ទូទាំងខេត្តបន្ទាយមានជ័យ វាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក អបអរសាទរការចុះបញ្ជី”បូជនីយដ្ឋានចងចាំនៃកម្ពុជា” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

នៅវេលាម៉ោង០៧និង០០នាទីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅតាមបណ្ដា មន្ទីរ ស្ថាប័ន អង្គភាព ទីវត្តអារាម សាលារៀនរដ្ឋ ឯកជនទូទាំងខេត្តបន្ទាយមានជ័យ បានវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក ដើម្បីជាការ អបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ការចុះបញ្ជី”បូជនីយដ្ឋានចងចាំនៃកម្ពុជា” អត្ថបទពេញ

សម្ដេចបវរធិបតី ណែនាំឱ្យ វាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក ទូទាំងប្រទេសវេលាម៉ោង៧ព្រឹក ថ្ងៃទី១៣ ខែកក្កដា ដើម្បីអបអរការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

សារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ថា «ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ខ្ញុំសូមធ្វើការណែនាំដល់គ្រប់ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល នៅថ្នាក់ជាតិ អត្ថបទពេញ

ពលរដ្ឋថៃបម្រុងឆ្លងដែនខុសច្បាប់ ត្រូវកងកម្លាំងដែលឈរជើងតាមបន្ទាត់ព្រំដែន បណ្តេញទៅវិល

ខណៈដែរភាពតានតឹងនៅតាមបន្ទាត់ព្រំដែននៅតែមិនទាន់មានភាពធូរស្រាលនៅឡេីយ ដោយភាគីថៃបានសម្រេចបិទច្រកព្រំដែនរវាងកម្ពុជា-ថៃជាឯកតោភាគី និងមានការឹតត្បឹតការឆ្លងដែនចូលក្នុងទឹកដីររបស់ខ្លួន។ ថ្មីៗនេះប្រជាជនថៃ បានលួចឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា ក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ ដើម្បីមករកការងារធ្វេី ដោយសារភាគីប្រទេសរបស់ខ្លួន បានសម្រេចបិទច្រកព្រំដែនជាមួយកម្ពុជា ដោយឯកតោភាគី និងមានការឹតត្បឹតការឆ្លងដែនចូលក្នុងទឹកដីររបស់ខ្លួន ធ្វេីឱ្យប៉ះពាល់យ៉ាងខ្លាំងលេីជីវភាពប្រចាំប្រជានជនសៀម ។  ការសម្រេចចិត្តលួចឆ្លងដែនរបស់ប្រជាជនសៀម ដោយប្រថុយប្រថានចូលទឹកដីកម្ពុជា ត្រូវបានកងកម្លាំងដែលឈរជើងតាមបន្ទាត់ព្រំដែន ហាមឃាត់ អត្ថបទពេញ

ឣាវុធហត្ថបន្ទាយមានជ័យ ឃាត់ខ្លួន មនុស្ស៣នាក់ ទៅសាលាដំបូងខេត្ត ឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីនាំសត្វគោឆ្លងដែនពីប្រទេសថៃចូលដោយខុសច្បាប់

គណៈបញ្ជាការឯកភាពស្រុកម៉ាឡៃ លោក ស្វាយ ជា អភិបាល នៃគណៈអភិបាលស្រុកម៉ាឡៃ បានដឹកនាំកម្លាំងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក ចុះអនុវត្តបង្រ្កាបករណី ការនាំសត្វគោឆ្លងដែនពីប្រទេសថៃចូលដោយខុសច្បាប់ មកប្រទេសកម្ពុជា ចំណុចច្រកគោកស្បែង ស្ថិតក្នុងភូមិ សន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ នៅវេលាម៉ោង១៨ និង០០នាទី អត្ថបទពេញ

អង់គ្លេស នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់កាំជ្រួចការពារដែនអាកាសដល់អ៊ុយក្រែនជាង ៥ពាន់ដើម

ចក្រភពអង់គ្លេស កំពុងឆ្ពោះទៅមុខជាមួយនឹងផែនការផ្តល់កាំជ្រួចការពារដែនអាកាសជាង ៥,០០០ ដើមដែលផលិតដោយក្រុមហ៊ុនថាឡេស (Thales) ទៅឱ្យអ៊ុយក្រែន ។ កិច្ចព្រមព្រៀងនេះ នឹងត្រូវចុះហត្ថលេខាជាផ្លូវការដោយឧបនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោកស្រី អ៊ែនជែលឡា រ៉ាយនើរ (Angela Rayner) ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ។ អត្ថបទពេញ

ឯកអគ្គរដ្ឋទូតបារាំងបញ្ជក់ថា បារាំងត្រៀមខ្លួនជានិច្ចក្នុងការផ្ដល់នូវឯកសារពាក់ព័ន្ធទៅនិងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី ក្នុងទិដ្ឋភាពជំហលើច្បាប់អន្តរជាតិ

នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធស ភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Jacques PELLET ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា អត្ថបទពេញ

កម្ពុជាបាន និងកំពុងពង្រឹង ភាពជាម្ចាស់លើការតាក់តែងច្បាប់ ដោយខ្លួនឯង ដើម្បីខ្លួនឯង ជាមួយការធានាបាននូវសង្គតិភាព និង សមានគតិភាព រវាងគុណតម្លៃប្រវត្តិសាស្រ្តកម្ពុជា និងគុណតម្លៃសកល

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុង ពិធីប្រកាសដាក់ឱ្យអនុវត្ត “ក្របខ័ណ្ឌយុទ្ធសាស្រ្តនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល” នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ថា៖ កម្ពុជាបានផ្លាស់ប្តូរពីការពឹងផ្អែកលើដៃគូអភិវឌ្ឍន៍ ស្ទើរតែទាំងស្រុង ក្នុងការកសាងច្បាប់ មកកាន់ភាពជាម្ចាស់ លើការតាក់តែងច្បាប់ អត្ថបទពេញ

មេក្លោងធំល្បែងអនឡាញ និងលាងលុយ ត្រូវបានចាប់ខ្លួននៅព្រលានយន្តហោះដនមឿង ក្រុងបាងកក ខណៈរបាយការណ៍ UN បង្ហាញថា ថៃជាប្រទេសច្រកឆ្លងកាត់ និងចែកចាយគ្រឿងញៀនដ៏ធំ

ប៉ូលិសអន្តោប្រវេសន៍ថៃ នៅថ្ងៃពុធ ទី០៩ ខែកក្កដា ឆ្នាំ២០២៥នេះ បានចាប់ខ្លួនបុរសជនជាតិម៉ាឡេស៊ី អាយុ២៦ឆ្នាំម្នាក់ នៅឯព្រលានយន្តហោះអន្តរជាតិ ដនមឿង (Don Mueang) ដែលជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការល្បែងអនឡាញដ៏ធំមួយឈ្មោះថា HYDRA888 និងការលាងលុយដែលមានតម្លៃជាង ១១.៥២ពាន់លានបាត។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន អត្ថបទពេញ

អ្នកឧកញ៉ា កុក អាន អះអាងថា ករណីថៃចោទ គឺមិនពិត និងបបួលថៃប្តឹងទៅតុលាការអន្តរជាតិ

អ្នកឧកញ៉ា កុក អាន បានបបួលថៃ ប្ដឹងទៅតុលាការអន្តរជាតិ ករណីប្រឌិតចោទលោកថា បានប្រព្រឹត្តឧក្រិដ្ឋកម្មឆ្លងដែន និងបង្កើតមជ្ឈមណ្ឌលឆបោកតាមអនឡាញ (online) នេះបើតាមការស្រង់សម្ដីរបស់សារព័ត៌មានក្នុងស្រុកមួយ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ ។ បើតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយបានលើកឡើងយ៉ាងដូច្នេះថា អ្នកឧកញ៉ា កុក អត្ថបទពេញ

ឣា​វុ​ធ​ហត្ថ​បន្ទាយមានជ័យចាប់ខ្លួន​ជនជាតិ​ថៃ​០៣​នាក់ បញ្ជូន​ទៅ​តុលាការ ក្រោយ​បង្ក​ហិ​ង្សា​នៅក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត

នៅ​វេលា​ម៉ោង​០៤​និង​០០​នាទី ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០២៥ មាន​ករណី​ហិ​.​ង្សា​មួយ បាន​កើតឡើង​នៅ​ចំណុច​ផ្សារ​ទឹក​ពុះ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ បង្ក​ឱ្យ​ជន​រង​គ្រោះ​ដួល​សន្លប់​បាត់បង់​ស្មារតី ក្នុង​ពេល​នោះ​ក៏​មាន​ក្រុម​១​ផ្សេង​ទៀត មិន​ស្គាល់​អត្តសញ្ញាណ​បាន​មក​ជួយ​ក្រុម​ជនសង្ស័យ ដោយ​វាយ​មក​លើ​ក្រុម​ជន​រង​គ្រោះ រួច​រត់គេច​ខ្លួន​បាត់​នៅ​សល់​ជនសង្ស័យ​ចំនួន​០៣​នាក់ ត្រូវ​បាន​សន្តិសុខ​ប្រចាំ​នៅ​ទីនោះ ឃាត់​បាន​សុទ្ធ​សឹង​ជា​ជនជាតិ​ថៃ អត្ថបទពេញ