ចិនប្រឆាំងផែនការរបស់គណៈកម្មការអឺរ៉ុប ដែលចង់ប្រើប្រាស់លុយបង្កករបស់រុស្ស៊ី ដើម្បីគាំទ្រអ៊ុយក្រែន

ប្រទេសចិន និយាយថា ខ្លួនប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះផែនការរបស់គណៈកម្មការអឺរ៉ុប ដែលចង់ប្រើប្រាស់លុយបង្កករបស់រុស្ស៊ី ទៅគាំទ្រប្រទេសអ៊ុយក្រែន។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជៀន (Lin Jian) បានថ្លែងកាលពីថ្ងៃពុធថា សកម្មភាពបែបនេះគឺជាការដាក់ទណ្ឌកម្មដែលគ្មានការអនុញ្ញាតពីអង្គការសហប្រជាជាតិ (អ.ស.ប) ហើយវាមិនបានជួយបង្កើតបរិយាកាសល្អសម្រាប់កិច្ចចរចាសន្តិភាពឡើយ ។ បន្ថែមពីនេះ ចិនបានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការដែលកំពុងរីកចម្រើនជាមួយរុស្ស៊ី។ បន្ទាប់ពីកិច្ចប្រជុំសន្តិសុខជាន់ខ្ពស់នៅរដ្ឋធានីមូស្គូ អត្ថបទពេញ

លោក ត្រាំ ប្ដូរចិត្តវិញដោយនិយាយថាមិនមានកាលកំណត់ដាច់ខាតឱ្យអ៊ុយក្រែន ទទួលយកកិច្ចព្រមព្រៀងសន្តិភាពទេ

នៅលើយន្ដហោះ AIR FORCE ONE ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា បាននិយាយថាមិនមានការកំណត់កាលបរិច្ឆេទដាច់ខាតឱ្យអ៊ុយក្រែ​នទទួលយក ផែនការសន្តិភាពគាំទ្រដោយសហរដ្ឋអាមេរិកនោះទេ ដែលនេះផ្ទុយពីការលើកឡើងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនដែលលោកបានទុកពេលឱ្យទីក្រុងកៀវមួយសប្ដាហ៍ដើម្បីទទួលយកផែនការសន្តិភាព បិទបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One អត្ថបទពេញ

គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរវាយប្រហារ ៦ខេត្តភាគខាងត្បូងប្រទេសថៃ ពុំធ្លាប់មានក្នុងរយៈពេល៣០០ឆ្នាំ មនុស្សជាងកន្លះលាននាក់ទទួលរងផលប៉ះពាល់

នៅខណៈនេះ ភាគខាងត្បូងប្រទេសថៃកំពុងប្រឈមនឹងគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរមួយពុំធ្លាប់មានពីមុនមក ដោយអាជ្ញាធរខេត្តសុងខ្លា (Songkla) បានប្រកាសដាក់ទីក្រុងហាតយ៉ៃ (Hatyai) និងស្រុកជុំវិញនោះជាតំបន់ពណ៌ក្រហម ហើយបញ្ជាឱ្យមានការជម្លៀសអ្នកស្រុកជាបន្ទាន់ ខណៈដែលភ្លៀងមូសុងវស្សាកំពុងធ្លាក់ខ្លាំងជាបន្តបន្ទាប់រហូតបង្កជាទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ។ មានប្រជាពលរដ្ឋជាង ៤៦៥,០០០ នាក់ទទួលរងផលប៉ះពាល់នៅក្នុងខេត្តចំនួន៦ ប៉ុន្តែទីក្រុងហាតយ៉ៃនៃខេត្តសុងក្លា រងនូវការខាតបង់ច្រើនជាងគេ ដោយយោងតាមទិន្នន័យពីផ្កាយរណបបានបង្ហាញថា ប្រហែល ៣៦,៤៨០ ហិកតា ត្រូវទឹកជំនន់ជន់លិច អត្ថបទពេញ

អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ អំពាវនាវឱ្យមានការដោះលែងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ទាហានកម្ពុជាចំនួន ១៨នាក់ ដែលត្រូវបានកងទ័ពថៃចាប់ខ្លួនដោយខុសច្បាប់

អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) បានអំពាវនាវឱ្យមានការដោះលែងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ទាហានកម្ពុជាចំនួន ១៨នាក់ ដែលត្រូវបានកងទ័ពថៃចាប់ខ្លួនដោយខុសច្បាប់ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ ចូលជាធរមាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ នេះបើយោងតាមសេចក្តីថ្លែងការណ៍នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ សេចក្តីថ្លែងការណ៍ដដែល អត្ថបទពេញ

សហរដ្ឋអាមេរិក ផ្អាកកិច្ចចរចាពន្ធគយ រហូតទាល់តែថៃ អនុវត្តឲ្យបានពេញលេញតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា

តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានផ្ញើលិខិតមួយជូនដល់ភាគីថៃ ដើម្បីជូនដំណឹងពីការផ្អាកកិច្ចចរចាពន្ធគយ រហូតទាល់តែថៃអនុវត្តពេញលេញតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្វើជាសាក្សី។ នេះបើតាមកាសែតថៃ Khaosod ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ លោក Nikorndej Balankura ជាអ្នកនាំពាក្យក្រសួងការបរទេសថៃ បានធ្វើបទបង្ហាញខ្លីស្ដីពីស្ថានការណ៍វិវត្តន៍ចុងក្រោយនៅក្នុងស្ថានភាពព្រំដែនរវាងកម្ពុជា និងថៃ។ អត្ថបទពេញ

ប្រទេសតួកគី ចេញដីកាចាប់ខ្លួនលោក Netanyahu ពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រទេសតួកគី

បើតាមការលើកឡើងរបស់ការិយាល័យរដ្ឋអាជ្ញានៃទីក្រុងអ៊ីស្តង់ប៊ុលបានឱ្យដឹងថា ខ្លួនបានចេញដីកាចាប់ខ្លួន នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu មន្ត្រីរដ្ឋាភិបាល និងយោធាជាន់ខ្ពស់ជាច្រើន  រូបពីបទបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។  ការិយាល័យរដ្ឋអាជ្ញាបានឱ្យដឹងថា “តាមសំណើរបស់ការិយាល័យរដ្ឋអាជ្ញាទទួលបន្ទុកសំណុំរឿងព្រហ្មទណ្ឌនៅទីក្រុងអ៊ីស្តង់ប៊ុល បានចេញដីកាចាប់ខ្លួនមនុស្សចំនួន ៣៧នាក់ រួមមាននាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin អត្ថបទពេញ

អាម៉េរិក និងចិនគួរធ្វើជាដៃគូនិងមិត្ត ហើយរួមគ្នាមានការទទួលខុសត្រូវ ក្នុងនាមជាកំពូលមហាអំណាច

នៅថ្ងៃព្រហស្បតិ៍នេះប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានជួបមុខគ្នាជាមួយសមភាគីអាម៉េរិក គឺលោក ដូណាល់ ត្រាំ ដោយបានលើកឡើងថា ស្របពេលដែលប្រទេសទាំងពីរមិនសូវជាចុះសម្រុងនឹងគ្នា ពួកគេគួរតែខិតខំព្យាយាម កសាងទំនាក់ទំនងឱ្យក្លាយទៅជាដៃគូនិងមិត្ត ដើម្បីជាប្រយោជន៍ដល់ប្រទេសទាំងពីរ និងពិភពលោកទាំងមូល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។  ស្របពេលជំនួបកំពូលទ្វេភាគីចាប់ផ្តើមប្រព្រឹត្តទៅនៅទីក្រុង Busan នៃប្រទេសកូរ៉េខាងត្បូង លោក អត្ថបទពេញ

ព្រះមាតារបស់ព្រះមហាក្សត្រថៃ សោយទីវង្គតក្នុងព្រះជន្ម ៩៣ព្រះវស្សា កាលពីយប់ថ្ងៃសុក្រ

សម្ដេចព្រះមហាក្សត្រី Sirikit Kitiyakara ដែលជាព្រះមាតានៃព្រះមហាក្សត្រថៃបច្ចុប្បន្ន បានយាងចូលទិវង្គតក្នុងព្រះជន្ម ៩៣ព្រះវស្សា កាលពីម៉ោង ២១៖២១នាទីយប់ថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០២៥ នៅក្នុងមន្ទីរពេទ្យ King Chulalongkorn Memorial Hospital នេះបើយោងតាមការប្រកាសជាផ្លូវការរបស់ខុទ្ទកាល័យព្រះបរមរាជវាំងថៃ ។ព្រះអង្គទ្រង់គង់សម្រាកព្យាបាល និងតាមដានព្រះរោគនៅក្នុងមន្ទីរពេទ្យនេះ តាំងតែពីថ្ងៃទី៧ អត្ថបទពេញ

ជនបរទេសជាង១ពាន់នាក់ រត់ឆ្លងចូលប្រទេសថៃ ដើម្បីគេចពីការបង្ក្រាបទីតាំងឆបោកនៅមីយ៉ាន់ម៉ា

មីយ៉ាន់ម៉ា-ថៃឡង់ដ៍៖ ជនបរទេសជាងមួយពាន់នាក់ ដែលសង្ស័យថាជាអ្នកធ្វើការនៅក្នុងមជ្ឈមណ្ឌលឆបោក បានរត់គេចខ្លួនឆ្លងកាត់ចេញពីព្រំដែនក្នុងទីក្រុងម្យាវ៉ាត់ឌី (Myawaddy) រដ្ឋការ៉ែន (Karen) ប្រទេសមីយ៉ាន់ម៉ា ចូលទៅកាន់ប្រទេសថៃ បន្ទាប់ពីប្រឈមនូវប្រតិបត្តិការបង្ក្រាបឧទ្យាន KK (KK Park) កាលពីថ្ងៃចន្ទ ។ គិតត្រឹមព្រឹកនេះ មនុស្សចំនួន ១០៤៩នាក់បានឆ្លងដែនចូលទៅក្នុងស្រុកម៉ែសូត្រ (Mae Sot) អត្ថបទពេញ

សារព័ត៌មាន SBS របស់កូរ៉េខាងត្បូង៖ ជនជាតិកូរ៉េជាច្រើនបានបាត់ខ្លួននៅក្នុងប្រទេសថៃ ពាក់ព័ន្ធនឹងករណីជួញដូរមនុស្សក្នុងប្រតិបត្តិការឆបោក

កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២៥ សារព័ត៌មាន SBS របស់ប្រទេសកូរ៉េខាងត្បូង បានចេញផ្សាយថា មានការកើនឡើងនូវករណីបាត់ខ្លួនជនជាតិកូរ៉េជាច្រើនបន្តបន្ទាប់គ្នា បន្ទាប់ពីធ្វើដំណើរទៅកាន់តំបន់អាស៊ីអាគ្នេយ៍។ សារព័ត៌មានដដែលនេះ បានសង្កត់ធ្ងន់ថា «កំណើនករណីបាត់ខ្លួនជនជាតិកូរ៉េទាំងនោះ កើតមានឡើងជាពិសេសនៅក្នុងប្រទេសថៃ និងមីយ៉ាន់ម៉ា» ។ យោងតាមរបាយការណ៍ បានបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្សប្រហែល ៥៣,០០០ អត្ថបទពេញ