សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ថ្ងៃដំបូងនៃការចែកពាក្យចូលបំពេញកាតព្វកិច្ចយោធា ទទួលបានអ្នកចុះឈ្មោះជិត ៣ពាន់នាក់

ការបំពេញកាតព្វ​កិច្ចយោធា​ ជា​ការវិនិយោគមួយរបស់រដ្ឋក្នុងការអប់រំឥរិយាបថ វិន័យ និងពង្រឹងស្មារតីសាមគ្គីភាពធ្វើការជាក្រុម ភាពអត់ធ្មត់ និងការទទួលខុសត្រូវខ្ពស់ដល់យុវជន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា ថ្ងៃដំបូងនៃការចែកពាក្យចុះឈ្មោះចូលបំពេញកាតព្វកិច្ចយោធា ទទួលបានអ្នកចុះឈ្មោះជិត ៣ពាន់នាក់។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អត្ថបទពេញ

ជើងហោះហើរ Flydubai ត្រូវបង្វែរទៅអារ៉ាប៊ីសាអូឌីត បន្ទាប់ពីមានហេតុការណ៍នៅក្នុងបន្ទប់បើកយន្តហោះ ចុះចតដោយសុវត្ថិភាព

ជើងហោះហើររបស់ក្រុមហ៊ុន Flydubai ដែលធ្វើដំណើរពីទីក្រុងឌូបៃទៅកាន់ទីក្រុង តែលអាវីវ ប្រទេសអ៊ីស្រាអែល ត្រូវបានបង្វែរទៅចុះចតនៅប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃពុធ បន្ទាប់ពីមានហេតុការណ៍ធ្ងន់ធ្ងរមួយកើតឡើងនៅក្នុងបន្ទប់បើកយន្តហោះ។ ជើងហោះហើរ FZ1073 បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិឌូបៃ ដោយមានមនុស្សសរុបប្រមាណ ១៧៤នាក់។ នៅពេលយន្តហោះកំពុងហោះលើដែនអាកាសអារ៉ាប៊ីសាអូឌីត មានការប្រឈមមុខគ្នារវាងអ្នកបើកយន្តហោះពីរនាក់ ហើយអ្នកបើកយន្តហោះម្នាក់ត្រូវបានរាយការណ៍ថា បានចាក់អ្នកបើកយន្តហោះម្នាក់ទៀត។ អត្ថបទពេញ

សមត្ថកិច្ចក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យ ១១នាក់ ពាក់ព័ន្ធករណីលួច និងទទួលផលចោរកម្មម៉ូតូ ដកហូតបាន ២៥គ្រឿង

សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត បានស្រាវជ្រាវបង្ក្រាបករណីលួចម៉ូតូ និងទទួលផលចោរកម្មមួយករណី ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ១១នាក់ ក្នុងនោះមានស្ត្រីម្នាក់ និងដកហូតម៉ូតូបានសរុបចំនួន ២៥គ្រឿង។ ប្រតិបត្តិការនេះបានចាប់ផ្តើម បន្ទាប់ពីនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ បានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋចំនួន ២នាក់ ពាក់ព័ន្ធនឹងករណីបាត់ម៉ូតូចំនួន ២គ្រឿង អត្ថបទពេញ

សម្ដេចធិបតី សម្រេចសម្រេចឱ្យបន្ថែមតួលេខ ២ដុល្លារ  លើតួលេខ ២១០ដុល្លារអាម៉េរិកនៃប្រាក់ឈ្នួលអប្បបរមារសម្រាប់ឆ្នាំ២០២៧

យោងតាមការបង្ហោះផ្សាយនៅលើបណ្តាញសង្គមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ មានខ្លឹមសារទាំងស្រុងថា៖ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ ខ្ញុំបានតាមដាន និងទទួលបានរបាយការណ៍បច្ចុប្បន្នភាពជាបន្តបន្ទាប់ អំពីវឌ្ឍនភាពនៃការពិភាក្សាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ពីឯកឧត្តម ហេង សួរ ដែលជារដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អត្ថបទពេញ

រោងចក្រផលិតបារីលាក់ខ្លួននៅក្បែររោងចក្រផលិតស្បែកជើងនៅស្រុកគងពិសីសូមមន្ត្រីជំនាញមេត្តាចុះត្រួតពិនិត្យ វគ្គ១

កំពង់ស្ពឺ៖ រោងចក្រផលិតបារីខុសច្បាប់មួយកន្លែង ស្ថិតនៅក្នុងភូមិពងទឹក ឃុំ ជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលជាកន្លែងផលិតនិងចែកចាយ ធ្វើអោយមានផលប៉ះពាល់សុខភាពប្រជាពលរដ្ឋ ក្លិនជះចេញពីរោងចក្រផលិត ។ អង្គភាពសារព័ត៌មានយើង សូមធ្វើសេចក្តីរបាយការណ៍បឋម ជូនលោកអភិបាលនៃគណ:អភិបាលស្រុកគងពិសី ដើម្បីជ្រាបជាព័ត៌មាន នារសៀលថ្ងៃទី២៩ ខែកញ្ញា អត្ថបទពេញ

ក្រុមលេខាធិការនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ជួបប្រជុំក្រៅផ្លូវការ នៅច្រកអន្តរជាតិជាំ-សាង៊ាំ

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ នៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រុមលេខាធិការ នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានជួបប្រជុំក្រៅផ្លូវការ។ អត្ថបទពេញ

សម្តេចមហាបវរធិបតី ចុះពិនិត្យស្ថានភាពទឹកជាក់ស្តែង និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ជាង៣ពាន់គ្រួសារ នៅខេត្តបន្ទាយមានជ័យ

នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់នៅតំបន់ភាគពាយ័ព្យប្រទេស ដោយផ្តោតលើការតាមដានស្ថានភាពជាក់ស្តែង សួរសុខទុក្ខប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងត្រៀមវិធានការស្តារឡើងវិញ បន្ទាប់ពីទឹកស្រក។ សម្តេចមហាបវរធិបតី បានគូសបញ្ជាក់ថា ការសង្គ្រោះជីវិតប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល ហើយបានថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត អត្ថបទពេញ

ស្ថានភាពទឹកជំនន់នៅក្រុងប៉ោយប៉ែត បន្តធ្ងន់ធ្ងរ អាជ្ញាធរបន្តជម្លៀសប្រជាពលរដ្ឋទៅទីទួលសុវត្ថិភាព

ស្ថានភាពទឹកជំនន់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ នៅតែបន្តមានភាពធ្ងន់ធ្ងរ ដោយសារជំនន់ទឹកភ្លៀង និងទឹកដែលហូរចុះមកពីប្រទេសថៃ បណ្តាលឱ្យតំបន់មួយចំនួនរងការលិចលង់។ តាមព័ត៌មានដែលបានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា អាជ្ញាធរមូលដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាល និងកងកម្លាំងសមត្ថកិច្ច បានបន្តចុះអន្តរាគមន៍ ជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទៅកាន់ទីទួលសុវត្ថិភាព។ អត្ថបទពេញ

អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យមើលស្ថានភាពទឹកនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត និងបានណែនាំពលរដ្ឋប្រុងប្រយ័ត្នចំពោះកូនចៅតូចៗ ជាពិសេសសត្វអាសិរពិស

ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នា បង្កជាជំនន់ទឹកភ្លៀង ធ្វើឱ្យតំបន់មួយចំនួនក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតត្រូវបានជន់លិចដោយសារជំនន់ទឹកភ្លៀង ហេីយអាជ្ញាធរបានធ្វើការជម្លៀសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមមាត់អូរព្រំដែន ក៏ដូចជាតំបន់មួយចំនួនដែលប្រឈម ទឹកជំនន់ ទៅរកទីទួលមានសុវត្ថិភាព។ ជាក់ស្តែងនៅល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អត្ថបទពេញ

រដ្ឋបាលរាជធានីភ្នំពេញត្រៀមរថយន្តក្រុងចំនួន ៦០០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនពលរដ្ឋ​រយៈពេល៥ថ្ងៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

រាជធានី​ភ្នំពេញ​៖​ យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​បាន​ឱ្យដឹង​ថា​  ដោយអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទី នៅទីស្តីការគណៈរដ្ឋមន្ត្រី (វិមានសន្តិភាព) កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន អត្ថបទពេញ