សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបអ្នករិះគន់ថៃ៖ «កម្ពុជាមិនបានប្រើលុយចិនរៀបចំស៊ីហ្គេមទេ ហើយកុំប្រមាថជាតិសាសន៍ខ្មែរ»

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ នេះ បានចេញសារជាថ្មីដើម្បីបំភ្លឺ និងឆ្លើយតបទៅកាន់មតិរិះគន់របស់ពលរដ្ឋថៃមួយចំនួន ដែលបានចោទប្រកាន់ថា កម្ពុជាប្រើប្រាស់លុយចិនដើម្បីរៀបចំស៊ីហ្គេមឆ្នាំ២០២៣ និងបានមើលងាយកម្ពុជាថាជាប្រទេសក្រីក្រ។ ការចេញមុខបំភ្លឺនេះ ធ្វើឡើងបន្ទាប់ពីសម្តេចបានបង្ហោះវីដេអូកាលពីថ្ងៃទី៤ ខែធ្នូ ស្តីពីការបិទបញ្ចប់ស៊ីហ្គេមនៅកម្ពុជា ដែលត្រូវបានជនជាតិថៃមួយចំនួនបកស្រាយខុសថា ជាការឌឺដងឱ្យប្រទេសថៃដែលត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៥។ នៅក្នុងសារលិខិតបំភ្លឺ អត្ថបទពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ នៅភូមិព្រៃចាន់ និង ភូមិជោគជ័យ និងប្រជាពលរដ្ឋផ្សេងទៀតក្នុងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង

នៅព្រឹកថ្ងៃសៅរ៍ ទី៦ ខែធ្នូ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ នៅភូមិព្រៃចាន់ និង ភូមិជោគជ័យ និងប្រជាពលរដ្ឋ ផ្សេងទៀតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងប្រជាពលរដ្ឋមួយចំនួននៅឃុំកំរៀង និងឃុំបឹងរាំង អត្ថបទពេញ

កម្ពុជា បើកឱ្យដំណើរការ ប្រតិបត្តិការសេវាទូរសព្ទចល័តជំនាន់ទី៥ ឬសេវា 5G ជាផ្លូវការ ចាប់ពីឆ្នាំ២០២៦

បន្ទាប់ពីបញ្ចប់ពិធីផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់ជាមួយប្រទេសជាមិត្តនិងដៃគូអភិវឌ្ឍន៍ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត គឺ ការបើកឱ្យដំណើរការជាផ្លូវការនៃការធ្វើប្រតិបត្តិការសេវាទូរសព្ទចល័តជំនាន់ទី៥ ឬសេវា 5G ជាផ្លូវការនៅកម្ពុជា ចាប់ពីឆ្នាំ២០២៦ តទៅ ។ កម្មវីធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី។  អត្ថប្រយោជន៍សំខាន់ៗដែលសេវា 5G អត្ថបទពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទិវាជាតិអ្នកនិពន្ធបានរួមចំណែកដល់ការលើកស្ទួយគុណតម្លៃ ការគោរពដឹងគុណបុព្វកវីនិពន្ធខ្មែរ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការប្រារព្ធទិវាជាតិអ្នកនិពន្ធ គឺបានរួមចំណែកដល់ការលើកស្ទួយគុណតម្លៃ ការគោរពដឹងគុណបុព្វកវីនិពន្ធខ្មែរ និងរួមចំណែកដល់ការអប់រំ វប្បធម៌ និងសាសនា ។ តាមរយៈ សារលិខិតក្នុងឱកាសទិវាជាតិអ្នកនិពន្ធ ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ទិវាជាតិអ្នកនិពន្ធឆ្នាំ២០២៥នេះបានធ្វើឡើង អត្ថបទពេញ

សម្តេច ម៉ែន សំអន បានណែនាំឱ្យយកចិត្តទុក្ខដាក់លើគ្រួសារកងទ័ព ដែលកំពុងបំពេញបេសកកម្មនៅជួរមុខ ដើម្បីជាកម្លាំងចិត្ត និងធានាថា ក្រុមគ្រួសារពួកគាត់ ទទួលបានការមើលថែដិតដល់

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានជួបសំណេះសំណាល និងនាំយកអំណោយ គ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ចាំបាច់ និងថវិកាមួយចំនួន ចែកជូនដល់គ្រួសារកងទ័ពជួរមុខ និងជូនដល់កងពលតូចអន្តរាគមន៍លេខ៩ ស្ថិតក្នុងភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២ អត្ថបទពេញ

ឯកឧត្តម ហ៊ុន ម៉ានី៖ រយៈពេល៤៧ ឆ្នាំគឺជោគជ័យនៃក្តីសង្ឃឹមដែលកើតចេញពីស្មារតី២ធ្នូ និងជ័យជម្នះ៧កមរា

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា រយៈពេល៤៧ ឆ្នាំគឺជាជោគជ័យនៃក្តីសង្ឃឹមដែលកើតចេញពីស្មារតី២ធ្នូនិងជ័យជម្នះ ៧កមរា ដែលបានបំភ្លឺផ្លូវកម្ពុជាឈានឆ្ពោះទៅរកការបិទបញ្ចប់ភ្លើងសង្គ្រាម បិទបញ្ចប់ការបែកបាក់ជាតិ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការកសាង អភិវឌ្ឍប្រទេសឱ្យរីកចម្រើនមកដល់ពេលបច្ចុប្បន្ននេះ។ ថ្លែងក្នុងពិធីមីទ្ទិញអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ នៃទិវាកំណើត “រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា”

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នេះ គឺជាថ្ងៃខួបអនុស្សាវរីយ៍លើកទី៤៧ នៃទិវាកំណើត “រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា” ២ ធ្នូ ១៩៧៨-២ ធ្នូ ២០២៥។ ឯកឧត្តមអភិសន្តិបណ្ឌិត អត្ថបទពេញ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជំរុញឱ្យមន្ត្រីតុលាការទាំងអស់ បន្តអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដី និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ

លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកទី១ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជំរុញឱ្យមន្ត្រីតុលាការទាំងអស់ បន្តអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ ការជំរុញនេះ បានធ្វើឡើងខណៈដែលលោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងរបស់លោក សៀង សុខ អត្ថបទពេញ

រដ្ឋមន្រ្តីបរិស្ថាន៖ ការអភិវឌ្ឍតំបន់ភ្នំខ្នងផ្សារ គឺជាការអភិវឌ្ឍន៍បែប អេកូទេសចរណ៍ធម្មជាតិ ដែលជាទម្រង់ទេសចរណ៍ផ្អែកលើធម្មជាតិ

គិតមកដល់បច្ចុប្បន្ន ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ នៃគម្រោងអភិវឌ្ឍន៍គោលដៅលំហែបៃតង នៅតំបន់ខ្នងផ្សារ ស្ថិតនៅព្រំប្រទល់ ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង បានលេចចេញជារូបរាងជា បណ្តើរៗហើយ។  ហេដ្ឋារចនាសម្ព័ន្ធទាំងនោះ រួមមានផ្លូវចូលប្រវែងជាង៧ គីឡូម៉ែត្រ ចំណតរថយន្ត ប្រព័ន្ធទឹកស្អាត ការបំពាក់អំពូលសូឡា ខ្លោងទ្វារធំផ្លូវចូល ការដាំលម្អរុក្ខជាតិ និងផ្កាក្ងោកដ៏ស្រស់បំព្រង បន្ទប់ទឹក កន្លែងលក់អាហារ អត្ថបទពេញ

សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្ដល់ផ្ទះមួយខ្នង ដល់គ្រួសារយុទ្ធជនពលីនៅស្រុកឆ្លូង ខេត្តក្រចេះ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានការសណ្ដោសអាណិត និងផ្ដល់ផ្ទះមួយខ្នង ទៅដល់គ្រួសារយុទ្ធជនពលី ក្នុងជម្លោះប្រដាប់អាវុធរយៈពេល ៥ថ្ងៃ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ  រួមទាំងផ្ដល់នូវគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។ ក្នុងឱកាសអញ្ជើញផ្ដល់ផ្ទះដល់គ្រួសារយុទ្ធជនពលី ស្ថិតក្នុងភូមិព្រែកបេង អត្ថបទពេញ