យោធាថៃបានបើកការបាញ់ប្រហារមកកងកម្លាំងកម្ពុជានៅព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា វេលាម៉ោងប្រមាណ ១៤:១៥នាទី នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នេះ យោធាថៃបានបើកការបាញ់ប្រហារមកកងកម្លាំងកម្ពុជានៅព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ អត្ថបទពេញ

សមត្ថកិច្ចចម្រុះឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅខណ្ឌឫស្សីកែវ

ជនសង្ស័យចំនួន០៩នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួនក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ នៅផ្ទះលេខ១៤ ផ្លូវលេខ ១៣ ស្ថិតក្នុងបុរីពិភពថ្មីផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រ ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញក្រោមការសង្ស័យថាមានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ និងមន្ត្រីជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានដឹកនាំប្រតិបត្តិការនេះ នៅថ្ងៃទី០៦ខែធ្នូ ឆ្នាំ២០២៥ អត្ថបទពេញ

នគរបាលរាជធានីភ្នំពេញ ឃាត់មនុស្ស២នាក់ និងរថយន្ត១គ្រឿង បំពាក់ឧបករណ៍ផ្តាច់សេវា ផ្ញើសារ SMS ឧបករណ៍ Fake BTS សង្ស័យប្រព្រឹត្តបទល្មើស តាមប្រព័ន្ធអនឡាញ

អនុវត្តតាមការណែនាំ ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងជំនាញដែលដឹកនាំដោយលោកឧត្តមសេនីយទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនសន្តិសុខ បានចុះចាប់រថយន្តមួយគ្រឿង ម៉ាកព្រុសពាក់ផ្លាកលេខបាត់ដំបង 2B-4571នៅតាមដងផ្លូវ ក្រោយពីចាប់បាន អត្ថបទពេញ

សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបអ្នករិះគន់ថៃ៖ «កម្ពុជាមិនបានប្រើលុយចិនរៀបចំស៊ីហ្គេមទេ ហើយកុំប្រមាថជាតិសាសន៍ខ្មែរ»

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ នេះ បានចេញសារជាថ្មីដើម្បីបំភ្លឺ និងឆ្លើយតបទៅកាន់មតិរិះគន់របស់ពលរដ្ឋថៃមួយចំនួន ដែលបានចោទប្រកាន់ថា កម្ពុជាប្រើប្រាស់លុយចិនដើម្បីរៀបចំស៊ីហ្គេមឆ្នាំ២០២៣ និងបានមើលងាយកម្ពុជាថាជាប្រទេសក្រីក្រ។ ការចេញមុខបំភ្លឺនេះ ធ្វើឡើងបន្ទាប់ពីសម្តេចបានបង្ហោះវីដេអូកាលពីថ្ងៃទី៤ ខែធ្នូ ស្តីពីការបិទបញ្ចប់ស៊ីហ្គេមនៅកម្ពុជា អត្ថបទពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ នៅភូមិព្រៃចាន់ និង ភូមិជោគជ័យ និងប្រជាពលរដ្ឋផ្សេងទៀតក្នុងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង

នៅព្រឹកថ្ងៃសៅរ៍ ទី៦ ខែធ្នូ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ នៅភូមិព្រៃចាន់ និង ភូមិជោគជ័យ និងប្រជាពលរដ្ឋ ផ្សេងទៀតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ អត្ថបទពេញ

កម្ពុជា បើកឱ្យដំណើរការ ប្រតិបត្តិការសេវាទូរសព្ទចល័តជំនាន់ទី៥ ឬសេវា 5G ជាផ្លូវការ ចាប់ពីឆ្នាំ២០២៦

បន្ទាប់ពីបញ្ចប់ពិធីផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់ជាមួយប្រទេសជាមិត្តនិងដៃគូអភិវឌ្ឍន៍ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត គឺ ការបើកឱ្យដំណើរការជាផ្លូវការនៃការធ្វើប្រតិបត្តិការសេវាទូរសព្ទចល័តជំនាន់ទី៥ ឬសេវា 5G ជាផ្លូវការនៅកម្ពុជា ចាប់ពីឆ្នាំ២០២៦ តទៅ ។ កម្មវីធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ អត្ថបទពេញ

សមត្ថកិច្ចនគរបាល បង្ក្រាបករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សធ្វើទារុណកម្មខុសច្បាប់ នៅក្រុងបាវិត, ឃាត់ខ្លួនជនសង្ស័យ៨នាក់ និងរំដោះជនរងគ្រោះ៦នាក់

កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង០០៖៥៥នាទី មានជនសង្ស័យ១ក្រុម ជាជនជាតិចិន បានធ្វើសកម្មភាពចាប់បុរសជនជាតិចិនម្នាក់ដាក់ចូលក្នុងរថយន្ត១គ្រឿងម៉ាក RANGE ROVER ពណ៌ស ផ្លាកលេខ ភ្នំពេញ2CD-8488 ចេញពីចំណុចផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង អត្ថបទពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទិវាជាតិអ្នកនិពន្ធបានរួមចំណែកដល់ការលើកស្ទួយគុណតម្លៃ ការគោរពដឹងគុណបុព្វកវីនិពន្ធខ្មែរ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការប្រារព្ធទិវាជាតិអ្នកនិពន្ធ គឺបានរួមចំណែកដល់ការលើកស្ទួយគុណតម្លៃ ការគោរពដឹងគុណបុព្វកវីនិពន្ធខ្មែរ និងរួមចំណែកដល់ការអប់រំ វប្បធម៌ និងសាសនា ។ តាមរយៈ សារលិខិតក្នុងឱកាសទិវាជាតិអ្នកនិពន្ធ ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន អត្ថបទពេញ

សន្តិសុខខ្មែរម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស ក្នុងករណីជនជាតិថៃ២នាក់កាន់កាំបិតវាយចាក់ នៅបុរីសាន ស៊ានហូ ប៉ោយប៉ែត

កាលពីវេលាម៉ោង ១១:០០ នាទីព្រឹក ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២៥ បានកើតមានករណីជនជាតិថៃ ២ នាក់ សង្ស័យថាជាអ្នកញៀនគ្រឿងញៀន កាន់កាំបិតវាយចាក់បុរសសន្តិសុខខ្មែរ ២ នាក់ នៅក្នុងបុរីសាន ស៊ានហូ អត្ថបទពេញ

ចិនប្រឆាំងផែនការរបស់គណៈកម្មការអឺរ៉ុប ដែលចង់ប្រើប្រាស់លុយបង្កករបស់រុស្ស៊ី ដើម្បីគាំទ្រអ៊ុយក្រែន

ប្រទេសចិន និយាយថា ខ្លួនប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះផែនការរបស់គណៈកម្មការអឺរ៉ុប ដែលចង់ប្រើប្រាស់លុយបង្កករបស់រុស្ស៊ី ទៅគាំទ្រប្រទេសអ៊ុយក្រែន។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជៀន (Lin Jian) បានថ្លែងកាលពីថ្ងៃពុធថា សកម្មភាពបែបនេះគឺជាការដាក់ទណ្ឌកម្មដែលគ្មានការអនុញ្ញាតពីអង្គការសហប្រជាជាតិ (អ.ស.ប) ហើយវាមិនបានជួយបង្កើតបរិយាកាសល្អសម្រាប់កិច្ចចរចាសន្តិភាពឡើយ ។ អត្ថបទពេញ