ព្រះមហាក្សត្រ ស្ដេចយាងប្រទានភ្លើងជ័យ ក្នុងខួបអនុស្សាវរីយ៍លើកទី ៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ

ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦–ខួបអនុស្សាវរីយ៍លើកទី ៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៦(ថ្ងៃ០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២៦) ត្រូវបានគណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ រៀបចំធ្វើឡើងនៅឯបរិវេណវិមាឯករាជ្យ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា អត្ថបទពេញ

សម្ដេចធិបតី៖ កីឡាករ កីឡាការិនីមានពិការភាព គឺជានិម្មិតរូបនៃភាពអត់ធ្មត់ ឆន្ទៈមោះមុត និង ការតស៊ូឆ្ពោះទៅរកគោលដៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាជាតិ លើកទី ៥ និង កីឡាជាតិជនពិការ លើកទី ៣ នាល្ងាចថ្ងៃទី អត្ថបទពេញ

ប្រជាជនវៀតណាមជាង ៤០ ០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream

ប្រជាជនវៀតណាមជាង ៤០ ០០០នាក់ ត្រូវបានអូសទាញឱ្យចូលរួមក្នុងគម្រោងវិនិ យោគឆបោកមួយ ក្រោមរូបភាពជាកម្មវិធី Livestream លក់ផលិតផល ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ AI ដោយពួកគេបានចាញ់បោកអស់ថវិកាសរុបចំនួន ៤០៧ ពាន់លានដុង ឬស្មើនឹង ១៥,៧លានដុល្លារអាម៉េរិក ទៅក្នុងប្រព័ន្ធកម្មវិធីមួយ អត្ថបទពេញ

រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធមីទ្ទិញអបអរសាទរខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ

រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រារព្ធមីទ្ទិញអបអរសាទរខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣- ៩ វិច្ឆិកា ២០២៦) ពិធីនេះក៏មានការអញ្ជើញជាអធិបតីភាព ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អត្ថបទពេញ

AOT-KH ចុះពិនិត្យស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅតំបន់ច១ ក្រោយរកឃើញយោធាថៃរំកិលប៉ុស្តិ៍ និងជីកលេណដ្ឋានចូលមកមុខ ២០ម៉ែត្រ

នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នាវេលាម៉ោង ០៩:២០នាទីព្រឹក មិញនេះ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team – Cambodia: AOT-KH) អត្ថបទពេញ

សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះជាអ្នកថែរក្សាការចងចាំ និងអត្តសញ្ញាណរបស់ជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីពិព័រណ៍ខួប ១០០ ឆ្នាំ នៃបណ្ណសារដ្ឋានជាតិកម្ពុជា ក្រោមប្រធានបទ «មួយសតវត្សរ៍នៃការចងចាំ ឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ» នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ។ អត្ថបទពេញ

សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក «ការវិនិយោគលើវិស័យអប់រំ ជាការវិនិយោគលើអនាគតរបស់ប្រទេសជាតិ»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ៥ ខ្នង សរុប ៥៥ បន្ទប់រៀន នៅខេត្តកំពង់ធំ ក្រោមគម្រោង «ទាំងអស់គ្នាដើម្បីការអប់រំ» របស់សមាគមឧកញ៉ាកម្ពុជា នាព្រឹកថ្ងៃទី ៣ អត្ថបទពេញ

កម្ពុជា នាំក្រុមសង្កេតការណ៍អាស៊ាន ចុះផ្ទៀងផ្ទាត់ការរំលោភបំពានព្រំដែននៅច្រកបឹងត្រកួន ខណៈពលរដ្ឋជិត ៨ពាន់នាក់នៅតែរងផលប៉ះពាល់

នៅថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នាវេលាម៉ោង ០៨:៤៥នាទីព្រឹកមិញនេះ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team – Cambodia: AOT-KH) ដើម្បីចុះសង្កេតការណ៍ អត្ថបទពេញ

រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹកនៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ

ក្នុងស្មារតីយកចិត្តទុកដាក់ និងការគិតគូរខ្ពស់ចំពោះសុខុមាលភាពរបស់ស្ត្រី កុមារ និងក្រុមគ្រួសារដែលកំពុងជួបការលំបាកដោយសារស្ថានភាពមិនប្រាកដប្រជា លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅក្នុង ភូមិរង់ចាំ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង និងសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសស្ត្រី និងកុមារ នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា អត្ថបទពេញ

ប្រទេសយ៉ាងតិច ៣៣ នៅទូទាំងពិភពលោក ជំរុញឱ្យប្រជាពលរដ្ឋស្តុកស្បៀងអាហារ និងសម្ភារៈចាំបាច់សម្រាប់គ្រាអាសន្ន

រដ្ឋាភិបាលនៃប្រទេសយ៉ាងតិច ៣៣ នៅទូទាំងពិភពលោក បានចេញសេចក្តីណែនាំជំរុញឱ្យប្រជាពលរដ្ឋត្រៀមស្តុកស្បៀងអាហារ ទឹកស្អាត និងសម្ភារៈចាំបាច់សម្រាប់ប្រើប្រាស់ក្នុងគ្រាអាសន្ន ដូចជា សង្គ្រាម គ្រោះធម្មជាតិ និងការវាយប្រហារតាមប្រព័ន្ធសាយប័រ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Newsweek នាពេលថ្មីៗនេះ។ ជាទូទៅ ប្រទេសភាគច្រើនណែនាំឱ្យប្រជាពលរដ្ឋត្រៀមសម្ភារៈចាំបាច់សម្រាប់រយៈពេលយ៉ាងហោចណាស់ ៧២ ម៉ោង អត្ថបទពេញ