រដ្ឋបាលខេត្តកែប ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១១៤ នៃទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប”

កែប៖ រដ្ឋបាលខេត្តកែប​ បានប្រារព្ធពិធីអបអរសាទរខួបអនុសាវរីយ៍លើកទី ១១៤ នៃទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មងស្រីគ្រប់រូប ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត អត្ថបទពេញ

ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃបន្តកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនបាន៦០៦ករណី

ក្នុងឆ្នាំ២០២៤កន្លងទៅក្រសួងមហាផ្ទៃបានបន្តកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនជាមួយបណ្តាប្រទេសជាសមាជិកនគរបាលអន្តរជាតិ និងដៃគូសហប្រតិបត្តិការទាំងក្នុង និងក្រៅតំបន់សរុបបានចំនួន៦០៦ករណី។ នេះបើតាមរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឯកឧត្តមបណ្ឌិត ទូច សុឃៈ បានឱ្យដឹងថា កម្ពុជាតែងតែចូលរួមយ៉ាងសកម្ម និងមានឆន្ទៈខ្ពស់ជានិច្ច ក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ និងបទល្មើសនានាទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី និងក្នុងតំបន់ អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីមហាផ្ទៃ បានមានប្រសាសន៍ណែនាំទៅកាន់ថ្នាក់ដឹកនាំអង្គភាពជំនាញ សិក្សា ដើម្បីឈានទៅអនុវត្តដោយបញ្ជូនមន្រ្តីនគរបាលល្មើសវិន័យ ឱ្យទៅធ្វើការរយៈពេល ៣ ទៅ ៦ខែ នៅបណ្ដាអង្គភាពនគរបាល តាមខ្សែបន្ទាប់ព្រំដែន។ ការណែនាំដ៏ម៉ឺងម៉ាត់នេះ បានធ្វើឡើងនាឱកាសអញ្ជើញជាសហអធិបតីជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជា អត្ថបទពេញ

ចូលរួមសោកស្តាយ ជាមួយ​ម្ចាស់​ដើមការ ខណៈ​ភ្លៀងលាយខ្យល់កន្រ្តាក់បោកបក់កម្ទេច​រោង​ខ្ទេចខ្ទីរ​នៅខេត្តប៉ៃលិន

ប៉ៃលិន ៖ ឪពុកម្តាយទាំងខាងកូនក្រមុំ និងកូនកម្លោះ នាំគ្នាយំលែងចេញ ដោយ​សារតែកាលពីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ នេះ នៅចំណុចសំបូរ ក្នុងភូមិភ្នំកុយ ស្រុកសាលា​ក្រៅ ខេត្តប៉ៃលិន ខណៈពេលដែលលោកអាចារ្យចៅមហា កំពុងតែសូត្រមន្តប្រទានពរជ័យដល់គូស្វាមីភរិយាថ្មី នាថ្ងៃចូលរោងការដំបូង ត្រូវបានភ្លៀងលាយដោយខ្យល់កន្ត្រាក់បោកបក់មកពីទិសខាងលិចបណ្តាលឱ្យប៉ើងរោងនិងសម្ភារៈការអស់គ្មានសល់ អត្ថបទពេញ

របួសធ្ងន់ស្រាល២០នាក់ ក្នុងហេតុការណ៍រថយន្តមួយគ្រឿង ដាច់ហ្វ្រាំងក្រឡាប់ធ្លាក់ជ្រោះ នៅខ្នងភ្នំគិរីរម្យ

កំពង់ស្ពឺ៖ យ៉ាងហោចណាស់ មនុស្សប្រុសស្រីចំនួន២០នាក់បានរងរបួសធ្ងន់ស្រាល គ្រាដែលរថយន្តក្រុង៤៥កៅអីដឹកអ្នកដំណើរមួយគ្រឿង បានក្រឡាប់ធ្លាក់ជ្រោះ។ ហេតុការណ៍នេះកើតឡើងនៅចំនុចផ្លូវចំណោត ក្បែររមណីយដ្ឋានវិរៈប៊ុនថាំ(ខ្នងភ្នំគិរីរម្យ)ស្ថិតក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥។ លោក អ៊ុំ ដេត អភិបាលរងស្រុកភ្នំស្រួច អត្ថបទពេញ

មនុស្ស ៧ នាក់រងរបួសធ្ងន់ស្រាល និងផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងបានបាក់រលំ ដោយសារគ្រោះខ្យល់កន្ត្រាក់ នៅខេត្តសៀមរាប

សៀមរាប៖ មនុស្សប្រុសស្រី ៧ នាក់បានរងរបួសធ្ងន់ស្រាល និងលំនៅឋានពលរដ្ឋជាច្រើនខ្នងបានទទួលរងការខូចខាតដោយសារគ្រោះខ្យល់កន្ត្រាក់នៅក្នុងខេត្តសៀមរាប។ យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា នៅវេលាម៉ោង ១៦:៣០ នាទីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ មានឧបទ្ទវហេតុ ដោយគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ បណ្តាលឱ្យប៉ះពាល់ដល់លំនៅឋានរបស់ប្រជាពលរដ្ឋ និង អត្ថបទពេញ

លោកដូណាល់​ ត្រាំ​ចុះហត្ថលេខាលើ​បទបញ្ជា​ផ្អាកជំនួយរបស់​ទីភ្នាក់ងារដើម្បីការផ្សព្វផ្សាយ​សកល​ដែលជា​ក្រុមហ៊ុនមេ

ក្រៅពីវិទ្យុអាស៊ីសេរី និង​វិទ្យុអឺរ៉ុប​សេរី​ដែល​ទទួល​ជំនួយ​មួយផ្នែក​ពី​ទីភ្នាក់ងារ​ផ្តល់ជំនួយអាមេរិកដើម្បីប្រព័ន្ធផ្សព្វផ្សាយ​សកល ហៅកាត់ថា USAGM វិទ្យុសំឡេងសហរដ្ឋ អាមេរិក VOA រងប៉ះពាល់​ខ្លាំងជាងគេដោយសារ​បទបញ្ជា បង្កកជំនួយ​របស់​លោកដូណាល់ ត្រាំ។ នៅថ្ងៃ​សៅរ៍ទី​១៥មីនា បុគ្គលិក​ប្រមាណ ១៣០០នាក់រួមទាំង​ប្រធាន​របស់​វិទ្យុ VOA​បានទទួល​សារអេឡិចត្រូនិក​ដែលជូនដំណឹងថា ពួកគេ​ត្រូវផ្អាក​ពីការងារ​ មិនអាច​ចូលទៅក្នុង​ការិយាល័យធ្វើការ​នៅរដ្ឋធានីវ៉ាស៊ីនតោន និងត្រូវ​ប្រគល់​កាតអ្នកកាសែត អត្ថបទពេញ

១០ថ្ងៃ មន្រ្តី ផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជាង៦ពាន់លើក!

មរតកគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ត្រូវបានរាជរដ្ឋាភិបាលអាណត្តិទី៧ បន្តអនុវត្តយ៉ាងយកចិត្តទុកដាក់ និងត្រូវបានមន្រ្តីអាជ្ញាធរគ្រប់ថ្នាក់ យកទៅផ្សព្វផ្សាយយ៉ាងសកម្ម។ ជាក់ស្ដែង ក្នុងរយៈពេល ១០ថ្ងឌ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ អត្ថបទពេញ

កម្ពុជា-ថៃ រៀបចំព្រឹត្តិការណ៍ “រត់ឆ្លងដែនមិត្តភាពកម្ពុជា-ថៃ” ដើម្បីអបអរសាទរខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ

បន្ទាយមានជ័យ៖ ខេត្តជាប់ព្រំដែនបន្ទាយមានជ័យ នៃកម្ពុជា និងខេត្តស្រះកែវ នៃថៃ បានរៀបចំព្រឹត្តិការណ៍ “រត់ឆ្លងដែនមិត្តភាពថៃ-កម្ពុជា” (Two Kingdoms Run) ដើម្បីអបអរសាទរខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង២។ ព្រឹត្តិការណ៍រត់ឆ្លងដែនមិត្តភាពកម្ពុជា-ថៃ មានការចូលរួមពីលោក ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជា អត្ថបទពេញ

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ដំឡើងឋានន្តរស័ក្តិ ថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥» ជូន សម្តចពិជ័យសេនា ទៀ បាញ់ និង សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥នេះ​ បានចេញព្រះរាជក្រឹត្យ​ត្រាស់បង្គាប់ ដំឡើងឋានន្តរស័ក្តិ ថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥» ជូន សម្តចពិជ័យសេនា ទៀ បាញ់ អត្ថបទពេញ