រដ្ឋសភា បានពិភាក្សា និងអនុម័តវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ដោយសំឡេង ១២០លើ ១២០ ដើម្បីដកសញ្ជាតិពីជនក្បត់ជាតិ
វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព ត្រូវបានសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំសម័យប្រជុំបន្តរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅថ្ងៃចន្ទ ទី២៥ ខែសីហានេះ ដើម្បីពិភាក្សា និងអនុម័ត ដែលមានកូរ៉ុម សមាជិកសមាជិការដ្ឋសភាចំនួន ១២០ រូប។ សម័យប្រជុំរដ្ឋសភា បានពិភាក្សា និងអនុម័តលើវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ដោយមានសំឡេងគាំទ្រ ជាឯកច្ឆ័ន្ទ គឺ ១២០/១២០សំឡេង បន្ទាប់ពីតំណាងរាជរដ្ឋាភិបាល បានការពារវិសោធនកម្មច្បាប់នៅចំពោះសម័យប្រជុំពេញអង្គរដ្ឋសភា ។ យោងតាមសេចក្តីថ្លែងហេតុ កាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៥ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនសម្តេចប្រធានរដ្ឋសភា ដោយផ្អែកតាមមាត្រា១៥៣ថ្មីនៃរដ្ឋធម្មនុញ្ញនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា តាមសេចក្តីស្នើសុំរបស់តំណាងរាស្ត្រទាំង១២៥រូប បានផ្តើមគំនិតរួមគ្នាធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់ជាមូល ដ្ឋានគតិយុត្តអនុញ្ញាតឱ្យមានការដកសញ្ជាតិខ្មែរ ដើម្បីបន្សុទ្ធនូវទឹកចិត្តស្នេហា ជាតិរបស់ប្រជាពលរដ្ឋខ្មែរចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ក្នុងគោលដៅលើកកម្ពស់ឧត្តមគតិជាតិ មនសិការស្នេហាជាតិ និងភាពស្មោះត្រង់ដោយភាពស្ម័គ្រស្មោះ ការពារជាតិរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបចំពោះជាតិ មាតុភូមិនិងប្រជា ជន កម្ពុជា Read more