ឯកឧត្តម នេត្រ ភក្ត្រា ចែករំលែកចំណេះដឹងអំពីតួនាទីក្រសួងព័ត៌មាន លើការងារគ្រប់គ្រងព័ត៌មាននិងសាធារណមតិ ជូនដល់និស្សិតសាកលវិទ្យាល័យប៊ែលធី អន្តរជាតិជិត ២០០នាក់

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព បង្ហាញពីប្រវត្តិ និងចែករំលែកពីតួនាទីដ៏សារៈសំខាន់របស់ក្រសួងព័ត៌មាន លើការងារគ្រប់គ្រងព័ត៌មាននិងសារធារណមតិជូនដល់និស្សិតសាកលវិទ្យាល័យប៊ែលធី អន្តរជាតិចំនួន ១៧២នាក់។ ដំណើរទស្សនកិច្ចសិក្សានេះធ្វើឡើងក្រោមកិច្ចព្រមព្រៀងរវាងក្រសួងព័ត៌មាននិងសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ ក្នុងការផ្តល់ឱកាសដល់សិស្សនិស្សិតផ្សារភ្ជាប់រវាងការសិក្សាទ្រឹស្តី និងការអនុវត្តជាក់ស្តែង និងការត្រៀមខ្លួនសម្រាប់បំពេញការងារទាំងក្នុងក្របខណ្ឌរដ្ឋ អត្ថបទពេញ