សំណង់ផ្ទះលេខ១០៩ សង្កាត់បឹងកក់២ កសាងដោយមិនខ្លាចច្បាប់ រំលោភលើលំនៅដ្ឋានអ្នកដទៃ ជនរងគ្រោះសុំកិច្ចអន្តរាគមន៍
សំណង់មួយស្ថិតនៅផ្ទះលេខ១០៩ ផ្លូវ៥៧៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ត្រូវបានគេរកឃើញថា កំពុងសាងសង់ដោយគ្មានលិខិតអនុញ្ញាត ព្រមទាំងមានអំពើរំលោភលើលំនៅដ្ឋានអ្នកជិតខាង កសាងដោយមិនខ្លាចច្បាប់ សាងសង់ទៅលើរបងផ្ទះអ្នកដទៃ និងកាត់ដែករបងដើមទៅប្រើដោយគ្មានការយល់ព្រម។ បើយោងតាមការអះអាងរបស់ លោក មៀច ចន្ថា ម្ចាស់ផ្ទះជិតខាង និងជាជនរងគ្រោះបានបញ្ជាក់ថា សំណង់នោះសាងសង់ មកលើផ្ទៃដី និងរបងផ្ទះរបស់លោក ដោយមិនបានសុំការអនុញ្ញាតណាមួយ។ អត្ថបទពេញ










