ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានចោទប្រកាន់សុន្ទរកថារបស់ក្រុមធ្វេងនិយមរ៉ាឌីកាល់ថា រួមចំណែកដល់ការបាញ់សម្លាប់មនុស្សជំនិតលោកម្នាក់កាលពីថ្ងៃទី១០កញ្ញា។ លោក CHARLIE KIRK ជាអ្នកអភិរក្សនិយមមានឥទ្ធិពលម្នាក់ក្នុងចំណោមយុវវ័យ និងជាទីប្រឹក្សាមួយរូប ក្នុងចំណោមទីប្រឹក្សារបស់លោកត្រាំ ជាអ្នកជ្រោងទង់យុវជនស្និទ្ធលោកត្រាំ ត្រូវបាញ់សម្លាប់ក្នុងអង្គមីទ្ទីងជាសាធារណៈមួយក្នុងសាកលវិទ្យាល័យរដ្ឋអ៊ូតាហ៍ភាគខាងលិចអាមេរិក។ លោកត្រាំក្រោយការបាញ់សម្លាប់លោកCHARLIE KIRKបានចាត់ទុកលោកថា ជាទុក្ករបុគ្គលនៃការពិតនិងសេរីភាព។ ក្រោយបាញ់សម្លាប់មនុស្សជំនិតនោះរបស់ប្រធានាធិបតីរួចហើយ ខ្មាន់កាំភ្លើងកំពុងរត់គេចខ្លួន និងកំពុងត្រូវតាមរកយ៉ាងសកម្ម។ សម្រាប់ពេលនេះមូលហេតុនៃការធ្វើឃាតនោះនៅមិនទាន់ដឹងនៅឡើយ។ អត្ថបទពេញ