ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពចូលរួមក្នុងពិធីបំពាក់ឋានន្តរសក្តិ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្តេច ពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលរៀបចំឡើងនៅទីស្ដីការគណៈរដ្ឋមន្ត្រី។
កម្មវិធីបំពាក់ឋានន្ដរសក្តិនៅព្រឹកនេះមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងការពារជាតិ ថ្នាក់ដឹកនាំនៃស្ថាប័នក្នុងរាជរដ្ឋាភិបាលមួយចំនួនទៀតផងដែរ។
គួរបញ្ជាក់ជូនដែរថា ពិធីបំពាក់ឋានន្តរសក្តិ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្តេច ពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅព្រឹកនេះមានរបៀបវារៈដូចជា៖ ប្រសាសន៍សំណេះសំណាលរបស់សម្ដេចតេជោ ហ៊ុន សែន, ការអានព្រះរាជក្រឹត្យដោយលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងមុនបិទបញ្ចប់កម្មវិធីសម្ដេចពិជ័យសេនា ទៀ បាញ់ នឹងមានមតិថ្លែងអំណរគុណ៕





