ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ២០២៥ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប១៤៦៧២០នាក់ ថ្នាក់វិទ្យាសាស្ត្រ៤០៦៧៨នាក់ ថ្នាក់វិទ្យាសាស្ត្រសង្គម១០៦០៤២នាក់

ក្រសួងអប់រំ យុវជន និងកីឡា ការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ដោយមានកាលបរិច្ឆេទសំខាន់ៗដូចខាងក្រោម៖ * ដំណើរការសរសេរ ប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥* ដំណើរការកំណែ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៦ ខែកញ្ញា អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រគល់រថយន្តជាង៤០គ្រឿង ដល់អង្គភាពចំណុះក្រសួងមហាផ្ទៃ

មានរថយន្តថ្មីសន្លាង ប្រភេទ១៥កៅអី ចំនួន៤៥គ្រឿង ទៀតហើយ ត្រូវបាន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រគល់ជូនអង្គភាពចំណុះក្រសួងមហាផ្ទៃ នារសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ។ ក៏មិនខុសពីលើកមុនៗដែរ រថយន្តដែលប្រមុខក្រសួងមហាផ្ទៃផ្ដល់ជូនអង្គភាពចំណុះ ទាំងកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងរថយន្ត៤៥គ្រឿងនេះ អត្ថបទពេញ

រដ្ឋសភា បានពិភាក្សា និងអនុម័តវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ដោយសំឡេង ១២០លើ ១២០ ដើម្បីដកសញ្ជាតិពីជនក្បត់ជាតិ

វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រ​ប្រកបដោយចីរភាព ត្រូវបានសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំសម័យប្រជុំបន្តរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅថ្ងៃចន្ទ ទី២៥ ខែសីហានេះ ដើម្បីពិភាក្សា និងអនុម័ត ដែលមានកូរ៉ុម សមាជិកសមាជិការដ្ឋសភាចំនួន ១២០ រូប។ សម័យប្រជុំរដ្ឋសភា អត្ថបទពេញ

សម្តេចតេជោ បានបោះចោលសញ្ញាបត្រទាំង៣សាលារបស់ថៃអស់យូរហើយ ព្រោះវាគ្មានតម្លៃសោះឡើយ

សម្តេចតេជោ ហ៊ុន សែន បានបោះចោលសញ្ញាបត្រទាំង៣សាលារបស់ថៃអស់យូរហើយ ព្រោះវាគ្មានតម្លៃសោះឡើយ ខណៈខួរក្បាល និងចំណេះដឹងរបស់សម្ដេចមិនមែនកើតចេញសញ្ញាបត្រមួយសន្លឹករបស់អ្នក ឬសាលារៀនថៃនោះទេ ។ យោងតាមបណ្ដាញសង្គមរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅយប់ថ្ងៃទី២២ ឆ្នាំ២០២៥ ដោយបានបញ្ជាក់ថា ខ្ញុំបានបោះវាចោលអស់យូរហើយ វាគ្មានតម្លៃអ្វីដែលខ្ញុំត្រូវរក្សាទុក! ថ្ងៃនេះឃើញថាសាលាមួយទៀតរបស់ថៃប្រកាសដកហូតសញ្ញាបត្រពីខ្ញុំ សូមបញ្ជាក់ទៅវិញថា អត្ថបទពេញ

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវដល់ពលរដ្ឋគ្រប់សាសនា នៅកម្ពុជា បន្តរួមគ្នាគាំទ្រវីរភាពយុទ្ធជនជួរមុខ!

ឯកឧត្ដអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអំពាវនាវប្រជាពលរដ្ឋគ្រប់សាសនានៅក្នុងប្រទេសកម្ពុជា បន្តរួមគ្នាជាធ្លុងមួយគាំទ្រ និងលើកទឹកចិត្តដល់វីរភាពដ៏អង់អាចរបស់យុទ្ធជនជួរមុខរបស់ជាតិ ទាំងកម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន ដែលបាននិងកំពុងឈរជើងការពារបូរណភាពទឹកដី ក្រោមបទបញ្ជាដ៏អង់អាចម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ការអំពាវនាវរបស់ឯកឧត្តមអភិសន្តិបណ្ឌិត បានធ្វើឡើងក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អត្ថបទពេញ

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ លោកជំទាវ មិថុនា ភូថង ជារដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និង លោកស្រី ឈី វ៉ា ជាអភិបាលខេត្តកោះកុង

ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំង លោកជំទាវ មិថុនា ភូថង ជារដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និង លោកស្រី ឈី វ៉ា ជាអភិបាលខេត្តកោះកុង អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ធ្វើមាតុភូមិនិវត្តន៍ពីរដ្ឋធានីហាណូយ ដោយបានពិភាក្សាទ្វេភាគីជាមួយប្រមុខក្រសួងនគរបាលវៀតណាម និងក្រសួងសន្តិសុខសាធារណៈឡាវ

ទស្សនកិច្ច ២ថ្ងៃ នៅរដ្ឋធានីហាណូយ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ដើម្បីចូលរួមពិធីរម្លឹកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃប្រពៃណីកងកម្លាំងនគរបាលប្រជាជនវៀតណាម បានបញ្ចប់ប្រកបដោយជោគជ័យ ដោយនៅយប់ថ្ងៃទី១៧ ខែសីហានេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ ប្រកបដោយសុវត្ថិភាព។ អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំប្រតិភូ អញ្ជើញទៅចូលរួមខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃប្រពៃណីកងកម្លាំងនគរបាលប្រជាជនវៀតណាម!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញបំពេញទស្សនកិច្ចចូលរួមកម្មវិធីខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃប្រពៃណីកងកម្លាំងនគរបាលប្រជាជនវៀតណាម ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តបតាមការអញ្ជើញរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង អត្ថបទពេញ

ពានរង្វាន់ “Smile Asia Philanthropic Visionary Award” ត្រូវបានប្រគល់ជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត​ ក្នុងកម្មវិធី “Smile Asia Charity Gala 2025”

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទទួលបាននូវពានរង្វាន់ “Smile Asia Philanthropic Visionary Award” លើកទី ២ នៅក្នុងកម្មវិធី “Smile Asia Charity Gala 2025” ដោយមានការប្រគល់ដោយផ្ទាល់ពីលោកជំទាវ Gan អត្ថបទពេញ

ឯកឧត្តម សាយ សំអាល់ ផ្សះផ្សារបញ្ចប់វិវាទទំនាស់ដីធ្លី បណ្តោយផ្លូវជាតិលេខ៤ ពីគីឡូ១៥០ ដល់គីឡូ១៥៤ ឈរលើគោលការណ៍ឈ្នះឈ្នះ

តាមរយៈវប្បធម៌សន្ទនា​ ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានពង្រួបពង្រួម និងផ្សះផ្សារ ដើម្បីបញ្ចប់វិវាទជូន បងប្អូនប្រជាពលរដ្ឋ ដែលមានទំនាស់ដីធ្លី នៅទីតាំងដីក្នុងភូមិសាស្ត្រភូមិគិរីវន្ត និងភូមិស្ទឹងឆាយ ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ (ពីគីឡូម៉ែត្រលេខ១៥០ អត្ថបទពេញ