ពលករខ្មែរ៥នាក់ដែលចាញ់បោកមេខ្យល់បម្រុងឆ្លងដែន ត្រូវនគរបាលប៉ុស្តិ៍ស្វាយព្រៃ នៃនគរបាលការពារព្រំដែនគោក៨១៥ ហាមឃាត់អប់រំ

ពលរដ្ឋខ្មែរប្រមាណ១០នាក់បម្រុងឆ្លងដែនទៅប្រទេសថៃ តាមភូមិសាស្ត្រស្រុកម៉ាឡៃ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលស្វាយព្រៃ នៃនគរបាលការពារព្រំដែនគោក៨១៥ ឃាត់ខ្លួន ចំនួន៥នាក់ ក្នុងភូមិសាស្ត្រភូមិកណ្ដោល ឃុំអូស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១១ៈ២៨ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២៥ ចំណែកអ្នកសេសសល់បានរត់គេចខ្លួនរួច។

ក្រោយពីទទួលបានការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងលោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរការពារព្រំដែនគោក៨១៥ បានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ ដល់កងកម្លាំងតាមព្រំដែន ទប់ស្កាត់រាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ តាមខ្សែរបន្ទាត់ព្រំដែន មិនឱ្យកើតមានឡើយ។

ជាក់ស្តែង កម្លាំងនគរបាលប៉ុស្តិ៍ស្វាយព្រៃ នៃនគរបាលការពារព្រំដែនគោក៨១៥ ហាមឃាត់អប់រំ ពលករ៥នាក់ បម្រុងឆ្លងដែន ធ្វើការបង្ក្រាបទប់ស្កាត់ពលរដ្ឋឆ្លងដែនខុសច្បាប់ជាបន្តបន្ទាប់ រហូតមកដល់ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានធ្វើការឃាត់ខ្លួនពលរដ្ឋបាន ៥នាក់បន្ថែមទៀតដែលបម្រុងលួចឆ្លងដែនទៅប្រទេសថៃ។ វត្ថុតាងមានរថយន្តពាក់ស្លាកលេខ ភ្នំពេញ( 2M-4967) ដែលដឹកពលរដ្ឋខ្មែរយកទៅទម្លាក់ឱ្យមេខ្យល់បានបើករត់បាត់ស្រមោល ។

ក្រោយពីនគបាលការពារព្រំដែនប៉ុស្តិ៍ស្វាយព្រៃ សួនាំរួច បានបញ្ជូនបន្តទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃដើម្បីសួនាំបន្តតាមនិតិវិធី៕