ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា បានគូសបញ្ជាក់ថា ប្រទេសជាតិអាចរីកចម្រើនបានត្រូវផ្អែកលើកត្តាសំខាន់២ គឺស្ថិរភាពផ្ទៃក្នុង និងទំនាក់ទំនងជាមួយប្រទេសជិតខាង។ សម្ដេចតេជោបញ្ជាក់បែបនេះ ខណៈកម្ពុជាកំពុងឆ្ពោះទៅកាន់ប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០២៦ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ខាងមុខ។
ក្រោយទទួលបានសន្តិភាពពេញលេញរយៈពេល២៦ឆ្នាំ ក្រោមនយោបាយ ឈ្នះ ឈ្នះ ដែលដាក់ចេញដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបឱ្យដឹងពីយុទ្ធសាស្ត្របន្ថែម ដែលនាំឱ្យកម្ពុជាកាន់តែមានភាពរីកចម្រើនក្រោមដំបូលសន្តិភាពថា ស្ថិរភាពផ្ឌៃក្នុង និងការរក្សាទំនាក់ទំនងល្អជាមួយអ្នកជិតខាងគឺជាមាគ៌ាឆ្ពោះទៅកាន់ភាពរីកចម្រើននៃប្រទេសជាតិ។
ជាមួយនឹងកត្តាស្ថិរភាពផ្ឌៃក្នុង និងការរក្សាទំនាក់ទំនងល្អជាមួយអ្នកជិតខាង ការអនុវត្តយុទ្ធសាស្ត្របី និងមុំពីរក៏ជាកត្តាសំខាន់ផងដែរ។ នេះជាការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន។
បន្ថែមពីលើចំណុចសំខាន់ៗនេះ សម្ដេចតេជោក៏បានគូសបញ្ជាក់ឱ្យដឹងពីហេតុផលដែលជំរុញឱ្យកម្ពុជាចូលជាសមាជិកអាស៊ានផងដែរ។ ដោយសម្ដេចបានឱ្យដឹងថា មានចំណុច៤ដែលទាក់ចិត្តកម្ពុជាឱ្យចូលជាសមាជិកអាស៊ាន ក្នុងនោះមានដូចជា ១.មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ២.មានស្មារតីសហគមន៍ ៣.សមាហរណកម្មសេដ្ឋកិច្ច ៤.ការចូលជាសមាជិកអាស៊ានគឺជាច្រកចេញការទូតរបស់កម្ពុជា។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់លោកអ្នកឧញ៉ាដែលជាសមជិក សមាជិកានៃសមាគមឧកញ៉ាកម្ពុជា ដែលកំពុងធ្វើទុរកិច្ចនៅក្រៅប្រទេសចូលរួមជាមួយរដ្ឋាភិបាលកម្ពុជាឱ្យបានក្លាវក្លាដើម្បីរុញច្រានប្រទេសកម្ពុជាឱ្យក្លាយជាអភិវឌ្ឍន៍នៅឆ្នាំ២០២៦ ក៏ជា ប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០២៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០៕


