លោក រ៉េន រតនៈ ប្រដូចទស្សនកិច្ច ឯកឧត្តមអភិសន្តិបណ្ឌិត ថាជាការផ្ដល់ថាមពលថ្មីដល់ការអនុវត្តកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព នារសៀលថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៥ នេះ បន្ទាប់ពីបំពេញទស្សនកិច្ចប្រកបដោយជោគជ័យ រយៈពេល៣ថ្ងៃ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីចូលរួមដឹកនាំកិច្ចប្រជុំ វាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ និងចុះហត្ថលេខាលើកំណត់ហេតុស្ដីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ។ លោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តម អភិសន្តិបណ្ឌិត បានប្រដូចទស្សនកិច្ចនេះថា ជាការផ្ដល់នូវថាមពលថ្មីមួយបន្ថែមទៀតសម្រាប់ការអនុវត្តខ្លឹមសារកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ ធានាការពារឧត្តមប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាងរួមទាំងមនុស្សជាតិ ក្នុងបរិបទដែលពិភពលោកមានការប្រែប្រួល ស្មុគស្មាញ  ពិបាកប៉ាន់ស្មាន ទាំងភូមិសាស្រ្តនយោបាយ និងសង្គ្រាមពាណិជ្ជកម្ម ភាពផុយស្រួយនៃសន្តិភាព និងការគំរាមកំហែងឥតឈប់ឈរបង្កឡើងដោយក្រុមឧក្រិដ្ឋជនមានខ្សែបណ្ដាញជាអន្តរជាតិ។ លទ្ធផលទស្សនៈកិច្ចនេះ ត្រូវបានលោក រ៉េន រតនៈ  បញ្ជាក់ជូនដូចខាងក្រោម៖ ក្នុងក្របខណ្ឌជំនួបទ្វេភាគី និងកិច្ចប្រជុំរួមរវាងក្រសួងទាំងពីរ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ បានពិភាក្សា និងផ្លាស់ប្ដូរព័ត៌មានលើប្រធានបទពាក់ព័ន្ធនឹងស្នាដៃការងារសំខាន់ៗនៃស្ថាប័ន និងភាពរីកចម្រើននៃប្រទេសទាំងពីរ ការងារសន្តិសុខ ជាអាទិ៍ ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការស្រាវជ្រាវមុខសញ្ញាប្រព្រឹត្តបទល្មើស និងសភាពការណ៍ទូទៅតាមខ្សែបន្ទាត់ព្រំដែន។     ដោយឡែក កិច្ចប្រជុំពេញអង្គ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ភាគីទាំងពីរបានបង្ហាញអំណរសាទរចំពោះលទ្ធផលដំណើរទស្សនកិច្ច និងកិច្ចប្រជុំផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា របស់ ឯកឧត្តម បណ្ឌិត សនសៃ  ស៊ីផាន់ដន នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២៤ និងផ្លែផ្កា​នៃកិច្ចប្រជុំកំពូលរវាងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាមួយ ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីក្រុងវៀងច័ន្ទន៍ កាលពីខែកុម្ភៈ ឆ្នាំ២០២៥។  ក្នុងក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ ភាគីទាំងពីរ​បានបង្ហាញការកោតសរសើរចំពោះស្មារតីយកចិត្តទុកដាក់ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងថ្នាក់ដឹកនាំ  និងអាជ្ញាធរពាក់ព័ន្ធគ្រប់កម្រិត ជាពិសេសរដ្ឋបាលខេត្តជាប់ព្រំដែនដែលបាន សហ ការគ្នាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និង​រួមគ្នាដោះស្រាយបាតុភាពផ្សេងៗ ប្រកបដោយស្មារតីយោគយល់ រួមចំណែកពង្រឹងទំនាក់ទំនងក្នុងនាមជាប្រទេសភូមិផងឱ្យកាន់តែប្រសើរជាលំដាប់។ យ៉ាងណាក៏ដោយ ក្នុងឆ្នាំកន្លងទៅ ភាគីទាំងពីរ ក៏កត់ សម្គាល់អំពីចំណុចព្រមព្រៀងមួយចំនួនដែល​ពុំទាន់បានអនុវត្តពេញលេញ ដូចជាការផ្លាស់ប្ដូរទស្សនកិច្ចដកស្រង់បទពិសោធរបស់បណ្ដាអង្គភាពជំនាញ កិច្ចប្រជុំប្ដូរវេនរបស់រដ្ឋបាលខេត្តជាប់ព្រំដែន ការផ្លាស់ប្ដូរព័ត៌មាន និងការបណ្ដុះបណ្ដាលធនធានមនុស្ស ជាដើម»។  ជាមួយនឹងការបង្ហាញឆន្ទៈ និងការប្ដេជ្ញាចិត្តខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត និង ឯកឧត្តម នាយឧត្តមសេនីយ៍ បានចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ រួមមាន កិច្ចសហប្រតិបត្តិការការពារសន្តិសុខ និងរក្សា សណ្ដាប់ធ្នាប់  សុវត្ថិភាពសង្គមការត្រួតពិនិត្យគ្រឿងញៀន ការប្រឆាំងការជួញដូរមនុស្ស ការការពារសន្តិសុខសណ្ដាប់ធ្នាប់តំបន់ព្រំដែន និងការចេញ-ចូលឆ្លងកាត់ព្រំដែន ការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងបទល្មើសបច្ចេកវិទ្យាព័ត៌មាន ការផ្ទេរទណ្ឌិត ការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ច និងកិច្ចសហប្រតិបត្តិការក្នុងវិស័យបណ្ដុះបណ្ដាល។ នៅចុង​បញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តមអភិសន្តិបណ្ឌិតក៏បានអញ្ជើញ ឯកឧត្តម នាយឧត្តមសេនីយ៍ បំពេញទស្សនកិច្ចចូលរួមកិច្ចប្រជុំដូចគ្នានៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលវេលាសមស្របនា ឆ្នាំ២០២៦ ផងដែរ។ អត្ថបទពេញ

លោក រ៉េន រតនៈ លើកឡើងពីសារសំខាន់នៃទស្សនកិច្ច ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទៅកាន់ប្រទេសឡាវ និងវត្តមានចូលរួមពីអភិបាល និងស្នងការខេត្តជាប់ព្រំដែន

ក្នុងសន្និសីទសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី២៤ ខែមីនានេះ លោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានឱ្យដឹងថា ៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចដើម្បីចូលរួមកិច្ចប្រជុំវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ និងចុះហត្ថលេខាលើកំណត់ហេតុស្ដីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនាឆ្នាំ២០២៥។ ទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។  លោក រ៉េន រតនៈ បានឱ្យដឹងទៀតថា នៅក្រសួងសន្តិសុខសាធារណៈឡាវ ទីក្រុងវៀងច័ន្ទន៍ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងមានជំនួបទ្វេភាគី ជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង មុនបន្តធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពេញអង្គ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ដោយមានការផ្លាស់ប្ដូរសភាពការណ៍ ជាអាទិ៍ សភាពការណ៍សកល និងសភាពការណ៍ទូទៅពាក់ព័ន្ធវិស័យសេដ្ឋកិច្ច នយោបាយ និងសន្តិសុខ ព្រមទាំងវាយតម្លៃលើលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ និងចុះហត្ថលេខាលើកំណត់ហេតុស្ដីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ ខណៈមុនដំណើរទស្សនកិច្ចនេះ ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំប្រតិភូឧត្តមមន្រ្តីក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំជាមួយឧត្តមមន្រ្តីក្រសួងសន្តិសុខសាធារណៈឡាវ ដោយភាគីទាំងពីរបានឯកភាពគ្នាជាបឋមរួចស្រេចហើយលើឯកសារកំណត់ហេតុសហប្រតិបត្តិការឆ្នាំ២០២៥។  បើតាមលោក រ៉េន រតនៈ ក្នុងឱកាសបំពេញទស្សនកិច្ចនេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ព្រមទាំងអញ្ជើញដាក់កម្រងផ្កានៅវិមានរម្លឹកវីរជនពលី និងបន្តទៅទស្សនកិច្ចទីតាំងសំខាន់មួយចំនួនទៀតផងដែរ។  នេះជាដំណើរទស្សនកិច្ចលើកទី១របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ទៅកាន់ប្រទេសឡាវ គិតចាប់ពីពេលចូលកាន់មុខតំណែងប្រមុខក្រសួងមហាផ្ទៃកម្ពុជា។ ទស្សនកិច្ចនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្តមួយចំនួនទៀត រួមមាន ឯកឧត្តមអភិបាលខេត្តរតនគិរី អភិបាលខេត្តព្រះវិហារ អភិបាលខេត្តស្ទឹងត្រែង និងស្នងការនគរបាលខេត្តទាំង៣។  លោក រ៉េន រតនៈ បានគូសបញ្ជាក់ទៀតថា វត្តមាន ឯកឧត្តមអភិបាល និងលោកស្នងការនគរបាលខេត្តទាំង៣ ចូលរួមដំណើរទស្សនកិច្ចនេះ ជាការបញ្ជាក់ច្បាស់នូវឆន្ទៈរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងម៉ឺងម៉ាត់ របស់ សម្ដេចធិបតីនិយាយជារួម និងដោយឡែក ក្រសួងមហាផ្ទៃក្នុងនាមជាសេនាធិការ ក្រោមការដឹកនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងការជំរុញកិច្ចសហការរវាងរដ្ឋបាលខេត្តជាប់ព្រំដែនប្រទេសទាំងពីរឱ្យកាន់តែសកម្ម និងប្រកបដោយប្រសិទ្ធភាព ទាំងការថែរក្សាសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន រួមទាំងប្រជាជនចេញចូលជាធម្មតាប្រចាំថ្ងៃ និងប្រជាជនជាភ្ញៀវទេសចរ ការផ្លាស់ប្ដូរពាណិជ្ជកម្ម និងទប់ស្កាត់រាល់បាតុភាពទាំងឡាយដែលនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិ និងប្រជាជននៃប្រទេសទាំងសងខាង ក៏ដូចជាមនុស្សជាតិទាំងមូល។  លោកបានបន្ថែមក្នុងន័យដើមថា «ត្រង់ចំណុចនេះហើយ ដែលខ្ញុំចង់ទាញភ្ជាប់ទៅនឹងវត្តមាន លោកស្នងការនគរបាលខេត្តទាំងបីជាប្រតិបត្តិករធានាថែរក្សាសន្តិសុខ តាមរយៈបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស រួមទាំងបទល្មើសឆ្លងដែន ដូចជាការដឹកជញ្ជូនគ្រឿងញៀន និងសារធាតុគីមីផ្សំឆ្លងកាត់ព្រំដែន អំពើជួញដូរមនុស្សគ្រប់ទម្រង់ អំពើឆបោកតាមប្រព័ន្ធអ៊ីនធឺណិត និងសកម្មភាពឆ្លងដែនខុសច្បាប់ជាដើម។ ខ្ញុំសូមបញ្ជាក់បន្តិចថា ផ្អែកតាមបទពិសោធន៍ និងការស្រាវជ្រាវរបស់ក្រសួងមហាផ្ទៃ គ្រឿងញៀននៅកម្ពុជាភាគច្រើនមានប្រភពមកពីតំបន់ត្រីកោណមាស ហើយត្រូវបានលួចលាក់នាំចូលមកកម្ពុជា៤៥ភាគរយតាមព្រំដែន ពិសេសព្រំដែនខេត្តព្រះវិហារ និងស្ទឹងត្រែង ខណៈ៣៩ភាគរយទៀតមកតាមព្រំដែនគោក កម្ពុជា-ថៃ។ ជារួម ៩៣ភាគរយ នៃគ្រឿងញៀនដែលនាំចូលនោះ មានគោលដៅនាំចេញទៅប្រទេសនានា តាមច្រកសមុទ្រ ផ្លូវគោក ផ្លូវអាកាស និងបញ្ញើប្រៃសណីយ៍ជាដើម។ដូច្នេះ សំខាន់ណាស់ដែលមានវត្តមានអភិបាលខេត្ត និងស្នងការនគរបាលខេត្តទាំង៣ចូលរួមទស្សនកិច្ចនេះ»៕

ពិធីស្រាយបួសខែរ៉ាម៉ាឌន​ នៃសាសនាឥស្លាមកម្ពុជា​ គឺបង្ហាញអំពីសាមគ្គីភាព ការយោគយល់គ្នា និងការរស់នៅជាមួយគ្នាប្រកប​ដោយក្តីមេត្តា ករុណា​ រវាងសហគមន៍ឥស្លាមនៅកម្ពុជា ក្រោមម្លប់សុខសន្តិភាព

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី ពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៩ ឆ្នាំ២០២៥ នាល្ងាច​ថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ ថា ពិធីស្រាយបួសខែរ៉ាម៉ាឌន​ នៃសាសនាឥស្លាមកម្ពុជា​ គឺបង្ហាញអំពីសាមគ្គីភាព ការយោគយល់គ្នា និង​ការរស់នៅជាមួយគ្នាប្រកប​ដោយក្តីមេត្តា ករុណា​ អត្ថបទពេញ

១៣ថ្ងៃ ក្មេងទំនើងជាង៥០នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងបទល្មើសជាង១០ករណី !

ក្នុងរយៈពេល១៣ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចបង្ក្រាបក្មេងទំនើងបានជាង ១០ករណី និងឃាត់ខ្លួនមនុស្សជាង៥០នាក់ ដោយភាគច្រើនបញ្ជូនទៅពន្ធធនាគារ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ។ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក្នុងមួយរយៈពេលកន្លងមកនេះ ទោះបីករណីក្មេងទំនើង មានសភាពថមថយបន្តិចមែន ក៏ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ចមិនបានបន្ថយដៃនោះឡើយ គឺបានអនុវត្តយ៉ាងសកម្ម មិនថាយប់ ឬថ្ងៃ អត្ថបទពេញ

ក្រសួងព័ត៌មាន នឹងបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!» ដើម្បីពង្រឹងសុវត្ថិភាពព័ត៌មាន

នៅព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥ ក្រុមការងារផលិតស្ពតប្រឆាំងព័ត៌មានក្លែងក្លាយ នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាបានជួបសម្ភាសន៍ជាមួយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីត្រៀមផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!» នាពេលខាងមុខ។ សូមជម្រាបជូនថា យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ-Say No to អត្ថបទពេញ

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាវិទ្យាល័យ នេត យ៉ង់

បាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់ ភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម កើត រិទ្ធ អត្ថបទពេញ

ឯកឧត្តម ឈន សាណាត អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅខែមេសា ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានពន្ធនាគារ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារសំរាប់ខែមេសា ដោយអញ្ចើញចូលរួម ពី ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋានទាំង៥ ប្រធានមណ្ឌលអប់រំកែប្រែ ប្រធានពន្ធនាគាររាជធានី ខេត្ត។  ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម អត្ថបទពេញ

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យបំផុសស្មារតីជាតិនិយមដល់យុវជនតាមគ្រឹះស្ថានឧត្តមសិក្សា

ភ្នំពេញ៖ ក្នុងនាមតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន ស.ស.យ.ក. និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ.) បានណែនាំដល់ថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានសិក្សាវិជ្ជាជីវៈទាំងរដ្ឋ និងឯកជនទាំងអស់ ឱ្យបំផុសស្មារតីជាតិនិយមដល់យុវជនទាំងអស់ឱ្យស្រលាញ់ និងស្នេហាជាតិតាមការណែនាំរបស់រាជរដ្ឋាភិបាលស្របច្បាប់ ដោយកុំឱ្យប្រកាន់យកស្មារតីសន្តិភាពនិយមពេក។ ក្នុងឱកាសអញ្ជើញពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ អត្ថបទពេញ

រួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ «គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» នាល្ងាចថ្ងៃសៅរ៍ ទី២២ មីនា ២០២៥ ថា៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ត្រូវរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង អត្ថបទពេញ

អ្នកទេសចរណ៍ចម្រុះជាតិសាសន៍ប្រមាណជាង ២ម៉ឺននាក់ បានចូលទស្សនា ព្រឹត្តិការណ៍សមរាត្រីអង្គរ ( Angkor Equinox )

សៀមរាប៖ អ្នកទេសចរជាតិ និងអន្តរជាតិអន្តរជាតិប្រមាណជាង២ម៉ឺននាក់បានស្កាត់មកពីទីជិតឆ្ងាយ ដើម្បីរង់ចាំទស្សនាទិដ្ឋភាពដ៏អស្ចារ្យ នោះគឺថ្ងៃរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត នាព្រឹកព្រហាមថ្ងៃទី២១ ខែមីនានេះ។ ក្រុមអ្នកទេសចរ បានបង្ហាញនូងអារម្មណ៍សប្បាយរីករាយក្នុងការរង់ចាំទស្សនានូវទិដ្ឋភាពដ៏អស្ចា្យមួយនេះ។ ជាក់ស្ដែង អ្នកស្រី ងឹន ចាន់ត្រា អាយុ៦៤ឆ្នាំ ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ រួមជាមួយក្រុមគ្រួសារដែលមានក្តីស្រមៃចង់មកទស្សនាទិដ្ឋភាព ថ្ងៃរះចំកណ្តាលប្រាសាទអង្គរវត្តជាយូរណាស់មកហើយ បានមានប្រសាសន៍ថា ត្បិតជាច្រើនលើកច្រើនសាមកហើយ ដែលបានមកទស្សនាប្រាសាទអង្គរវត្ត អត្ថបទពេញ