យោធាថៃបើកការវាយប្រហារ ថ្មើជើង និងផ្លូវអាកាសមុន ខណៈកម្ពុជាគ្មានជម្រើសអ្វីក្រៅពីការប្រើប្រាស់សិទ្ធិការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដី
យោងតាមប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិធំៗ បានផ្សាយនៅរសៀលថ្ងៃ២៤កក្កដានេះថា កងយោធាថៃ បានបើកការវាយប្រហារតាដែនអាកាសមុនមកលើគោលដៅយោធាកម្ពុជា ដែលស្ថិតនៅតាមបណ្តោយព្រំដែនដែលកំពុងតែមានជម្លោះរវាងភាគីទំាងពីរ។ការប្រយុទ្ធគ្នាបានកើតមានឡើងជាច្រើនទីតំាង នៅតាមបណ្តោយព្រំដែន ខណៈតារាងតុល្យការនៃការខូចខាតមិនទាន់បានផ្សព្វផ្សាយឱ្យដឹង។ តាមសេចក្តីរាយការណ៍ដដែលបានឱ្យដឹងបន្ថែមទៀតថា ការវាយប្រហារបានកើតមានឡើង ក្រោយពេល១ថ្ងៃ នៃការរងរបួសរបស់ទាហានថៃចេញពីការជាន់គ្រាប់មីន ដែលជំរុញឱ្យចំណងការទូតរវាងប្រទេសទំាងពីរបានធ្លាក់ចុះដល់កំរិតទាបបំផុតមួយ។ប្រទេសថៃឡង់ដ៍ និងប្រទេសកម្ពុជាមានទំនាក់ទំនងជារបៀបសហប្រតិបត្តិការផង និងគូរវិវាទផង ខណៈមានខណ្ឌសីមាជាប់គ្នាប្រវែង៨០០គីឡូម៉ែត្រឯណោះ.។ មុនឈានដល់ការផ្ទុះអាវុធនេះ ប្រទេសថៃ អត្ថបទពេញ










