ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជួបសំណេះសំណាល និងនាំយកថវិកា ស្បៀងអាហារ និងសម្ភារប្រើប្រាស់ ចែកជូនដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន
គណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា និងដៃគូសហការ ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានចុះជួបសំណេះសំណាល និងនាំយកថវិកា ស្បៀងអាហារ និងសម្ភារប្រើប្រាស់មួយចំនួន ទៅចែកជូនដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន។ ពិធីនេះបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលតេជោអភិវឌ្ឍ ស្ថិតក្នុងភូមិសាស្រ្ត ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានវត្តមានថ្នាក់ដឹកនាំ ស.ស.យ.ក. តំណាងគ្រឹះស្ថានឧត្តមសិក្សា អត្ថបទពេញ










