ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវស្ថាប័នរដ្ឋ ឯកជន និងអ្នកល្បីក្នុងបណ្ដាញសង្គម ចូលរួមចលនាផ្សព្វផ្សាយវីដេអូ ស្ដីពីការបញ្ចៀសកុមារពីគ្រោះថ្នាក់ចរាចរណ៍ និងការលង់ទឹក
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ ចូលរួមចលនាផ្សព្វផ្សាយវីដេអូបញ្ចៀសកុមារ ពីគ្រោះថ្នាក់ចរាចរណ៍ និងការលង់ទឹក ដើម្បីចូលរួមចំណែកទប់ស្កាត់ការស្លាប់ របួស ពិការរបស់កុមារ ពីកត្ដាទាំងនេះ។ ការរៀបចំពិធីផ្សព្វផ្សាយវីដេអូអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងវីដេ អូណែនាំស្តីពីការបង្ការការលង់ទឹក នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៏ផ្លូវគោក បានគូសបញ្ជាក់ថា ការរៀបចំពិធីផ្សព្វផ្សាយវីដេអូអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងវីដេអូណែនាំស្តីពីការបង្ការការលង់ទឹកនេះឡើង គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីចូលរួមចំណែកទប់ស្កាត់ការស្លាប់ របួស ពិការរបស់កុមារ ពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការលង់ទឹក ដែលជាមូលហេតុនាំមុខមួយ ក្នុងចំណោមមូលហេតុនាំមុខគេ នៃការស្លាប់របស់កុមារ និងយុវជននៅកម្ពុជា។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ការរៀបចំពិធីផ្សព្វផ្សាយនេះ គ្រាន់តែជានិមិត្តរូបនៃការចាប់ផ្ដើមសកម្មភាពតែប៉ុណ្ណោះ ពោលគឺដើម្បីទទួលបានលទ្ធផលល្អនោះ ទាមទារជាចាំបាច់ ការចូលរួមពីគ្រប់តួអង្គក្នុងសង្គម ទាំងស្ថាប័នរដ្ឋ អង្គការសមាគម វិស័យឯកជន សិល្បករសិល្បការិនី និងជនមានប្រជាប្រិយភាពក្នុងគ្រប់បណ្ដាញសង្គម ដើម្បីជំរុញការផ្សព្វផ្សាយឱ្យបានផុលផុស ជាដរាបគ្មានទីបញ្ចប់។ ក្រៅពីការផ្សព្វផ្សាយតាមបណ្ដាញសង្គម ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានលើកឡើងពីជម្រើសជំរុញចលនាផ្សព្វផ្សាយនេះ ឱ្យបានកាន់តែសកម្ម និងទូលំទូលាយ ជាអាទិ៍ ក្នុងកម្មវិធីសាសនា កម្មវិធីជួបជុំជាសាធារណៈ ការផ្សព្វផ្សាយតាម LED Read more