តំណាងស្ថានទូតចំនួន៤២ប្រទេស និងអង្គការអន្តរជាតិចំនួន២០ បានចុះពិនិត្យសកម្មភាពទន្ទ្រានកាន់កាប់ដីជាឯកតោភាគីរបស់យោធាថៃ ក្នុងឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ

ក្រុមតំណាងស្ថានទូតបរទេសចំនួន៤២ និងអង្គការអន្តរជាតិចំនួន២០ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ បានចុះទៅដល់ភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យមើលសកម្មភាពទន្ទ្រានកាន់កាប់ដីជាឯកតោភាគីរបស់យោធាថៃ តាមរយៈការរាយបន្លាលួស សំណាញ់ រនាំង និងដាក់កង់ឡាន។ ដំណើរចុះពិនិត្យមើលសកម្មភាពជាក់ស្តែងនៃការអនុវត្តបទឈប់បាញ់របស់ គណៈប្រតិភូបណ្តាអង្គទូតប្រចាំនៅកម្ពុជា អត្ថបទពេញ

កម្ពុជា-ថៃ រៀបចំកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ(RBC) នៅខេត្តស្រះកែវ ប្រទេសថៃ

លទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងកងទ័ពភូមិភាគទី១របស់ថៃ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។ គណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ អត្ថបទពេញ

តុលាការថៃ សម្រេចថា អតីតនាយករដ្ឋមន្ត្រីថៃ លោកថាក់ស៊ីន មិនមានទោសពីបទប្រមាថព្រះមហាក្សត្រនោះទេ

យោងតាមព្រឹត្តិការណ៍សង្ខេបខ្លីៗពីប្រព័ន្ធផ្សព្វផ្សាយ Khaosod របស់ថៃ បានចុះផ្សាយនៅមុននេះបន្តិចថា តុលាការព្រហ្មទណ្ឌថៃ សម្រេចថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) មិនមានជាប់ទោសទណ្ឌពីបទប្រមាថព្រះចេស្ដាព្រះមហាក្សត្រនោះទេ ក្នុងអំឡុងបទសម្ភាសន៍របស់លោកថាក់ស៊ីន ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង កាលពីឆ្នាំ ២០១៥ អត្ថបទពេញ

រយៈពេលជាង២ខែ កម្ពុជាបង្រ្កាបបទល្មើស ONLINE SCAMSបានចំនួន ៧២ទីតាំង ក្នុង១៨ រាជធានី ខេត្ត ឃាត់ខ្លួនជនសង្ស័យសរុបប្រមាណជាង៣ពាន់នាក់

ដោយគិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រោមការចង្អុលបង្ហាញពីគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប. ឆ.ប. (ONLINE SCAMS)បានចាត់វិធានការបង្រ្កាបតាមគោលដៅចំនួន ៧២ទីតាំង ក្នុង១៨ អត្ថបទពេញ

ក្រុមអ្នកសង្កេតការណ៍អន្តរកាល៥ប្រទេស បន្តដំណើរទៅពិនិត្យតំបន់ជុំវិញប្រាសាទព្រះវិហារ

ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានតំណាងមកពីប្រទេសចំនួន ៥ ដឹកនាំដោយលោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំនៅកម្ពុជានៅព្រឹកថ្ងៃទី២១ ខែសីហានេះ បានបន្តដំណើរទៅពិនិត្យជុំវិញប្រាសាទព្រះវិហារ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពក្រោយបទឈប់បាញ់ ។ អត្ថបទពេញ

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវដល់ពលរដ្ឋគ្រប់សាសនា នៅកម្ពុជា បន្តរួមគ្នាគាំទ្រវីរភាពយុទ្ធជនជួរមុខ!

ឯកឧត្ដអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអំពាវនាវប្រជាពលរដ្ឋគ្រប់សាសនានៅក្នុងប្រទេសកម្ពុជា បន្តរួមគ្នាជាធ្លុងមួយគាំទ្រ និងលើកទឹកចិត្តដល់វីរភាពដ៏អង់អាចរបស់យុទ្ធជនជួរមុខរបស់ជាតិ ទាំងកម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន ដែលបាននិងកំពុងឈរជើងការពារបូរណភាពទឹកដី ក្រោមបទបញ្ជាដ៏អង់អាចម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ការអំពាវនាវរបស់ឯកឧត្តមអភិសន្តិបណ្ឌិត អត្ថបទពេញ

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ លោកជំទាវ មិថុនា ភូថង ជារដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និង លោកស្រី ឈី វ៉ា ជាអភិបាលខេត្តកោះកុង

ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំង លោកជំទាវ មិថុនា ភូថង ជារដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និង លោកស្រី អត្ថបទពេញ

ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពតចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនបរទេសចំនួន០៥នាក់ដែលជាមេក្លោង នៃឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

លោកឈុន ច័ន្ទសីហា អនុប្រធានសាលាដំបូងខេត្តកំពត ជាចៅក្រមស៊ើបសួរ កាលពីថ្ងៃទី៩ខែសីហា ឆ្នាំ២០២៥ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទចំនួន០៥នាក់ដែលជាមេក្លោង នៃឧក្រិដ្ឋកម្មឆបោកតាមបច្ចេកវិទ្យា ពីបទឃាតកម្មដោយអំពើឃោរឃៅ ទៅលើជនជាតិកូរ៉េខាងត្បូងម្នាក់ ស្នាក់នៅបុរី Villa Grown នៅចំណុចលើភ្នំបូកគោ ស្ថិតក្នុងភូមិរលួស សង្កាត់ បឹងទូក អត្ថបទពេញ

ប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំលើបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឈានដល់ឃាត់ និងឃុំខ្លួនជនសង្ស័យក្នុងអំពើឃាតកម្មការជួញដូរមនុស្ស និងការជួយសង្រ្គោះជនរងគ្រោះជាច្រើននាក់

ក្រោមការចង្អុលបង្ហាញពីគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប. ឆ.ប.​ (ONLINE SCAMS) គណៈបញ្ជាការឯកភាពខេត្តកំពត ក្នុងដើមខែសីហា ឆ្នាំ២០២៥ បានដឹកនាំកម្លាំងចម្រុះរបស់ស្នងការនគរបាល បញ្ជាការដ្ឋានកងរាជអាវុធហត្ថ មន្ត្រីជំនាញ និងដោយមានការចូលរួមពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត និងអាជ្ញាធរពាក់ព័ន្ធ បានបើកប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំនិងអនុវត្តន៍នីតិវិធីច្បាប់លើបណ្តាញឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទាក់ទងនឹងករណីផ្សេងៗគ្នា នៅក្នុងភូមិសាស្ត្រខេត្តកំពត ដោយបានឈានទៅឃាត់ខ្លួនជនសង្ស័យ អត្ថបទពេញ

អភិបាលស្រុកអូជ្រៅ ការឈ្លានពានរបស់ទាហានថៃ បណ្តេញពលរដ្ឋខ្មែរចេញពីផ្ទះ រាយបន្ថាលួសចូលដីកម្ពុជាក្នុងស្រុកអូរជ្រៅមានចំនួនពីរភូមិ

លោក កែវ តារារស្មី អភិបាលស្រុកអូជ្រៅ បានថ្លៃងថា៖ ការឈ្លានពានរបស់ទាហានថៃ ដោយបណ្តេញពលរដ្ឋខ្មែរចេញពីផ្ទះ រាយបន្ថាលួសចូលដីកម្ពុជាក្នុងស្រុកអូរជ្រៅមានចំនួនពីរភូមិ៖ ១-ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ទាហានថៃបានឈ្លានពាន បណ្តេញពលរដ្ឋខ្មែរចេញពីផ្ទះរាយបន្ថាលួសចូលដីកម្ពុជា ប្រហែល២០០ម៉ែត្រ ប៉ះពាល់ ៦គ្រួសារ ៦ខ្នងផ្ទះ អត្ថបទពេញ