ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បញ្ចប់ទស្សនកិច្ចជោគជ័យនៅប្រទេសតួកគីយ៉េ ពង្រឹងកិច្ចសហប្រតិបត្តិការវិស័យមហាផ្ទៃ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូត្រឡប់មកមាតុភូមិវិញដោយសុវត្ថិភាព នាព្រលប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីបំពេញទស្សនកិច្ចប្រកបដោយជោគជ័យ នៅសាធារណរដ្ឋតួកគីយ៉េ ចាប់ពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦។ ដំណើរទស្សនកិច្ចនេះ ឆ្លុះបញ្ចាំងពីឆន្ទៈដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី អត្ថបទពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួម កិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាពនៅសហរដ្ឋអាម៉េរិក

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំដំបូង នៃក្រុមប្រឹក្សាសន្តិភាព ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ ក្នុងរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក និងធ្វើទស្សនកិច្ចនៅអឺរ៉ុប អត្ថបទពេញ

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលបាននឹងកំពុងខិតខំគ្រប់មធ្យោបាយ ដេីម្បីបញ្ជៀសការផ្ទុះសង្គ្រាមឡេីងវិញ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងគ្រប់មធ្យោបាយ ដើម្បីបញ្ជៀសការផ្ទុះសង្គ្រាមឡើងវិញ ព្រមទាំងរៀបចំការស្នាក់នៅបណ្តោះអាសន្ន និងការជួយសម្រួលជីវភាពដល់ប្រជាពលរដ្ឋដែលមិនទាន់អាចត្រឡប់ទៅលំនៅដ្ឋានវិញបាន។ សម្ដេចលើកឡើងបែបនេះ ក្នុងឱកាសដែលសម្ដេចធិបតី អញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកចំនួន ១,២៤៨ គ្រួសារ មកពីភូមិព្រៃចាន់ និងភូមិជោគជ័យ អត្ថបទពេញ

សម្ដេចធិបតី ៖ ក្រុមគ្រួសារយោធិនពលីទាំងអស់ នឹងទទួលការយកចិត្តទុកដាក់ទាំងជីវភាព​ ការសិក្សារបស់កូនចៅបន្ត​

សម្ដេចធិបតី មានប្រសាសន៍ថា ក្រុមគ្រួសារយោធិនពលីទាំងអស់ទាំង នឹងទទួលការយកចិត្តទុកដាក់ទាំងជីវភាព​ ការសិក្សារបស់កូនចៅបន្ត​ និងការស្តារឡេីងវិញចំពោះសេដ្ឋកិច្ចគ្រួសារបន្ទាប់ពីបាត់បង់ជំហគ្រួសារក្នុងការការពារទឹកដីយេីង។  ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ព្រមទាំងសាកសួរសុខទុក្ខគ្រួសារវីរកងទ័ពពលី វីរកងរាជអាវុធហត្ថពលី និងវីរនគរបាលពលីចំនួន១៨គ្រួសាររបស់ខេត្តឧត្តរមានជ័យ នា រសៀលថ្ងៃសុក្រ ទី១៣ កុម្ភៈ ២០២៦ នៅខេត្តសៀមរាប សម្ដេចធិបតី អត្ថបទពេញ

ឯកឧត្តម នាយឧត្តមសេនីយ៍ ROMEO S BRAWNER JR អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន ដែលអញ្ជើញទៅទស្សនកិច្ចទីតាំងមួយចំនួននៅក្នុងខេត្តបន្ទាយមានជ័យ

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ទទួលស្វាគមន៍ ឯកឧត្តម អត្ថបទពេញ

អ្នកកាសែត២នាក់នៅខេត្តតាកែវ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយផ្សាយព័ត៌មានអះអាងអំពីស្គេមអនឡាញ

អ្នកកាសែតចំនួន២នាក់នៅ ខេត្តតាកែវ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោយពីមានការផ្សាយព័ត៌មានដែលអាជ្ញាធរអះអាងថា ជាព័ត៌មានមិនពិត អំពីការអះអាងថា ខេត្តតាកែវមានទីតាំងស្គេមអនឡាញ។ អ្នកកាសែតទាំងពីរដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ព្រហ្ម សុផៃ និង ស៊ាង ប៊ុនសុង។ ការឃាត់ខ្លួនត្រូវបានអនុវត្តនៅទីតាំងពីរផ្សេងគ្នា អត្ថបទពេញ

អ្នកនាំពាក្យក្រសួងព័ត៌មាន ស្នើអាជ្ញាធរធានាតម្លាភាព និងយុត្តិធម៌ ក្នុងសំណុំរឿងអ្នកសារព័ត៌មាននៅបន្ទាយមានជ័យ

អ្នកនាំពាក្យក្រសួងព័ត៌មាន បានស្នើអាជ្ញាធរពាក់ព័ន្ធឱ្យផ្តល់អាទិភាពលើការធានា តម្លាភាព និងយុត្តិធម៌ ស្របតាមច្បាប់ ក្នុងសំណុំរឿងពាក់ព័ន្ធនឹងអ្នកសារព័ត៌មានមួយនៅខេត្តបន្ទាយមានជ័យ ខណៈក្រសួងព័ត៌មានកំពុងតាមដានករណីនេះយ៉ាងជិតស្និទ្ធ។ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យ ក្រសួងព័ត៌មាន បានមានប្រសាសន៍នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ថា អត្ថបទពេញ

រុស្ស៊ីសម្រេចបិទកម្មវិធីផ្ញើសារ​ WhatsApp ទាំងស្រុង ហើយណែនាំឲ្យពលរដ្ឋប្រើប្រាស់កម្មវិធីរបស់រុស្ស៉ីជំនួសវិញ

រដ្ឋាភិបាលរុស្ស៊ីបានប្រកាសថា កម្មវិធី WhatsApp ដែលជាកម្មសិទ្ធិរបស់ Meta Platforms ត្រូវបានបិទនៅក្នុងប្រទេសរុស្ស៊ីទាំងស្រុងតែម្តង ព្រោះក្រុមហ៊ុនមិនបានគោរពតាមច្បាប់ក្នុងស្រុក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov អត្ថបទពេញ

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អន្តរាគមន៍ជួយជនជាតិឥណ្ឌូនេស៊ី៣នាក់ ចេញពីកន្លែងធ្វើការនៅក្រុងប៉ោយប៉ែត បន្ទាប់ពីពួកគេបានស្នើសុំជំនួយ

កម្លាំងនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានធ្វើអន្តរាគមន៍ជួយជនជាតិឥណ្ឌូនេស៊ី ចំនួន ៣នាក់ ចេញពីកន្លែងធ្វើការមួយនៅ ក្រុងប៉ោយប៉ែត ដោយសុវត្ថិភាព កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីពួកគេបានស្នើសុំជំនួយ ដោយអះអាងថា ម្ចាស់ទីតាំងមិនអនុញ្ញាតឱ្យពួកគេចាកចេញត្រឡប់ទៅប្រទេសកំណើតវិញ។ បើតាមសេចក្តីរាយការណ៍ ក្រោយទទួលបានព័ត៌មានស្នើសុំអន្តរាគមន៍ពីជនជាតិឥណ្ឌូនេស៊ីទាំង៣រូប អត្ថបទពេញ

ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ

អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន ថ្លែងថា ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បី សម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ដើម្បីនាំមកនូវសន្តិភាព និងស្ថិរភាពយូរអង្វែងសម្រាប់ ប្រទេសទាំងពីរ ។  ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អត្ថបទពេញ