ថ្នាក់ដឹកនាំខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត

ព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខេត្តព្រះវិហារ អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អត្ថបទពេញ

ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជ្រើសរើសបេក្ខភាពចូលរួមប្រកួតប្រជែងជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៥

បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញ ជាអធិបតីក្នុងកិច្ចប្រជុំជ្រើសរើសបេក្ខភាពចូលរួមប្រកួតប្រជែងជា អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៥ ប្រារព្ធ ធ្វើឡើង នៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥។  នាឱកាសនោះ ឯកឧត្ដម អត្ថបទពេញ

ឯកឧត្ដម ឃួង ស្រេង និងលោកជំទាវ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ទៅចែកជូនដល់កងទ័ពជួរមុខ នៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង

ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ នាព្រឹកថ្ងៃទី៣០ខែឧសភាឆ្នាំ២០២៥នេះ បានដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅចែកជូនដល់កងទ័ពជួរមុខ ដែលបានចងសម្ព័ន្ធមេត្រីជាមួយរដ្ឋបាលរាជធានីភ្នំពេញមានបញ្ជាការដ្ឋាន កងពលធំអន្តរាគមន៍លេខ៣ ,កងពលតូច អន្តរាគមន៍លេខ៩ កងពលតូចអន្តរាគមន៍លេខ១២៨ និងកង នគរបាលជាតិ វរសេនាតូច ការពារព្រំដែនលេខ ៧៩៣ ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ និងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង។ ពិធីជួបសំណេះសំណាលនេះបានធ្វើឡើងនៅទី កងពលតូចអន្តរាគមន៍លេខ ១២៨ យោធភូមិភាគទី១ នាក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង។   ឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ កងទ័ពជាខឿនការពារជាតិដ៏រឹងមាំមិនអាចខ្វះបាន ក្នុងនាមសម្ព័ន្ធមេត្រីជាមួយ កងទ័ពយើងនឹងជួយសហការជាមួយកងទ័ពជួរមុខ ការពារព្រំដែនជានិច្ចទោះក្នុងកាលៈទេសណាក៏ដោយ។   ក្នុងឱកាសនោះឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានប្រកាសគាំទ្រទាំងស្រុង ចំពោះប្រសាសន៍ថ្លែងការណ៍ពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជា អតីតនាយករដ្ឋមន្ត្រី ក្នុងការពង្រាយ កងទ័ពនៅតាមព្រំដែន ក្នុងជម្លោះព្រំដែនជាមួយប្រទថៃ ដើម្បីការពារបូរណភាពទឹកដី ពីការរំលោភឈ្លានពាន។ សម្តេចតេជោ ហ៊ុនសែន មិនត្រូវការសង្គ្រាមទេ ការចល័តកម្លាំងទ័ព និងអាវុធធុនធ្ងន់ទៅកាន់ព្រំដែនមិនមែនដើម្បីធ្វើសង្គ្រាមទេ គ្រប់យ៉ាងកម្ពុជា ធ្វើដើម្បីការពារយថាហេតុអាក្រក់ដែលភាគីម្ខាងទៀតបំពាន។ អគ្គបញ្ជាការដ្ឋានកងយុទ្ធពលខេមរភូមិន្ទបានបញ្ជាក់ហើយថា កម្ពុជានឹងមិនដកថយ ឬឈរជើងដោយគ្មានអាវុធនៅ ចំណុច ដែល បាន ប៉ះទង្គិចគ្នានោះទេ។    ក្នុងឱកាសនោះឯកឧត្ដមឃួង ស្រេង បានបញ្ជាក់ថា៖ អំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលនាំមកផ្តល់ជូនកងទ័ពនៅពេលនេះរួមមាន៖១-កងពលធំអន្តរាគមន៍លេខ៣ឧបត្ថម្ភជូនថវិកាចំនួន ៤០.០០០.០០០៛ (សែសិបលានរៀល) ចាក់ដីគ្រួសក្រហមផ្លូវចូលទីលានបាញ់គ្រាប់ពិត ដោយផ្តល់ជូនដំណាក់កាលទី១ ចំនួន៥០%ចំនួន១៤.៤០០$ (ដប់បួនពាន់ បួនរយដុល្លារ)ជាមួយនិងឧបត្ថម្ភ សម្ភារ និងគ្រឿងឧបភោគបរិភោគ ដែលមានដូចជាប្រេងម៉ាស៊ូត,មី,ទឹកត្រី+ទឹកស៊ីអ៊ីវ,ប្រេងឆា,ត្រីខកំប៉ុងនិងទឹកបរិសុទ្ធ។២- កងពលតូចអន្តរាគមន៍លេខ៩ ឧបត្ថម្ភជូនថវិកាចំនួន ៤០.០០០.០០០៛ (សែសិបលានរៀល),វរសេនាតូចលេខ ៣៩១,៣៩២,៣៩៣,៣៩៤,៣៩៥ ចំនួន៥វរសេនាតូច ក្នុង០១វរៈ ឧបត្ថម្ភ ថវិកាចំនួន ២០.០០០.០០០៛ (ម្ភៃលានរៀល),កសាងលេណដ្ឋានអក្សរ A ចំនួន ១០ អស់ថវិកាចំនួន ២៥.០៩០$ (ម្ភៃប្រាំពាន់ កៅសិបដុល្លារ)ជាមួយនិងការឧបត្ថម្ភ សម្ភារ និងគ្រឿងឧបភោគបរិភោគ មានដូចជា ប្រេងម៉ាស៊ូត,មី,ទឹកត្រី+ទឹកស៊ីអ៊ីវ,ប្រេងឆា,ត្រីខកំប៉ុងនិងទឹកបរិសុទ្ធ។ ៣- វរនគរបាលការពារព្រំដែន៧៩៣ឧបត្ថម្ភជូន ថវិកាចំនួន ១០.០០០.០០០៛ (ដប់លានរៀល) ជីកស្រះទឹក ចំនួន ២កន្លែង អស់ថវិកាចំនួន ២០.០០០.០០០៛ (ម្ភៃលានរៀល),ឧបត្ថម្ភសម្ភារ និងគ្រឿងឧបភោគបរិភោគ មានដូចជា ប្រេងម៉ាស៊ូត,មី,ទឹកត្រី+ទឹកស៊ីអ៊ីវ,ប្រេងឆា,ត្រីខកំប៉ុងនិងទឹកបរិសុទ្ធ។ ៤- យោធភូមិភាគ១ ថវិកា ចំនួន ៥.០០០.០០០៛ (ប្រាំលានរៀល) ៥- កងពលតូចអន្តរាគមន៍លេខ ១២៨ឧបត្ថម្ភជូនថវិកាចំនួន ៤០.០០០.០០០៛ (សែសិបលានរៀល),វរសេនាតូចអន្តរាគមន៍លេខ ២៨១, ២៨២, ២៨៣, ២៨៤ និង២៨៥ ចំនួន ៥ វរសេនាតូច ក្នុង ១ វរៈ ឧបត្ថម្ភថវិកា ចំនួន ២០.០០០.០០០៛ (ម្ភៃលានរៀល) សាងសង់ផ្ទះនិងឃ្លាំងដាក់អាវុធនិងគ្រាប់(លើកទី២បញ្ចប់) ថវិកាចំនួន៥៦.៦៩៥$ (ហាសិប ប្រាំមួយពាន់ ប្រាំមួយរយកៅសិបប្រាំដុល្លារ)ឧបត្ថម្ភសម្ភារ និងគ្រឿងឧបភោគបរិភោគ មានដូចជាប្រេងម៉ាស៊ូត,មី,ទឹកត្រី+ទឹកស៊ីអ៊ីវ,ប្រេងឆា,ត្រីខកំប៉ុងនិងទឹកបរិសុទ្ធ។ ៦- តំបន់ប្រតិបត្តិការសឹករង ស្ទឹងត្រែង ថវិកា ចំនួន ២.០០០.០០០៛ (ពីរលានរៀល)។ ៧- បុគ្គលិកមន្ទីរពេទ្យកងពលតូចអន្តរាគមន៍លេខ១២៨ ចំនួន ១៩នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ចំនួន ១០០.០០០៛ (មួយរយពាន់រៀល)។ ៨- វត្ត នៅជិតភូមិសាស្ត្រកងពលតូចអន្តរាគមន៍លេខ១២៨ ចំនួន ៥វត្ត ក្នុង ១វត្ត ប្រគេន  អង្ករ ចំនួន ១០០ គីឡូក្រាមនិងបច្ច័យ ចំនួន ២.០០០.០០០៛ (ពីរលានរៀល)។ អត្ថបទពេញ

អភិបាលខេត្តតាកែវ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជួយឧបត្ថមដល់កងទ័ពដើម្បី បង្ហាញពីការរួបរួមសាមគ្គីភាពគ្នា នៃខឿនការពារជាតិខ្មែរ

តាកែវ៖ បន្ទាប់ពីមានការប៉ះទង្គិចគ្នានៅតាមបណ្ដោយព្រំដែនរវាងកងទ័ពកម្ពុជានិងកងទ័ពថៃ  អភិបាលខេត្តតាកែវលោក វ៉ី សំណាងបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ ទាំងអស់សូមជួយឧបត្ថមជាសម្ភារៈ ឬថវិការទោះច្រើន ឬតិចតួចក្ដីដល់កងទ័ពដើម្បីបង្ហាញពីការរួមរួម សាមគ្គីភាពគ្នាជាធ្លុងមួយនៃខឿនការពារជាតិរបស់កម្ពុជាយើង។  ថ្លែងនៅចំពោះមុខបងប្អូនប្រជាពលរដ្ឋប្រមាណជិត១ពាន់នាក់នៅក្នុងពិធីសម្ភោធផ្លូវមួយខ្សែនៅក្នុងឃុំ ត្រាំកក់ ស្រុកត្រាំកក់ នៅព្រឹកថ្ងៃ សុក្រទី៣០ ខែឧសភា ឆ្នាំ ២០២៥នេះ ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍បន្តថា វិស័យការពារជាតិយើងមិនអន់ជាងប្រទេសណានោះទេហើយរាជរដ្ឋាភិបាលក៍មិនមានការខ្វះខាតទេលើការទ្រទ្រង់ផ្គត់ផ្គង់សម្ភារៈលើវិស័យការពារជាតិរួមទាំងការឧបត្ថមការហូបចុកដល់បងប្អូនកងទ័ព្វយើង ដូចប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន បានថ្លែងកាលពីម្សិលម្ងៃ ក៍ប៉ុន្តែការចូលរួមឧបត្ថមរបស់បងប្អូនប្រជាពលរដ្ឋដល់កងទ័ពយើងវាបានបង្ហាញពីចឹត្តស្នេហាជាតិ ស្នេហាទឹកដី ចេះរួបរួមសាមគ្គីគ្នាជាធ្លុងមួយនៅពេលប្រទេសជាតិជួបបញ្ហានិងជួយលើកតម្កើងដល់ខឿនការពារជាតិយើងឱ្យកាន់តែរឹងមាំថែមទៀត។ នៅក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលតែងតែជឿជាក់ និងគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយរាល់ពេលមានបញ្ហាអ្វីកើតឡើង បងប្អូនប្រជាពលរដ្ឋតែងតែធ្វើសកម្មភាពគាំទ្រ លើកទឹកចឹត្តនិងស្ថិតនៅពីក្រោយរាជរដ្ឋាភិបាលកម្ពុជាគ្រប់ពេលវេលា៕

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមដោះស្រាយវិវាទដីអាស្រ័យផលរបស់បងប្អូនអតីតយុទ្ធជនជាមួយគម្រោង LASEDIII ចំនួន៦១គ្រួសារ

បន្ទាយមានជ័យ៖ លោក លៀម សុដា អភិបាលរងខេត្តតំណាងឱ្យឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ លោក មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និង អត្ថបទពេញ

ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលសុខភាពចំនួន២ នៅស្រុកអូរជ្រៅ និងស្រុកថ្មពួក

បន្ទាយមានជ័យ៖ មណ្ឌលសុខភាពចំនួន២ មានមណ្ឌលសុខភាពគំរូ ឃុំគំរូ ស្រុកថ្មពួក និងអគារមណ្ឌលសុខភាពគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ ក្រោមគម្រោងថវិកាគុណប្រយោជន៍របស់រដ្ឋបាលខេត្ត ត្រូវបានដាក់សម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អត្ថបទពេញ

ក្រុងកំពង់សោម មិនទាន់មានរចនាសម្ព័ន្ធពេញលេញ ប៉ុន្តែ មន្ត្រីខិតខំធានាបម្រើសេវាជូនពលរដ្ឋយ៉ាងកក់ក្តៅ!

ថ្វីដ្បិតតែរដ្ឋបាលក្រុងកំពង់សោម មកទល់ពេលឥលូវ មិនទាន់មានហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងរចនាសម្ព័ន្ធមន្រ្តីចូលធ្វើការពេញលេញនៅឡើយ ប៉ុន្តែលោកអភិបាលក្រុងបានអះអាងថា ថ្នាក់ដឹកនាំដែលជាក្បាលម៉ាស៊ីន តែងជួបប្រជុំគ្នាពិនិត្យការងារសំខាន់ៗមួយចំនួនជាចាំបាច់ ដើម្បីធានាប្រក្រតីភាពនៃការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អនៅក្នុងអន្តរកាលនេះ។ លោក នួន ប៊ុនថុល អភិបាល នៃគណៈអភិបាលក្រុងកំពង់សោម មានប្រសាសន៍ថា រដ្ឋបាលក្រុងក៏កំពុងពិនិត្យសិក្សាការលើផែនការអភិវឌ្ឍក្រុងរបស់ខ្លួន និងយកចិត្តទុកដាក់ជុំរុញណែនាំ កងកម្លាំងចំណុះ និងអាជ្ញាធរសង្កាត់ បន្តយកចិត្តទុកដាក់ធានាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដូចដែលធ្លាប់បានអនុវត្តនាពេលមុនមានការបង្កើតក្រុង អត្ថបទពេញ

កាកបាទក្រហមខេត្តកំពង់ចាម ទទួលបានថវិកា​មូលនិធិ​ ជិត៧០ម៉ឺន​ដុល្លារ​ ក្នុងឱកាសអបអរសាទរខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម​

កំពង់ចាម​៖ គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម​ ទទួលបានថវិកាមូលនិធិប្រមាណជិត ៧០ម៉ឺនដុល្លារ ក្នុងឱកាសប្រារព្ធពិធី អបអរសាទរ ខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបទី៧០ របស់កាកបាទក្រហមកម្ពុជា​ ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ដែលបាន​ធ្វើ​ឡើង​នៅ​សាលា​ខេត្តកំពង់ចាម​ ​នាព្រឹកថ្ងៃទី​១៨ អត្ថបទពេញ

ឯកឧត្តម អ៊ុំ រាត្រី ដឹកនាំក្រុមការងារក្រុង កាយស្តារប្រលាយបញ្ចៀសការស្ទះទឹកបណ្ដាលឱ្យជន់លិចក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត ចុះពិនិត្យមើលប្រឡាយទឹក នាំយកអេស្ការវ៉ាទ័រ កាយបេីកមុខទឹកតាមប្រឡាយ លូ រំដោះទឹកចេញមកក្រៅក្រុង បញ្ចៀសការស្ទះទឹក ដោយសារទឹកភ្លៀង។ ដោយសារតែកាលពីថ្ងៃទី១០-១១ ខែឧសភា ភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យក្រុងប៉ោយប៉ែត អត្ថបទពេញ

ជិតបានឆ្លងហើយ! ស្ពានមេគង្គក្រចេះ បានដំឡើងធ្នឹមទាំងអស់ហើយ ដើម្បីភ្ជាប់តួស្ពានទាំងមូល

បើគិតត្រឹមដើមខែឧសភា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផល ៩៤,១០% ខណៈដែលគម្រោងទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង ១៧៦១ម៉ែត្រ, ផ្លូវមេតភ្ជាប់មានប្រវែងសរុប១៥,៤៩០ គ.ម (ផ្លូវមេតភ្ជាប់ត្រើយខាងកើតប្រវែង ៧,៦៨៤គ.ម និងត្រើយខាងលិចប្រវែង ៧,៨០៦គ.ម) និងផ្លូវខ្នែងមានចំនួន៤ខ្សែ ប្រវែងសរុប ១៦,២០៨ គ.ម សម្រេចលទ្ធផល ៦៩,៩១%។ អត្ថបទពេញ