សម្ដេចតេជោ ហ៊ុន សែន៖ បើអាជ្ញាធរថៃមិនឃុបឃិតជាមួយបុគ្គល អែម ពិសិដ្ឋ នេះទេ គួរតែក្លាហានចាប់ជននេះ បញ្ជូនបុគ្គលឱ្យអាជ្ញាធរកម្ពុជា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ បានបង្ហោះនៅលើបណ្ដាញសង្គមផ្លូវការ អមជាមួយរូបភាពរបស់បុគ្គលឈ្មោះ អែម ពិសិដ្ឋ និងសេចក្ដីប្រកាសព័ត៌មានរបស់អគ្គស្នងការនគរបាលជាតិ ដោយសំណេររបស់សម្ដេចមានខ្លឹមសារថា “អំពើក្បត់ជាតិគឺបែបនេះឯងទាំងមេទាំងកូនគឺដូចគ្នា។ប្រទេសប្រឈមមុខជាមួយនឹងការឈ្លានពានរបស់បរទេសបែរជាទៅឃុបឃិតជាមួយបរទេសមកបំផ្លាញខ្មែរ។ប្រសិនបើអាជ្ញាធរថៃមិនឃុបឃិតជាមួយជននេះទេគួរតែក្លាហានចាប់ជននេះបញ្ជូនឱ្យអាជ្ញាធរ កម្ពុជាដើម្បីចាត់វិធានការតាមផ្លូវច្បាប់។” ជាមួយគ្នានេះនៅលើហ្វេកប៊ុកផ្លូវការរបស់ លោកឧត្ដមសេនីយឯកជួន អត្ថបទពេញ

បេក្ខជនប្រធានាធិបតីកូឡុំប៊ីមួយរូប ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ក្រោយត្រូវគេបាញ់ចំក្បាល ក្នុងករណីប៉ុនប៉ងធ្វើឃាតខណៈដែលលោកកំពុងថ្លែង ក្នុងព្រឹត្តិការណ៍ឃោសនាបោះឆ្នោតក្នុងរដ្ឋធានីបូហ្គោតា

មន្ទីរពេទ្យដែលព្យាបាលលោក Miguel Uribe សមាជិកព្រឹទ្ធសភា​ និងជាបេក្ខភាពប្រធានាធិបតីនៅប្រទេសកូឡុំប៊ី បានឱ្យដឹងកាលពីថ្ងៃចន្ទ ទី៩ ខែមិថុនា ថា រូបលោកនៅតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដដែល ហើយហាក់បង្ហាញសញ្ញាឆ្លើយតបតិចតួចបំផុត ​ចំពោះកិច្ចប្រឹងប្រែងព្យាបាល បន្ទាប់ពីត្រូវគេបាញ់ប្រហារនៅទីក្រុងបូហ្គោតា ក្នុងករណីប៉ុនប៉ងធ្វើឃាត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដល់ការណែនាំជាចំហ និងរង់ចាំមើលការអនុវត្តច្បាប់ចរាចរណ៍ ក្នុងចំណោមសិស្ស រថយន្តដឹងកម្មករ និងល្មើសល្បឿន

សិស្សធ្វើដំណើរទៅសាលារៀនដោយពុំពាក់មួកសុវត្ថិភាព រថយន្តដឹកកម្មករ លើសចំនួនកំណត់ រថយន្តបើកបរលើសល្បឿនកំណត់ រថយន្តបើកវ៉ាជែង និងដឹកជញ្ជូនទំនិញលើសកំណត់ គឺជារបៀបវារៈដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសង្កត់ធ្ងន់ក្នុងឱកាសអញ្ជើញជាអធិបតី នៃទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រារព្ធនៅខេត្តព្រៃវែង នាព្រឹកថ្ងៃទី៩ ខែមិថុនា អត្ថបទពេញ

ក្រសួងការពារជាតិ ចេញសេចក្ដីថ្លែងការណ៍អះអាងថា កម្ពុជាមិនបានដកទ័ពចេញពីតំបន់ក្នុងដែនអធិបតេយ្យរបស់ខ្លួនឡើយ

ក្រសួងការពារជាតិ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីថ្លែងការណ៍អះអាងថា កម្ពុជាពុំមានការដកកងទ័ព ចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយដែលកងទ័ពកម្ពុជា បានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ ទី១៖ ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយដែលកងទ័ពកម្ពុជា បានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ ទី២៖ រាល់ការរៀបចំកម្លាំងរបស់កងទ័ពកម្ពុជា រាប់ទាំងការឈរជើង ការពង្រាយកម្លាំង អត្ថបទពេញ

កម្ពុជា-ថៃ ព្រមព្រៀងកែសម្រួលកម្លាំងទាហានទាំងសងខាងឱ្យត្រឡប់ចូលតំបន់ដែលសមស្រប ដើម្បីកាត់បន្ថយការប្រឈមមុខគ្នា

មន្ត្រីនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ នេះ យោធាកម្ពុជា-ថៃ បានជួបគ្នា និងបានសម្រេចកែសម្រួលកម្លាំងទាហានទាំងសងខាងឱ្យត្រឡប់ចូលតំបន់ដែលសមស្រប ដើម្បីកាត់បន្ថយការប្រឈមមុខគ្នា។ តាមជំនួបនោះភាគីទាំងពីរ បានព្រមព្រៀងឱ្យយោធានៅតំបន់មុំ៣ កន្លែងផ្ទុះអាវុធជួបគ្នា៣ដងក្នុងមួយសប្តាហ៍ ម្ខាង៧នាក់ ដោយគ្មានអាវុធ។ សម្តេចតេជោ ហ៊ុន អត្ថបទពេញ

កម្ពុជា ប្រើវិធានការឆ្លើយតបចំពោះការបិទច្រកទ្វារព្រំដែនដោយឯកតោភាគីជាមួយថៃ, ថៃបើកម៉ោង៨ព្រឹក តែកម្ពុជាបើកម៉ោង៩ព្រឹក និងបិទម៉ោង៤រសៀលដូចគ្នា

យោធាថៃ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ បានសម្រេចចិត្តដោយឯកតោភាគីក្នុងការបិទច្រកទ្វារព្រំដែនទាំងអស់ជាមួយកម្ពុជា ក្រោយមានការតានតឹងដាក់គ្នានៅតំបន់ព្រំដែនមុំបី។ ការសម្រេចចិត្តដោយឯកតោភាគីរបស់ថៃ គឺបានផ្លាស់ប្ដូរម៉ោងបើកច្រកចេញចូលព្រំដែន និងកំណត់ថ្ងៃជាក់លាក់ក្នុងមួយសប្ដាហ៍ ដោយមិនបើកជារៀងរាល់ថ្ងៃឡើយ។ ភ្លាមៗក្រោយសម្រេចចិត្តដោយឯកតោភាគីរបស់ថៃ កម្ពុជាបានប្រើប្រាស់វិធានការឆ្លើយតបទៅវិញ ចំពោះការបិទបើកច្រកទ្វារព្រំដែនទាំងអស់ជាមួយគ្នា។ យោធាថៃ បានបើកច្រកឲ្យចេញចូលចាប់ពីម៉ោង៨ព្រឹក និងបិទនៅម៉ោង៤រសៀល ខណៈកម្ពុជាឆ្លើយតបវិញ អត្ថបទពេញ

រដ្ឋមន្ត្រីព័ត៌មាន ស្នេីដល់ពលរដ្ឋបន្តយកចិត្តទុកដាក់តាមដានព័ត៌មានទាក់ទងនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ប៉ុន្តែកុំមានភាពស្លន់ស្លោ

ភ្នំពេញ៖​ ប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់តាមដានព័ត៌មានទាក់ទងនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ប៉ុន្តែកុំមានភាពស្លន់ស្លោ។ នេះជាការលេីកឡេីងដោយ​ លោក​ នេត្រ​ ភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅលើបណ្តាញសង្គមផ្លូវការ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥។ លោក​ នេត្រ​ ភក្ត្រា​ បានលេីកឡេីងយ៉ាងដូច្នេះថា​៖​ «សូមជឿជាក់ និងទុកចិត្តលើថ្នាក់ដឹកនាំជាតិរបស់យើងគឺសម្តេចតេជោ អត្ថបទពេញ

ទេសរដ្ឋមន្ត្រី អ៉ី ឈាន និងលោកស្រី បាន ស្រីមុំ នាំយកអំណោយរបស់សម្តេចកិត្តិព្រឹត្តបណ្ឌិត ប្រគល់ជូនកងកម្លាំងនៅតាមខ្សែរព្រំដែន ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន

ប៉ៃលិន៖ លោក អ៉ី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តប៉ៃលិន និងលោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកសម្ភារៈ ថវិកា ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន អត្ថបទពេញ

ប្រមុខក្រសួងមហាផ្ទៃ បញ្ជូនថ្នាក់ដឹកនាំនគរបាលមួយក្រុម ចេញទៅប្រចាំការគាំទ្រ ឯកឧត្តម ខេង សុមេធ ដែលកំពុងដឹកនាំនគរបាលការពារព្រំដែនជាមួយកងទ័ព!

ប្រតិបត្តិតាមគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិបានចេញលិខិតបង្គាប់ការ ចាត់តាំងក្រុមការងារប្រចាំការ ដើម្បីគាំទ្រដល់កម្លាំងនគរបាលការពារព្រំដែន ដែលកំពុងឈរជើងប្រចាំទិសភូមិភាគ៣ ភូមិភាគ៤ និងភូមិភាគ៥ តាមខ្សែបន្ទាត់ព្រំដែនភាគខាងលិចប្រទេស។ អត្ថបទពេញ

អភិបាលខេត្តបន្ទាយមានជ័យ៖ ច្រកទ្វារតំបន់ និងអន្ដរជាតិ បើកដំណើរការធម្មតា ខណៈភាគីយោធាថៃបិទច្រករបៀងជាមួយកម្ពុជាដោយឯកតោភាគី

បន្ទាយមានជ័យ៖ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានអះអាងថា ច្រកទ្វារតំបន់ និងអន្ដរជាតិ បើកដំណើរការធម្មតា មិនមានការបិទនោះទេ ខណៈកម្លាំងយោធាថៃ បានសម្រេចបិទច្រករបៀងជាមួយកម្ពុជាដោយឯកតោភាគី ដែលមានទីតាំងក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ។ ថ្លែងប្រាប់បណ្ដាញព័ត៌មានក្នុងស្រុក ឯកឧត្តម អត្ថបទពេញ