អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ឡាវ អះអាងពីការតាំងចិត្តជាថ្មី ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងបន្ថែមរវាងកងទ័ពប្រទេសទាំងពីរ
គិតមកដល់ឆ្នាំ២០២៦នេះ ប្រទេសកម្ពុជា និងឡាវ បានភ្ជាប់ទំនាក់ទំនងការទូតផ្លូវការជាមួយគ្នាមានរយៈពេល ៧០ឆ្នាំមកហើយ។ ចំណងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានបន្តពូនជ្រុំជាលំដាប់ រហូតឈានដល់ការលើកកម្ពស់កិច្ចទំនាក់ទំនងទ្វេភាគីជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។ ដោយឡែកលើវិស័យកងទ័ព ឆ្នាំ២០២៦នេះ អគ្គមេបញ្ជាការនៃកងទ័ពប្រទេសទាំងពីរបានជួបពិភាក្សាគ្នា និងបានអះអាងនូវការតាំងចិត្តជាថ្មី ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ និងការទំនាក់ទំនងបន្ថែមទៀតនៅក្នុងក្របខ័ណ្ឌទ្វេភាគី ដើម្បីរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាពប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់ផងដែរ។ ការអះអាងបានធ្វើឡើងនៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ អត្ថបទពេញ










