ក្រសួងការពារជាតិកម្ពុជា ទទួលដំណើរក្រុមអ្នកសង្កេតកាណ៍អន្តរកាល (IOT) ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន នៅអាកាសយាន្តដ្ឋានអន្តរជាតិតេជោ

នៅរសៀលថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលទទួលដំណើរអញ្ជើញដល់របស់ក្រុមអ្នកសង្កេតកាណ៍អន្តរកាល (IOT) ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី Dato’ Pahlawan Asri bin Shukor  នាយក នាយកដ្ឋានបណ្តុះបណ្តាល នៃបញ្ជាការដ្ឋានកងទ័ពជើងគោកម៉ាឡេស៊ី និងជាប្រធានបេសកកម្ម​ IOT (HOM)  និងតំណាងមកពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន នៅអាកាសយាន្តដ្ឋានអន្តរជាតិតេជោ។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមស្វាគមន៍យ៉ាងកក់ក្តៅបំផុត នូវវត្តមានរបស់ក្រុមអ្នកសង្កេតការណ៍ (IOT) អត្ថបទពេញ

រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងរដ្ឋមន្ត្រីស្តីទីការពារជាតិថៃ អញ្ជើញជាសហប្រធាន កិច្ចប្រជុំពិសេសលើកទី១ GBC នៅខេត្តកោះកុង

កិច្ចប្រជុំពិសេស គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC Meeting) បានចាប់ផ្តើមហើយ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខេត្តកោះកុង។ ភាគីកម្ពុជា ដឹកនាំដោយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រីឯភាគីថៃ ដឹកនាំដោយលោក ណាត់តាផុន ណាក់ផានីត រដ្ឋមន្រ្តីស្តីទីការពារជាតិថៃ។ ការបើកកិច្ចប្រជុំនេះបានឡើងបន្ទាប់ពីបញ្ចក់កិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៧-៩ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ក្នុងរយៈពេល អត្ថបទពេញ

ទឹកទន្លេមេគង្គខេត្តក្រចេះ បានហក់ឡើងដល់កម្ពស់ ២០.៧៥ម៉ែត្រ ខណៈអាជ្ញាធរ បានជម្លៀសប្រជាពលរដ្ឋរងផលប៉ះពាល់ ទៅកាន់ទួលសុវត្ថិភាព ចំនួន២៨គ្រួសារ

កម្ពស់ទឹកទន្លេមេគង្គនៅខេត្តក្រចេះ គិតត្រឹមព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានហក់ឡើងដល់កម្រិត ២០.៧៥ម៉ែត្រ ខណៈដែលកម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ន កម្ពស់ ២២.០០ម៉ែត្រ។ បើយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តក្រចេះ បានឱ្យដឹងថា ចំពោះស្ថានភាពជំនន់ទឹកភ្លៀង និងទឹកជំនន់ទន្លេមេគង្គនៅខេត្តក្រចេះដែលបានហក់ឡើងជាលើកទី២ ក្នុងរយៈពេលជាងមួយសប្តាហ៍ដោយគិតចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ គឺបានធ្វើឱ្យលិចលង់លំនៅឋានរបស់ប្រជាពលរដ្ឋ ផ្លូវលំ សាលារៀន មន្ទីរពេទ្យ ទីវត្តអារាម មួយចំនួន នៅក្នុងមូលដ្ឋានក្រុង ស្រុក ចំនួន៤ នៃខេត្តក្រចេះ និងមានប្រជាពលរដ្ឋរងផលប៉ះពាល់ ២០៧៤គ្រួសារ អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដាំមន្ត្រីនគរបាលក្រុងរុនតាឯកតេជោសែន ថែទាំ និងកសាងគុណតម្លៃអធិការដ្ឋានឱ្យជាកន្លែងផ្ដល់ភាពកក់ក្ដៅ និងទំនុកចិត្តជូនពលរដ្ឋ!

ជាងមួយឆ្នាំ ក្រោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ចេញអនុក្រឹត្យបង្កើតក្រុងរុនតាឯកតេជោសែន នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារអធិការដ្ឋាននគរបាល និងសមិទ្ធផលមួយចំនួនទៀត។ យោងតាមរបាយការណ៍ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អគារអធិការដ្ឋានក្រុងរុនតែឯកតេជោសែន និងសមិទ្ធផលដែលសម្ពោធនៅថ្ងៃនេះ ជាចំណងដៃដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អត្ថបទពេញ

សម្តេចបវរធិបតី បញ្ជាក់ចំណុចមួយចំនួន ដែលអាចដោះស្រាយចម្ងល់មួយចំនួន បន្ទាប់ពីសម្តេចបានឃើញតាមបណ្ដាញសង្គម

តាមរយៈសំណេរតាមបណ្តាញសង្គមផ្លូវការ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើឡើងនៅរសៀលថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៥នេះថា “ដោយសារមួយរយៈនេះឃើញមានការជជែកគ្នា នៅក្នុងបណ្ដាញសង្គមលើប្រធានបទមួយចំនួន រួមទាំងការចោទនូវសំណួរមួយចំនួនដែលបង្កើតជាភាពស្រពិចស្រពិល រហូតដល់មានបុគ្គលខ្លះយកទៅធ្វើអាជីវកម្មដើម្បីកេងចំណេញនយោបាយផង”។ សម្តេចបវរធិបតីបានបន្តដោយមានខ្លឹមសារថា ខ្ញុំសូមយកឱកាសបញ្ជាក់ដោយសង្ខេប៖ ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ស្ងៀមម្ល៉េះ? សម្តេចបវរធិបតីបានបញ្ជាក់ថា “បងប្អូនមួយចំនួនប្រហែលជាយល់ថាទាល់តែនាយករដ្ឋមន្ត្រី ឬឥស្សរជនសំខាន់ៗ បញ្ចេញសារតាមទូរទស្សន៍ ឬបណ្តាញសង្គមជាប្រចាំ បានគិតថារដ្ឋាភិបាលអត់ស្ងៀមស្ងាត់។ នៅក្នុងដំណាក់កាលដែលសភាពមានការប្រែប្រួលលឿននិងមានភាពមិនច្បាស់លាស់ ការធានានូវសង្គតិភាពនៃពត៌មានគឺសំខាន់ណាស់ ដើម្បីកុំអោយមានបញ្ហាច្របូកច្របល់ក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋ។ ក្នុងគោលដៅនេះ រាជរដ្ឋាភិបាលបានរៀបចំយន្តការ និងប្រគល់ភារកិច្ចជូនក្រុមអ្នកនាំពាក្យ ដែលមានអ្នកនាំពាក្យរាជរដ្ឋាភិបាល អត្ថបទពេញ

សម្តេចធិបតី៖ កម្ពុជា ត្រៀមខ្លួនធ្វើជាដៃគូទុកចិត្ត ក្នុងការចូលរួមចំណែក ដល់សន្តិសុខស្បៀងរបស់ហ្វីលីពីន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជា ត្រៀមខ្លួនធ្វើជាដៃគូទុកចិត្ត ក្នុងការចូលរួមចំណែក ដល់សន្តិសុខស្បៀងរបស់ហ្វីលីពីន ។ ក្នុងឱកាសអញ្ជើញចូលរួម ធ្វើសន្និសីទសារព័ត៌មានរួមគ្នា កម្ពុជា-ហ្វីលីពីន នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជា ផ្តល់សារៈសំខាន់ ចំពោះទំនាក់ទំនងយូរអង្វែង ជាមួយហ្វីលីពីន ដោយឈរលើមូលដ្ឋាន នៃការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម ។ រយៈពេលជាច្រើនឆ្នាំកន្លងមក អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រាប់ពលរដ្ឋភៀសសឹក នៅជំរុំវត្តពោធិ៍ ៥ពាន់ដើម អំពីយុទ្ធសាស្ត្រដឹកនាំជាតិដ៏អង់អាចឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត!

ភាពអង់អាចឈ្លាសវៃនៃការដឹកនាំរាជរដ្ឋាភិបាលបន្តវេន នីតិកាលទី៧ នៃរដ្ឋសភា របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងរយៈពេល២ឆ្នាំមកនេះ ជាពិសេសយុទ្ធសាស្ត្រនៃការទប់ទល់អំពើឈ្លានពានរបស់ថៃ ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ជម្រាបជូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅ មណ្ឌលសុវត្ថិភាព វត្តពោធិ៍ ៥ ០០០ដើម ស្ថិតនៅស្រុកគូលែន ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ចាប់តាំងពីដើមនីតិកាលមក សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អត្ថបទពេញ

ឆ្លើយតប សេចក្តីប្រកាសព័ត៌មានរបស់ លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ករណីឃាត់ខ្លួនជនសង្ស័យទាក់ទងនឹងគ្រឿងញៀននៅខេត្តបាត់ដំបង

បណ្តាញសារព័ត៌មានយើងខ្ញុំ សូមថ្លែងអំណរគុណចំពោះកងរាជអាវុធហត្ថ ដែលបានចេញសេចក្តីប្រកាសព័ត៌មានជូន សាធារណជន និងអ្នកសារព័ត៌មាន នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីបំភ្លឺអំពីករណីឃាត់ខ្លួនជនសង្ស័យទាក់ទងនឹងគ្រឿងញៀននៅខេត្តបាត់ដំបង។ យើងខ្ញុំ ទទួលស្គាល់ និងគោរពចំពោះការពន្យល់លម្អិត ដែលបានបញ្ជាក់ថា៖ យើងខ្ញុំសូមលើកទឹកចិត្តដល់សាធារណជនឲ្យប្រើប្រាស់ព័ត៌មានផ្លូវការ ព្រមទាំងប្រយ័ត្នក្នុងការចែករំលែកព័ត៍មាននៅបណ្តាញសង្គម ដែលអាចបណ្តាលឲ្យមានការយល់ច្រឡំ។ ក្នុងនាមជាអ្នកទទួលព័ត៌មាន យើងគោរពតាមនីតិវិធី និងផ្តល់ឱកាសឲ្យស្ថាប័នច្បាប់អនុវត្តតួនាទីរបស់ខ្លួន ដើម្បីធានានូវយុត្តិធម៌ និងសុវត្ថិភាពសង្គម។ យើងខ្ញុំគោរពស្នើសុំ អង្គភាពពាក់ព័ន្ធ មេត្តាទទួលទូរស័ព្ទ អ្នកសារព័ត៌មាន និងមហាជនផង ដោយព្យាយាមទំនាក់ទំនង មូលហេតុអ្វី មិនទទួលទូរស័ព្ទ មាសសុទ្ធពុំគួរក្លាចភ្លើងនោះទេ អត្ថបទពេញ

ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីបដិសណ្ឋារកិច្ចផ្លូវរដ្ឋ និងពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីន

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅម៉ោង៩ព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានរៀបចំពិធីបដិសណ្ឋារកិច្ចផ្លូវរដ្ឋ និងពិភាក្សាការងារជាមួយ លោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតីហ្វីលីពីន និងជំទាវទី១ ដែលបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។ លោក ម៉ាកុស ជេអ និងជំទាវទី១ហ្វីលីពីន បានអញ្ជើញមកដល់កម្ពុជា នៅល្ងាចថ្ងៃទី០៧ ខែកញ្ញា ម្សិលមិញ អត្ថបទពេញ

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ណែនាំអ្នកដឹកជញ្ជូនម្ហូបអាហារ ឬទំនិញក្នុងរាជធានីភ្នំពេញ ត្រូវពង្រឹងស្មារតីគោរពច្បាប់ចរាចរណ៍ សំដៅកាត់បន្ថយគ្រោះថ្នាក់ និងរក្សាសេចក្ដីថ្លៃថ្នូរ

នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥នេ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៣ ជាមួយក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងទំនិញ ដើម្បីរួមគ្នាដោះស្រាយបញ្ហាចរាចរណ៍ ពិសេសការកាត់បន្ថយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានការចូលរួមពីនាយនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងម្ចាស់ តំណាងក្រុមហ៊ុន ព្រមទាំងភ្នាក់ងារដឹកជញ្ជូនប្រមាណជាង៦០០នាក់។ ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងអំណរគុណដល់ម្ចាស់ ឬតំណាងក្រុមហ៊ុនបានចូលរួមកិច្ចប្រជុំនាឱកាសនេះ ដែលបង្ហាញអំពីឆន្ទៈរួមគ្នាក្នុងការដោះស្រាយបញ្ហាចរាចរណ៍ ព្រោះបញ្ហាចរាចរណ៍ជាបញ្ហារួមដែលត្រូវចូលរួមចំណែកទាំងអស់គ្នា ពិសេសភ្នាក់ងារដឹកជញ្ជូនផ្ទាល់តែម្ដង ដែលមមាញឹកក្នុងការប្រើប្រាស់ផ្លូវសាធារណៈដើម្បីបម្រើសេវាជូនអតិថិជនរបស់ខ្លួនប្រចាំថ្ងៃ ហើយក៏ងាយប្រឈមជាមួយបញ្ហាគ្រោះថ្នាក់ចរាចរណ៍។ អត្ថបទពេញ