនុស្សសិទ្ធបំផុតជាមួយខ្ញុំ អត្ថបទពេញ

អ្នកនាំពាក្យព្រឹទ្ធសភា ចាត់ទុកការវាយប្រហាររបស់ថៃ មកលេីកម្ពុជា និងសម្តេចតេជោ ជុំវិញបញ្ហាឧក្រិដ្ឋកម្មអនឡាញ ខុសច្បាប់ ជាល្បិចដើរបៀមឈាមព្រួសដាក់គេ

អ្នកនាំពាក្យព្រឹទ្ធសភានៃកម្ពុជា លោក ជា ធីរិទ្ធ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញសារឆ្លេីយយតបចំពោះការវាយប្រហាររបស់ភាគីថៃមកកាន់កម្ពុជា និងមកលើសម្ដេចតេជោ ជុំវិញករណីប្រឌិត បំភ្លើស និងបំភ្លៃ ពីបញ្ហាឧក្រិដ្ឋកម្មឆបោកតាមអនឡាញ នៅកម្ពុជាពីសំណាក់ភាគីថៃ។ លោក ជា ធីរិទ្ធ អត្ថបទពេញ

តុលាការថៃចេញដីកាឃាត់ខ្លួន អ្នកឧកញ៉ា កុក អាន និងឆែកឆេរផ្ទះនៅក្បែរក្រុងបាងកក ដកហូតបានរថយន្ដស៊េរីទំនើប និងលុយជាង២៧លានបាត

សារព័ត៌មានថៃ Khaosod ចេញផ្សាយនៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥នេះប៉ូលិសថៃ ឆ្មក់ចូលឆែកឆេរ ទីតាំង១៩កន្លែង ជាកម្មសិទ្ធិរបស់លោក កុក អាន រឹបអូសរថយន្តទំនេីបមានតម្លៃប្រមាណ ២៧ លានបាត។ ក្នុងអត្ថបទខាងបញ្ជាក់ថា ទីតាំងដែលត្រូវបានឆែកឆេរនោះគឺផ្ទះមួយកន្លែងក្នុងលំនៅឋានមួយក្នុងតំបន់ Bang Phli អត្ថបទពេញ

ឯកឧត្តម ឈន សាណាត និងឯកឧត្តម ឯម វិចិត្រ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយវរសេនាតូចនគរបាលការពារ វរព្រំដែនគោកលេខ ៨២៧ និងវរព្រំដែនទឹកលេខ ២៦៩

នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ និងលោកជំទាវ រួមនិង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងចុះ MOU ជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសិង្ហបុរី ស្តីពីការបង្ការនិងប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា ចេញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសិង្ហបុរី រហូតដល់ថ្ងៃទី៩ ខែកក្កដា។ ទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តម K. Shanmugam អត្ថបទពេញ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៦២១គ្រួសារ រស់នៅក្រុង-ស្រុកចំនួន៣ នៃខេត្តកណ្តាល

នៅព្រឹកថ្ងៃចន្ទ ១២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៦២១គ្រួសារ អត្ថបទពេញ