គណ:កម្មាធិការសិទ្ធិមនុស្សបានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia” ត្រូវលុបចេញពីអត្ថបទរបស់ខ្លួនជាបន្ទាន់ និងចេញការកែតម្រូវ ឬការបំភ្លឺ ដែលឆ្លុះបញ្ចាំងពីការរាយការណ៍ដែលត្រឹមត្រូវ និងមានតុល្យភាព។ ឯកឧត្តម កែវ រ៉េមី អត្ថបទពេញ

ឯកឧត្តម ឌី វិជ្ជា៖ កងកម្លាំងគ្រប់លំដាប់ថ្នាក់ បានខិតខំការពារសន្តិសុខទូទាំងប្រទេស មានភាពល្អប្រសើរ គ្រប់គោលដៅកម្សាន្តសប្បាយ ក្នុងឱកាសចូលឆ្នាំថ្មី

 ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានថ្លែងនូវការកោតសរសើរ ដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំ និងសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ការពារសន្តិសុខ ជារួម នៅទូទាំងប្រទេស មានភាពល្អប្រសើរ គ្រប់គោលដៅកម្សាន្តសប្បាយ វត្តអារាម តំបន់ទេសចរណ៍ រមណីយដ្ឋាន អត្ថបទពេញ

ប្រជាពលរដ្ឋ ជិត១២ម៉ឺននាក់បានទទួលសេវាជិះរថយន្តក្រុងដោយឥតគិតថ្លៃទៅលេង ស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំរយៈពេល៦ថ្ងៃ

 ក្នុង រយៈពេល៦ថ្ងៃប្រជាពលរដ្ឋ និងកម្មករកម្មការនីជិត១២ម៉ឺននាក់ បានទទួលសេវា រថយន្តក្រុងសាធារណ:របស់ រដ្ឋបាលរាជធានីភ្នំពេញ ដោយ ឥតគិតថ្លៃ ទៅលេង ស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំមមី ២០២៦។ លោកស្រី ដោ សម្ផស្ស នាយករង និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ អនាគតរបស់ប្អូនៗ លើសពីនៅតាមដងផ្លូវ ចូរជ្រើសយកអំណាច កុំយកពន្ធនាគារ

មុនដល់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឯកឧត្តមអភិសន្តិសបណ្ឌិត ស សុខា បានផ្ញើសារទៅកាន់ក្រុមយុវជននិងយុវតីថា អនាគតរបស់ប្អូនៗ លើសពីនៅតាមដងផ្លូវ ចូរជ្រើសយកអំណាច កុំយកពន្ធនាគារ ព្រោះទាំងយុវជននិងយុវតីសុទ្ធតែមានតម្លៃដូចគ្នាសម្រាប់សង្គមជាតិ។ ឯកឧត្តមអភិសន្តិសបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ខែមេសា អត្ថបទពេញ

កម្លាំងនគរបាលខេត្តស្វាយរៀង បង្ក្រាបគ្រឿងញៀនជាង១០គីឡូក្រាមឃាត់ខ្លួនជនសង្ស័យ ៣នាក់នៅក្រុងបាវិត

កម្លាំងនគរបាលខេត្តស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងរក្សាទុកគ្រឿងញៀនខុសច្បាប់មួយករណី ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ (ស្រី ១នាក់) ជាជនជាតិវៀតណាម នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះ អត្ថបទពេញ

នគរបាលជាតិបង្ក្រាបទីតាំងប្រព្រឹត្តិបទល្មើសអនឡាញ រួមទាំងស្កេម នៅកាស៊ីណូ ខេត្តស្វាយរៀង ឃាត់ខ្លួនជនពាក់ព័ន្ធ១០៧នាក់

ក្រុមប្រតិបត្តិការចម្រុះ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ ដោយមានការដឹកនាំសម្របសម្រួលនីតិវិធី ពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះត្រួតពិនិត្យឆែកឆេរ ទីតាំងក្រុមហ៊ុនកាស៊ីណូ សៀងហៃ រីហ្សត ស្ថិតក្នុងភូមិចេក អត្ថបទពេញ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ជាឱ្យស្រាវជ្រាវស្វែងរកការពិត ករណីសារព័ត៌មានថៃថា មានការលួចនាំចូលប្រេងខុសច្បាប់ពីថៃចូលមកកម្ពុជា

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះ បានបញ្ជាឱ្យក្រសួងស្ថាប័នជំនាញស្រាវជ្រាវស្វែងរកការពិត ករណីសារព័ត៌មានថៃថា មានការលួចនាំចូលប្រេងខុសច្បាប់ពីថៃចូលមកកម្ពុជា ហើយថា បើសិនជារកការឃើញពិតថា មានមន្ត្រី ឬជនណាហ៊ានលួចនាំចូលប្រេងពីថៃចូលកម្ពុជាមែន ត្រូវចាត់ការតាមផ្លូវច្បាប់ឱ្យតឹងរ៉ឹងបំផុត។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ សម្តេចនាយករដ្ឋមន្ត្រី អត្ថបទពេញ

ប្រមុខក្រសួងមហាផ្ទៃ៖ បិទនិវេទអន្តោប្រវេសន៍ បញ្ជាដាច់ខាតយកឱ្យបាន ហើយណែនាំឱ្យឪពុកជាស្នងការរងយកកូនមកទទួលខុសត្រូវចំពោះមុខច្បាប់

តាមរយៈ លោក រ៉េន រតនៈ អ្នកនាំពាក្យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបង្ហោះសារនៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ថា ៖ ” ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អត្ថបទពេញ

សម្តេចបវរធិបតី ដាក់បទបញ្ជាទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងអគ្គស្នងការនគរបាលជាតិ ស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត រកឱ្យឃើញអ្នកបើកបររថយន្តដែលបុកមនុស្សស្លាប់ទាំង៦នាក់នៅបាត់ដំបង

តាមរយៈសំណេរបង្ហោះលើបណ្តាញសង្គមផ្លូវការ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាឱ្យឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ធ្វើការស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត អត្ថបទពេញ

សមត្ថកិច្ច នឹងអនុវត្តច្បាប់ លើកូនប្រុសស្នងការរងខេត្តបន្ទាយមានជ័យ បង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់៦នាក់

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ករណីកូនប្រុសលោកឧត្ដមសេនីយ៍ត្រី ស៊ីវ សុជាតិ ស្នងការរងខេត្តបន្ទាយមានជ័យ បានបើករថយន្តស៊េរីទំនើប បុកមនុស្សស្លាប់ចំនួន៦នាក់ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង នឹងត្រូវអនុវត្តទោសទណ្ឌទៅតាមផ្លូវច្បាប់។  លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងថា ទោះបីជាកូនអ្នកណាមានបុណ្យស័ក្តិខ្ពស់យ៉ាងណាក៏ដោយ អត្ថបទពេញ