ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បញ្ជាក់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យមនុស្ស ៣នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ
កំពង់ស្ពឺ ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានចេញសេចក្តីបំភ្លឺព័ត៌មាន ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុករថយន្ត បណ្តាលឱ្យមនុស្ស ៣នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៥និង៤៥នាទី នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៦៥-៦៦ ត្រង់ចំណុចភូមិក្រាំងខ្ជាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺដូចខាងក្រោម៖ ១. ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ ដោយវាស់វែង ប្រមែប្រមូលវត្ថុតាង ព័ត៌មានផ្សេងៗ និងបំពេញការងារជំនាញ តាមគន្លងនីតិវិធីកំណត់ដោយច្បាប់យ៉ាងត្រឹមត្រូវ។ ដោយមានកិច្ចសហការល្អជាមួយអ្នកបើកបររថយន្ត ឈ្មោះ ឡាំ ភាង ភេទប្រុស អាយុ ៤៦ឆ្នាំ សមត្ថកិច្ច បានបន្តបំពេញការងារជំនាញស្របតាមនីតិវិធីកំណត់ក្នុងច្បាប់នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច យ៉ាងសុក្រឹតបំផុត។ ២. បន្ទាប់ពីបានត្រួតពិនិត្យកន្លែងកើតហេតុ វាស់វែង ប្រមូលវត្ថុតាង ព័ត៌មាននានា និងបានស្តាប់ចម្លើយបំភ្លឺរបស់អ្នកបើកបររថយន្ត រួចមក សមត្ថកិច្ច រកឃើញថា៖ – អ្នកបើកបរម៉ូតូ ម៉ាក HONDA DREAM 125CC ផ្ទុកមនុស្ស ៣នាក់ លើសចំនួនកំណត់ បើកបរមិនប្រកាន់ស្តាំ Read more