ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បញ្ជាក់ពីសុឆន្ទៈសហការបោសសម្អាតបទល្មើស Online Scams

ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថ្លែងអំណរគុណភាគីឥណ្ឌូនេស៊ី ចំពោះកិច្ចសហការដ៏ល្អដើម្បីរួមគ្នាដោះស្រាយបទល្មើសក្នុងទម្រង់ថ្មីៗ ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀន ដែលជាបទល្មើសមានលក្ខណៈស្មុគស្មាញ ពិបាកឆ្លើយតប អត្ថបទពេញ

អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ឡាវ អះអាងពីការតាំងចិត្តជាថ្មី ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងបន្ថែមរវាងកងទ័ពប្រទេសទាំងពីរ

គិតមកដល់ឆ្នាំ២០២៦នេះ ប្រទេសកម្ពុជា និងឡាវ បានភ្ជាប់ទំនាក់ទំនងការទូតផ្លូវការជាមួយគ្នាមានរយៈពេល ៧០ឆ្នាំមកហើយ។ ចំណងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានបន្តពូនជ្រុំជាលំដាប់ រហូតឈានដល់ការលើកកម្ពស់កិច្ចទំនាក់ទំនងទ្វេភាគីជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។ ដោយឡែកលើវិស័យកងទ័ព ឆ្នាំ២០២៦នេះ អគ្គមេបញ្ជាការនៃកងទ័ពប្រទេសទាំងពីរបានជួបពិភាក្សាគ្នា និងបានអះអាងនូវការតាំងចិត្តជាថ្មី ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ និងការទំនាក់ទំនងបន្ថែមទៀតនៅក្នុងក្របខ័ណ្ឌទ្វេភាគី ដើម្បីរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាពប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់ផងដែរ។ ការអះអាងបានធ្វើឡើងនៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បញ្ចប់ទស្សនកិច្ចជោគជ័យនៅប្រទេសតួកគីយ៉េ ពង្រឹងកិច្ចសហប្រតិបត្តិការវិស័យមហាផ្ទៃ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូត្រឡប់មកមាតុភូមិវិញដោយសុវត្ថិភាព នាព្រលប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីបំពេញទស្សនកិច្ចប្រកបដោយជោគជ័យ នៅសាធារណរដ្ឋតួកគីយ៉េ ចាប់ពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦។ ដំណើរទស្សនកិច្ចនេះ ឆ្លុះបញ្ចាំងពីឆន្ទៈដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបន្តពង្រឹង អត្ថបទពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួម កិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាពនៅសហរដ្ឋអាម៉េរិក

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំដំបូង នៃក្រុមប្រឹក្សាសន្តិភាព ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ ក្នុងរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក និងធ្វើទស្សនកិច្ចនៅអឺរ៉ុប ។  យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អត្ថបទពេញ

ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ

អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន ថ្លែងថា ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បី សម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ដើម្បីនាំមកនូវសន្តិភាព និងស្ថិរភាពយូរអង្វែងសម្រាប់ ប្រទេសទាំងពីរ ។  ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី១២ អត្ថបទពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស A និងសិស្សជំនាញបច្ចេកទេសជាង ៣ពាន់នាក់

នៅព្រឹកថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងសិស្សជ័យលាភីការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥។ ពិធីនេះបានប្រារព្ធធ្វើឡើងយ៉ាងអធិកអធម នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។ អត្ថបទពេញ

ពិធីដង្ហែគម្ពីរព្រះត្រៃបិដក ក្នុងពិធីបុណ្យ ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក

ពិធីដង្ហែគម្ពីរព្រះត្រៃបិដក ក្នុងពិធីបុណ្យ ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក នៅពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា (ភ្នំព្រះរាជទ្រព្យ ភ្នំឧដុង្គ) នាកណ្តាល ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦។ ពិធីបុណ្យនេះ រៀបចំឡើងក្នុងគោលបំណង (១)អបអរសាទរសមិទ្ធផលជាប្រវត្តិសាស្ត្រ រំលឹកដល់ការបកប្រែគម្ពីរព្រះត្រៃបិដកពីភាសាបាលី មកជាភាសាខ្មែរបានពេញលេញ (២)រំលឹកដល់គុណក្រុមជំនុំព្រះត្រៃបិដកដែលបានខិតខំចងក្រង បកប្រែ អត្ថបទពេញ

សម្ដេចតេជោ ហ៊ុន សែន ទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ឯកឧត្តម ថងលុន ស៊ីសុលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជានៅព្រឹកថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ឯកឧត្តម ថងលុន ស៊ីសុលីត​ (Thongloun Sisoulith) អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ អត្ថបទពេញ

កម្ពុជា វៀតណាម និងឡាវ ប្ដេជ្ញាពង្រីកការធ្វើពាណិជ្ជកម្ម ជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំង៣

កម្ពុជា វៀតណាម និងឡាវ  ប្ដេជ្ញាពង្រីកការធ្វើពាណិជ្ជកម្ម ជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំង៣ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងសង្គមជាតិ។ ប្រាប់អ្នកសារព័ត៌មានក្នុងឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំកំពូលនៃគណបក្សទាំង៣ កម្ពុជា វៀតណាម និងឡាវ ដោយមានការចូលរួមពីឯកឧត្តម តូ ឡឹម (To Lam) អត្ថបទពេញ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះមហាក្សត្រ ទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ឯកឧត្តមអគ្គលេខាធិការបក្សកុម្មុយនិស្តរដ្ឋវៀតណាម មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា

នៅព្រះបរមរាជវាំង នាព្រឹកថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អត្ថបទពេញ