ពលករខ្មែរជាង៣០ម៉ឺននាក់ បានវិលត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង នៃស្រុកំរៀង ខេត្តបាត់ដំបង

អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានពលករខ្មែរ សរុបជាង៣០ម៉ឺននាក់ បានវិលត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងឱកាសនៃការដឹកនាំក្រុមការងារ ក្នុងខេត្តបាត់ដំបង ចុះពិនិត្យមើលស្ថានភាពនៅច្រកទ្វារព្រំដែនអន្តរជាតិដូង និងការរង់ចាំទទួលប្រជាពលករខ្មែរ ដែលបានចាកចេញពីប្រទេសថៃ នាថ្ងៃទី០២ អត្ថបទពេញ

ឯកឧត្តម ប៉ែន បូណា ៖ មានការបន្លំបង្កើតហ្វេសប៊ុកដាក់ឈ្មោះនិងសរសេរអក្សរខ្មែរ ប៉ុន្តែម្ចាស់គណនីទាំងនោះមិនមែនជាខ្មែរ

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា នាពេលថ្មីៗនេះនៅលើបណ្តាញសង្គមមានការក្លែងបន្លំគណនីជាច្រើនដោយប្រើប្រាស់ឈ្មោះខ្មែរ សរសេរអក្សរខ្មែរ ប៉ុន្តែម្ចាស់គណនីទាំងនោះមិនមែនជាខ្មែរនោះទេ ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍ ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»  នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន បូណា ថ្លែងថា ការក្លែងបន្លំនេះ អត្ថបទពេញ

ឯកឧត្តម ប្រាក់ សុខុន ដឹកនាំមន្រ្តីទូត១៥ប្រទេស ចុះពិនិត្យមើលការអនុវត្តបទឈប់បាញ់ នៅព្រំដែនកម្ពុជា-ថៃ

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំអគ្គរដ្ឋទូត ឯកអគ្គរាជទូត និងមន្ត្រីទូតចំនួន១៥ប្រទេសប្រចាំកម្ពុជា ចុះទៅពិនិត្យមើលការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅតាមបណ្តោយព្រំដែន ខេត្តឧត្តរមានជ័យ។ ទីតាំងដែល ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ដឹកនាំមន្ត្រីការទូតចុះត្រួតពិនិត្យនេះស្ថិតនៅក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល អត្ថបទពេញ

៥ថ្ងៃនៃការឈ្លានពានរបស់ថៃ បានធ្វើឱ្យអគារសិក្សាមួយចំនួនខូតខាត និងសាលារៀនចំនួន៦០០បិទទ្វារ គ្រូបង្រៀនប្រមាណ៦៥០០នាក់ ត្រូវជម្លៀសខ្លួន

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា ក្នុងរយៈពេល៥ថ្ងៃនៃការឈ្លានពានរបស់ថៃ បានធ្វើឱ្យអគារសិក្សាមួយចំនួនខូតខាត និងសាលារៀនចំនួន ៦០០បិទទ្វារ ប្រជាពលរដ្ឋប្រមាណជា ១៥ម៉ឺននាក់ទទួលរងផលប៉ះពាល់ ក្នុងនោះមានគ្រូបង្រៀនប្រមាណ ៦៥០០នាក់ត្រូវជម្លៀសខ្លួន។ លោកបណ្ឌិតសភាចារ្យ អត្ថបទពេញ

អនុព័ន្ធយោធា១៣ប្រទេស ទៅព្រំដែនកម្ពុជា-ថៃ បង្ហាញជំហររាជរដ្ឋាភិបាលដោះស្រាយភាពតានតឹង

អនុព័ន្ធយោធាទាំង១៣ ប្រទេស មកពីប្រទេសមហាអំណាច និងប្រទេសជាសមាជិកអាស៊ាន បានចុះទៅព្រំដែនកម្ពុជា-ថៃ ដើម្បីពិនិត្យស្ថានភាពបទឈប់បាញ់ គឺបានបង្ហាញយ៉ាងច្បាស់ពីជំហររបស់រាជរដ្ឋាភិបាលយ៉ាងមុតមាំក្នុងការដោះស្រាយភាពតានតឹងរវាងប្រទេសទាំងពីរ ។ ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានដឹកនាំអនុព័ន្ធយោធាមកពីប្រទេសមហាអំណាច និងប្រទេសជាសមាជិកអាស៊ាន ព្រមទាំងមន្រ្តីនានា សរុប១៣ប្រទេស បានចុះទៅពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់សមរភូមិច្រកអានសេះ ខេត្តព្រះវិហារ ដែលបានបំផ្លិចបំផ្លាញដោយគ្រាប់ផ្លោងពីភាគីថៃចាប់ពីថ្ងៃទី២៤ ខែកក្កដា អត្ថបទពេញ

រាជរដ្ឋាភិបាល បង្ហាញពីយន្តការយកចិត្តទុកដាក់ ចំពោះយោធិន និងនគរបាល ដែលកំពុងបំពេញប្រតិបត្តិការក្នុងសមរភូមិ គ្រួសារយោធិនពលី យោធិនរបួស និងធ្លាក់ខ្លួនពិការ

សម្តេចបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បានបង្ហោះសារបង្ហាញអំពីយន្តការមួយចំនួនរបស់រាជរដ្ឋាភិបាល ក្នុងយកចិត្តទុកដាក់ចំពោះយោធិន និងនគរបាលជាតិ ដែលកំពុងបំពេញប្រតិបត្តិការក្នុងសមរភូមិ គ្រួសារយោធិនពលី យោធិនរបួស និងធ្លាក់ខ្លួនពិការ។ សំណេររបស់សម្តេចបវរធិបតី ហ៊ុន​ម៉ាណែត មានខ្លឹមសារទាំងស្រុងដូច្នេះថា៖ ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានបណ្តាលឱ្យយោធិនមួយចំនួនត្រូវពលី អត្ថបទពេញ

លទ្ធផលកិច្ចចរចារ ” បទឈប់បាញ់រ ” កម្ពុជា-ថៃ

ជាលទ្ធផលដ៏ត្រចះត្រចង់ពីជំនួបរវាងសម្តេចធិបតី នាយករដ្ឋមន្ត្រី និងឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ ដោយភាគីទាំងពីរកម្ពុជា-ថៃបានឯកភាពគ្នាដូចខាងក្រោម៖ 1. បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង24:00 ថ្ងៃទី28 ខែកក្កដា ឆ្នាំ2025។ នេះជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡេីងវិញនៅសន្តិភាព និងសន្តិសុខ។ 2. រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ អត្ថបទពេញ

ពលរដ្ឋកម្ពុជាជាង ៣ម៉ឺននាក់ ត្រូវបានភៀសខ្លួនទៅទីតាំងសុវត្ថិភាព ខណៈ៨នាក់បានស្លាប់ ក្នុងសង្គ្រាមកម្ពុជា-ថៃ

ប្រជាពលរដ្ឋកម្ពុជាចំនួន ៣៥ ៨២៩នាក់ នៅខេត្តឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ត្រូវបានភៀសខ្លួនទៅទីតាំងសុវត្ថិភាព ចាប់តាំងពីចោរសៀមបើកការឈ្លានពានមកលើអធិបតេយ្យភាពកម្ពុជា។ នេះបើយោងតាមការឱ្យដឹងពៅ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៥។ លោកស្រី ម៉ាលី អត្ថបទពេញ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រមុខទ័ពអាវស ក្នុងស្មារតីចូលរួមប្រយុទ្ធការឈ្លានពាន !

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រមុខទ័ពអាវស (ក្រុមគ្រូពេទ្យ ) ក្នុងបុព្វហេតុមនុស្សធម៌ និង ទឹកចិត្តស្នេហាជាតិមាតុភូមិ រួមទាំងការគាំទ្រដល់យុទ្ធជនកម្ពុជាដែលកំពុងការពារបូរណភាពទឹកដីចំពោះសត្រូវ ឈ្លានពាន, តាមរយៈទំព័រហ្វេសប៊ុកផ្លូវការបានថ្លែងយ៉ាងម៉ើងម៉ាត់បំផុត ដូចភាសាកងទ័ព៖ ” ក្រុមកងទ័ពអាវសពួកយើងនៅជួរក្រោយត្រៀមខ្លួនជានិច្ច” ក្នុងន័យដ៏មានអត្ថន័យនេះ លោកជំទាវអំពាវដល់ បងប្អូនចូលរួមអោយបានច្រើន៖ “ អត្ថបទពេញ

ACU សម្រេចឃាត់ខ្លួនលោក គ្រី សីហា ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ក្រោយរកឃើញថា បានទទួលប្រាក់ពីមេការ Online Scam ដើម្បីដោះជនជាតិចិន និងវៀតណាម៥នាក់ នៅឃុំថ្មដា ស្រុកវាលវែង

នៅវេលាម៉ោង ៩៖៤៥នាទី ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចធ្វើការឃាត់ខ្លួនព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ គ្រី សីហា បន្ទាប់ពីការរកឃើញភស្តុតាង និងការស្ដាប់ចម្លើយដែលមានលក្ខណៈស៊ីចង្វាក់គ្រប់គ្រាន់ ដែលលោកព្រះរាជអាជ្ញារងរូបនេះបានទទួលប្រាក់ពីមេការ Online Scam ដើម្បីដោះមនុស្ស៥ (ប្រុសចិនម្នាក់ និងស្រីវៀតណាម៤នាក់) នៅឃុំថ្មដា ស្រុកវាលវែង អត្ថបទពេញ