កម្ពុជាទម្លាក់ពន្ធអាមេរិកមក០% ខណៈ អាមេរិក ទម្លាក់ពន្ធលើទំនិញកម្ពុជាមកត្រឹម១៩%

តាមសេចក្តីថ្លែងការ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានទម្លាក់ពន្ធលើទំនិញកម្ពុជាមកត្រឹម១៩% ខណៈកម្ពុជាយកពន្ធអាមេរិក ០%។ ការថ្លែងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី០១ ខែសីហា អត្ថបទពេញ

អាមេរិក សម្រេចទម្លាក់អត្រាពន្ធបដិកា លើការនាំចូលទំនិញកម្ពុជា មកនៅត្រឹម ១៩%

ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ធ្វើឱ្យការចរចាពន្ធបដិកាជាមួយសហរដ្ឋអាមេរិក សម្រេចបាលទ្ធផលល្អ ដោយអាមេរិក បានសម្រេចទម្លាក់អត្រាពន្ធបដិកា សម្រាប់ការនាំចូលទំនិញពីកម្ពុជាពី៣៦% មកនៅ ១៩ប៉ុណ្ណោះ។ តាមរយៈសេតវិមាន ដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ។ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានសម្រេចបន្ថយអាត្រាពន្ធគយសម្រាប់កម្ពុជាមកនៅ ១៩% ចាប់ពីថ្ងៃទី១ អត្ថបទពេញ

សម្តេច ឃួន សុដារី អំពាវនាវឲ្យរួបរួមការពារ UN និងជំរុញពហុភាគីនិយមក្នុងសន្និសីទប្រធានសភាពិភពលោក

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី, ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវឲ្យសហគមន៍អន្តរជាតិរួបរួមជាធ្លុងមួយដើម្បីការពារ ធម្មនុញ្ញអង្គការសហប្រជាជាតិ (UN Charter) និងជំរុញ ពហុភាគីនិយម ក្នុងសន្និសីទប្រធានសភាពិភពលោកលើកទី៦ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២៥។ សម្តេចបានបង្ហាញពីការព្រួយបារម្ភចំពោះស្ថានភាពគ្មានភាពច្បាស់លាស់ និងស្ថានការណ៍គ្រោះថ្នាក់ជាច្រើនដែលពិភពលោកកំពុងប្រឈមមុខ អត្ថបទពេញ

អនុព័ន្ធយោធា១៣ប្រទេស ទៅព្រំដែនកម្ពុជា-ថៃ បង្ហាញជំហររាជរដ្ឋាភិបាលដោះស្រាយភាពតានតឹង

អនុព័ន្ធយោធាទាំង១៣ ប្រទេស មកពីប្រទេសមហាអំណាច និងប្រទេសជាសមាជិកអាស៊ាន បានចុះទៅព្រំដែនកម្ពុជា-ថៃ ដើម្បីពិនិត្យស្ថានភាពបទឈប់បាញ់ គឺបានបង្ហាញយ៉ាងច្បាស់ពីជំហររបស់រាជរដ្ឋាភិបាលយ៉ាងមុតមាំក្នុងការដោះស្រាយភាពតានតឹងរវាងប្រទេសទាំងពីរ ។ ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានដឹកនាំអនុព័ន្ធយោធាមកពីប្រទេសមហាអំណាច និងប្រទេសជាសមាជិកអាស៊ាន ព្រមទាំងមន្រ្តីនានា សរុប១៣ប្រទេស បានចុះទៅពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់សមរភូមិច្រកអានសេះ អត្ថបទពេញ

អង្គការយូណេស្កូ ប្រកាសត្រៀមខ្លួនផ្តល់ជំនួយក្នុងកិច្ចការការពារបេតិកភណ្ឌនៅកម្ពុជា និងថៃ

អង្គការយូណេស្កូ នៅថ្ងៃពុធ (ទី៣០ ខែកក្កដា) បានសម្តែងនូវការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីនាំមកនូវសន្តិភាពយូរអង្វែងរវាងកម្ពុជា និងថៃ ដោយលើកឡើងថា សន្តិភាពមានសារៈសំខាន់ណាស់ក្នុងការការពារសម្បត្តិបេតិកភណ្ឌវប្បធម៌នៃប្រទេសទាំងពីរ។ យូណេស្កូ មានក្ដីព្រួយបារម្ភជាខ្លាំង ពីព្រោះការប្រយុទ្ធគ្នាអាចបណ្តាលឱ្យខូចខាតដល់ទីតាំងវប្បធម៌សំខាន់ៗ រួមទាំងទីកន្លែងមួយចំនួនដែលទទួលស្គាល់ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) ។ នៅក្នុងការជួយតាមដានស្ថានការណ៍ អង្គការយូណេស្កូបានចាប់ផ្តើមប្រើប្រាស់រូបភាពផ្កាយរណប អត្ថបទពេញ

ពិភពលោកបានថ្លែងអបអរសាទរចំពោះបទឈប់បាញ់ជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌរវាងកម្ពុជានិងថៃ

Credit រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖: https://web.facebook.com/share/p/1FKUuM1Ev5/ ពិភពលោកបានថ្លែងអបអរសាទរចំពោះបទឈប់បាញ់ជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌរវាងកម្ពុជានិងថៃសម្រេចបានក្នុងកិច្ចប្រជុំពិសេសកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ជាលទ្ធផលដ៏ត្រចះត្រចង់ពីជំនួបរវាងសម្តេចធិបតី នាយករដ្ឋមន្ត្រី និងឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ ដោយភាគីទាំងពីរកម្ពុជា-ថៃបានឯកភាពគ្នាដូចខាងក្រោម៖ 1. បទឈប់បាញ់បន្ទាន់ អត្ថបទពេញ

រាជរដ្ឋាភិបាល បង្ហាញពីយន្តការយកចិត្តទុកដាក់ ចំពោះយោធិន និងនគរបាល ដែលកំពុងបំពេញប្រតិបត្តិការក្នុងសមរភូមិ គ្រួសារយោធិនពលី យោធិនរបួស និងធ្លាក់ខ្លួនពិការ

សម្តេចបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បានបង្ហោះសារបង្ហាញអំពីយន្តការមួយចំនួនរបស់រាជរដ្ឋាភិបាល ក្នុងយកចិត្តទុកដាក់ចំពោះយោធិន និងនគរបាលជាតិ ដែលកំពុងបំពេញប្រតិបត្តិការក្នុងសមរភូមិ គ្រួសារយោធិនពលី យោធិនរបួស និងធ្លាក់ខ្លួនពិការ។ សំណេររបស់សម្តេចបវរធិបតី ហ៊ុន​ម៉ាណែត មានខ្លឹមសារទាំងស្រុងដូច្នេះថា៖ អត្ថបទពេញ

លទ្ធផលកិច្ចចរចារ ” បទឈប់បាញ់រ ” កម្ពុជា-ថៃ

ជាលទ្ធផលដ៏ត្រចះត្រចង់ពីជំនួបរវាងសម្តេចធិបតី នាយករដ្ឋមន្ត្រី និងឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ ដោយភាគីទាំងពីរកម្ពុជា-ថៃបានឯកភាពគ្នាដូចខាងក្រោម៖ 1. បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង24:00 ថ្ងៃទី28 ខែកក្កដា ឆ្នាំ2025។ នេះជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡេីងវិញនៅសន្តិភាព អត្ថបទពេញ

ពលរដ្ឋកម្ពុជាជាង ៣ម៉ឺននាក់ ត្រូវបានភៀសខ្លួនទៅទីតាំងសុវត្ថិភាព ខណៈ៨នាក់បានស្លាប់ ក្នុងសង្គ្រាមកម្ពុជា-ថៃ

ប្រជាពលរដ្ឋកម្ពុជាចំនួន ៣៥ ៨២៩នាក់ នៅខេត្តឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ត្រូវបានភៀសខ្លួនទៅទីតាំងសុវត្ថិភាព ចាប់តាំងពីចោរសៀមបើកការឈ្លានពានមកលើអធិបតេយ្យភាពកម្ពុជា។ នេះបើយោងតាមការឱ្យដឹងពៅ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី ២៦ ខែកក្កដា អត្ថបទពេញ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រមុខទ័ពអាវស ក្នុងស្មារតីចូលរួមប្រយុទ្ធការឈ្លានពាន !

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រមុខទ័ពអាវស (ក្រុមគ្រូពេទ្យ ) ក្នុងបុព្វហេតុមនុស្សធម៌ និង ទឹកចិត្តស្នេហាជាតិមាតុភូមិ រួមទាំងការគាំទ្រដល់យុទ្ធជនកម្ពុជាដែលកំពុងការពារបូរណភាពទឹកដីចំពោះសត្រូវ ឈ្លានពាន, តាមរយៈទំព័រហ្វេសប៊ុកផ្លូវការបានថ្លែងយ៉ាងម៉ើងម៉ាត់បំផុត ដូចភាសាកងទ័ព៖ ” ក្រុមកងទ័ពអាវសពួកយើងនៅជួរក្រោយត្រៀមខ្លួនជានិច្ច” ក្នុងន័យដ៏មានអត្ថន័យនេះ អត្ថបទពេញ